ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារ ដើម្បីដោះស្រាយបញ្ហាប្រជាពលរដ្ឋភៀសសឹក និងពលករចំណាកស្រុកដែលវិលត្រឡប់មកពីថៃចូលមកកម្ពុជា

ភ្នំពេញ៖ នៅទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារ ដើម្បីដោះស្រាយបញ្ហាប្រជាពលរដ្ឋភៀសសឹក និងពលករចំណាកស្រុកដែលវិលត្រឡប់មកពីប្រទេសថៃ ចូលមកក្នុងប្រទេសកម្ពុជា។
កិច្ចប្រជុំខាងលើនេះដោយមានការចូលរួមពីលោក លោកស្រី អគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន នៃអគ្គនាយកដ្ឋានរដ្ឋបាល និងតំណាងអភិបាលរាជធានី ខេត្តទាំង២៥ ព្រមទាំងមន្រ្តីជំនាញជាច្រើនរូប៕

