**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

អភិបាលខេត្តតាកែវ គ្រោងដឹកនាំមន្ត្រីរាជការ ចុះទស្សនកិច្ចសិក្សា នៅអាកាសយានដ្ឋានអន្តរជាតិតេជោថ្មី

តាកែវ៖ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានលើកឡើងថាអាកាសយានដ្ឋានអន្តរជាតិតេជោថ្មីគឺជាសមិទ្ធផលប្រវត្តិសាស្ត្រ ប្រជាពលរដ្ឋនៅក្នុងខេត្តតាកែវ ក៏ដូចជាទូទាំងប្រទេសស្ញប់ស្ញែង និងមានមោទនភាពយ៉ាងក្រៃលែង ដូច្នេះដើម្បីអបអរសាទរសមិទ្ធផលដ៏ធំធេងមួយនេះរដ្ឋបាលខេត្តតាកែវគ្រោងនិងដឹកនាំមន្ត្រីរាជការចុះទស្សនៈកិច្ច ក្នុងពេលឆាប់ៗខាងមុខនេះ។

ថ្លែងបែបនេះក្នុងឱកាសដែលឯកឧត្តមអភិបាលខេត្តអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការនិងមន្រ្តីកិច្ចសន្យានៃរដ្ឋបាលខេត្តតាកែវក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ។ ពិធីនេះបានរៀបចំធ្វើឡើងនៅសាលប្រជុំរដ្ឋបាលខេត្ត នាព្រឹកថ្ងៃសុក្រ ទី១៩ ខែកញ្ញា ឆ្នាំ២០២៥នេះ ដោយមានការចូលរួមពីឯកឧត្តមប្រធាន និងសមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត មន្ត្រីរាជការនិងមន្ត្រីកិច្ចសន្យានៃរដ្ឋបាលខេត្តប្រមាណជិត ៣០០នាក់ផងដែរ។

ឯកឧត្តមអភិបាលខេត្តតាកែវបានថ្លែងថាអាកាសយានដ្ឋានអន្តរជាតិតេជោថ្មី នេះដែលមានទីតាំងស្ថិតនៅលើទឹកដីខេត្តតាកែវនិងខេត្តកណ្ដាល ជាប្រលានយន្តហោះធំលំដាប់ទី៩លើពិភពលោក ដែលនឹងសម្ពោធដាក់ដំណើរការជាផ្លូវការនៅថ្ងៃទី២០ ខែតុលា ខាងមុខនេះ បច្ចុប្បន្នមានបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករបានចូលមកលេងកម្សាន្តជារៀងរាល់ថ្ងៃ សមិទ្ធផលប្រវត្តសាស្រ្តដ៏អស្ចារ្យមួយនេះ វាកើតចេញពីផ្លែផ្កានៃសុខសន្ដិភាព ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន និងបន្តដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដូច្នេះដើម្បីអបអរសាទរសមិទ្ធផលដ៏ធំធេងមួយនេះ រដ្ឋបាលខេត្តនិងដឹកនាំមន្ត្រីរាជការចុះទស្សនកិច្ចសិក្សាពិនិត្យមើលវឌ្ឍនភាព ការរីកចម្រើន នៃអាកាសយានដ្ឋានអន្តរជាតិតេជោថ្មីនេះ។

នៅក្នុងឱកាសនោះដែរឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ ក៏បានសំដែងការកោតសរសើរនិងវាយតម្លៃខ្ពស់ដល់មន្ត្រីរាជការសាលាខេត្តទាំងអស់ដែលបានខិតខំប្រឹងប្រែងអស់កម្លាំងកាយចិត្តក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួននិងពិសេសផ្ដល់សេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋបានទាន់ពេលវេលារហ័ស និងមានទំនុកចិត្តពីប្រជាពលរដ្ឋ។

ឯកឧត្តមក៏បានណែនាំដល់មន្ត្រីរាជការទាំងអស់បន្តពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែមទៀត បំពេញតួនាទីភារកិច្ចនិងអនុវត្តការងារប្រកបដោយទំនួលខុសត្រូវខ្ពស់ ដើម្បីរួមចំណែកអភិវឌ្ឍលើកមុខមាត់ស្ថាប័ន ក៏ដូចជាខេត្ត ឲ្យកាន់តែរីកចម្រើន ដើម្បីរួមគ្នាសម្រេចចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ឆ្នាំ២០៥០ ក្លាយជាប្រទេសមានចំណូលកម្រិតខ្ពស់៕

អត្ថបទដែលជាប់ទាក់ទង