លោកជំទាវ អុឹង កន្ថាផាវី អញ្ជើញសំណេះសំណាល ជាមួយមន្ត្រីរាជការក្រសួងកិច្ចការនារី ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌនាពេលខាងមុខ

ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ក្រោមអធិបតីភាពរបស់ លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី អញ្ជើញក្នុងពិធីសំណេះសំណាល ជាមួយមន្ត្រីរាជការក្រសួងកិច្ចការនារី ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌនាពេលខាងមុខ និងស្របពេលក្នុងពិធីនេះ ក៏សូមអបអរសាទរ លោកជំទាវ មិថុនា ភូថង ទទួលព្រះរាជក្រឹត្យចូលកាន់មុខតំណែងជារដ្ឋលេខាធិការក្រសួងកិច្ចការនារីផងដែរ។

