WHO ព្រមានថា ការវាយលុកថ្មើរជើងរបស់អ៉ីស្រាអែល នៅភាគខាងជើងតំបន់ហ្កាហ្សា នាំឱ្យការផ្តល់សេវាសុខាភិបាលនៃមន្ទីរពេទ្យនានា ឈានទៅរកការដួលរលំទាំងស្រុង

ហ្សឺណែវ៖ បើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ប្រមុខនៃអង្គការសុខភាពពិភពលោក WHO បានព្រមានថា ការវាយលុកថ្មើរជើងរបស់អ៉ីស្រាអែល នៅភាគខាងជើងតំបន់ហ្កាហ្សា នាំឱ្យការផ្តល់សេវាសុខាភិបាលនៃមន្ទីរពេទ្យនានា ឈានទៅរកការដួលរលំទាំងស្រុង ហើយត្រូវតែបញ្ចប់លក្ខខណ្ឌអមនុស្សធម៌ទាំងនេះ។
លោក Tedros Adhanom Ghebreyesus គូសបញ្ជាក់ថា «ការវាយលុយដោយយោធា និងបទបញ្ជាឱ្យជម្លៀសចេញ នៅភាគខាងជើងហ្កាហ្សា កំពុងជំរុញឱ្យមានរលកថ្មីនៃការផ្លាស់ទីលំនៅ បង្ខំឱ្យអ្នករបួសរត់ចូលទៅក្នុងតំបន់ ដែលធ្លាប់មានសកម្មភាពបំពានសេចក្តីថ្លៃថ្នូររបស់មនុស្ស»។
លោកបន្ថែមថា «មន្ទីរពេទ្យ ដែល ស្ទើរតែលែងដំណើរ ការស្រាប់ ទៅហើយនោះ កំពុង ឈានទៅរកការដួល រលំតែម្តង ខណៈ អំពើ ហិង្សា តែ កើន ឡើង បានបង្អាក់ការចូលទៅដល់ និង រារាំង WHO ពី ការ ផ្គត់ផ្គង់ សម្ភារៈសង្គ្រោះ ជីវិត»។
គួរបញ្ជាក់ថា សង្រ្គាមនៅក្នុងតំបន់ហ្កាហ្សា ផ្តើមចេញពីការវាយឆ្មក់របសលក្រុមហាម៉ាសប៉ាឡេស្ទីន លើទឹកដីអ៉ីស្រាអែល និងបានចាប់ចំណាប់ខ្មាំងជាង ២០០នាក់។ តាមអាជ្ញាធរក្នុងតំបន់ មនុស្សជាង ៦៥ ០០០នាក់ ត្រូវបានសម្លាប់នៅក្នុងសង្រ្គាម ដែលមិនទាន់មានសញ្ញានៃការបញ្ចប់នេះ៕

