**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

អភិបាលខេត្តកណ្ដាល ជំរុញនិងលើកទឹកចិត្តដល់អាជ្ញាធរមានសម្ថកិច្ចត្រូវយកចិត្តទុកដាក់ ខ្ពស់ក្នុងការស្វែង យល់អំពីសិទ្ធិ និងនីតិវិធីក្នុងការប្រើប្រាស់ទ្រព្យសម្បត្តិរបស់រដ្ឋ

កណ្តាល៖ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានជំរុញ និងលើកទឹកចិត្តដល់អាជ្ញាធរក្រុង-ស្រុក ឃុំ-សង្កាត់ មន្ទីរអង្គភាពជុំវិញខេត្ត ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការស្វែងយល់អំពីសិទ្ធិ និងនីតិវិធីរបស់ខ្លួនឱ្យបានច្បាស់លាស់ក្នុងការចុះបញ្ជីសារពើភណ្ឌ និងជម្រះទ្រព្យសម្បត្តិរបស់រដ្ឋអស់សុពលភាពប្រើប្រាស់ ហើយត្រូវកត់ត្រាឱ្យបានត្រឹមត្រូវ ច្បាស់លាស់ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង ជៀសវាងកុំឱ្យមានការបាត់ទ្រព្យសម្បត្តិរបស់រដ្ឋ។

ការជំរុញនេះ ធ្វើឡើងក្នុងកិច្ចប្រជុំផ្ទៀងផ្ទាត់បញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋឆ្នាំគោល (ឆ្នាំ២០២៤) របស់រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងមន្ទីរអង្គភាពជុំវិញខេត្ត នៅរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួម ពីអភិបាលក្រុង-ស្រុកទាំង១៣ អាជ្ញាធរឃុំ-សង្កាត់ មន្ត្រីពាក់ព័ន្ធ និងមន្ទីរអង្គភាពជុំវិញខេត្តផងដែរ។

ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ថា រាល់សម្ភារៈប្រើប្រាស់ និងទ្រព្យសម្បត្តិអចលនវត្ថុនានា ដែលប្រើប្រាស់ថវិការបស់រដ្ឋ គឺតម្រូវឱ្យចុះបញ្ជីសារពើភណ្ឌ ហើយចំពោះសម្ភារទាំងឡាយណាដែលអស់សុផលភាពប្រើប្រាស់ ក៏ត្រូវតែរៀបចំនីតិវិធីជម្រះចេញផងដែរ គឺត្រូវធ្វើឱ្យស្របទៅតាមនីតិវិធីដែលបានកំណត់ ជៀសវាងកុំឱ្យមានបញ្ហាទោសទណ្ឌកើតឡើង នៅពេលដែលសវនកម្ម ឬអធិការកិច្ចចុះមកត្រួតពិនិត្យ ដូច្នេះអង្គភាពទាំងអស់ត្រូវយកចិត្តទុកដាក់ខ្ពស់លើបញ្ហានេះ ត្រូវខិតខំជម្រះ និងចុះបញ្ជីទ្រព្យសម្បត្តិរដ្ឋឱ្យបានត្រឹមត្រូវឆាប់រហ័សទាន់ពេលវេលា។

ឯកឧត្តមអភិបាលខេត្ត ក៏បានផ្ដាំផ្ញើទៅដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេសជំនួយការហិរញ្ញវត្ថុឃុំ-សង្កាត់ សូមយកចិត្តទុកដាក់រៀបចំពិនិត្យបញ្ជីសារពើភណ្ឌរបស់ខ្លួនថាតើបានត្រឹមត្រូវហើយឬនៅ មានខ្វះខាតអ្វីខ្លះ ដើម្បីរៀបចំនីតិវិធីចុះបញ្ជី និងជម្រះឱ្យបានត្រឹមត្រូវ។ ជាពិសេសត្រូវខិតខំយកចិត្តទុកដាក់ពិនិត្យទៅលើទ្រព្យសម្បត្តិដែលបានមកពីសប្បុរសជននានា ដែលបានផ្ដល់ឱ្យសម្រាប់អង្គភាពរដ្ឋក្នុងគ្រប់គ្រង និងប្រើប្រាស់ ក៏ត្រូវតែចុះបញ្ជីសារពើភណ្ឌឱ្យអស់ផងដែរ សំដៅបង្កលក្ខណៈងាយស្រួលក្នុងការគ្រប់គ្រង។ ដោយឡែកចំពោះសម្ភារដែលអស់សុផលភាពប្រើប្រាស់លែងកើតត្រូវជម្រះឱ្យអស់ កុំឱ្យបន្សល់ទិន្នន័យស្មុគស្មាញ ជាងនេះទៅទៀតរាល់ដីរបស់រដ្ឋ អាជ្ញាធរទាំងអស់ហាមដាច់ខាតមិនត្រូវអនុញ្ញាតផ្ដល់ឱ្យអ្នកណាម្នាក់មកស្នាក់នៅ ឬអាស្រ័យផលបណ្ដោះអាសន្នឡើយ ជៀសវាងបង្កបញ្ហាស្មុគស្មាញនៅពេលអនាគត។

លោកស្រី ខុន លក្ខិណា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកណ្តាល បានបញ្ជាក់ក្នុងរបាយការណ៍ថា ការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋឆ្នាំរគោល (ឆ្នាំ២០២៤) មាន ៣១ មន្ទីរ-អង្គភាពជំនាញ ដែលបានរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋឆ្នាំគោល (ឆ្នាំ២០២៤) តាមប្រព័ន្ធ SARMIS បញ្ជូនមកមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ដើម្បីពិនិត្យផ្ទៀងផ្ទាត់ជួយកែសម្រួលឱ្យមានភាពត្រឹមត្រូវបានចំនួន ២៩ អង្គភាព និងកំពុងកែតម្រូវចំនួន ២អង្គភាព។
ដោយឡែកចំពោះរដ្ឋបាលខេត្ត ក្រុង ស្រុក សរុបមានចំនួន ១៤អង្គភាព បានរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋឆ្នាំគោល (ឆ្នាំ២០២៤) តាមប្រព័ន្ធ SARMIS បានបញ្ជូន មកមន្ទីរសេដ្ឋកិច្ច និង ហិរញ្ញវត្ថុខេត្ត ដើម្បីពិនិត្យផ្ទៀងផ្ទាត់ជួយកែសម្រួលឲ្យមានភាពត្រឹមត្រូវបានចំនួន ១៤អង្គភាព ស្មើនឹង ១០០%។ លោកស្រីបានបន្តថា សម្រាប់រដ្ឋបាលឃុំ-សង្កាត់ សរុបចំនួន ១២៧អង្គភាពបានរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ឆ្នាំគោល (ឆ្នាំ២០២៤) តាមប្រព័ន្ធ SARMIS បញ្ជូនមកមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ដើម្បីពិនិត្យផ្ទៀងផ្ទាត់ជួយកែសម្រួលឱ្យមានភាពត្រឹមត្រូវបាន ចំនួន ១២៧អង្គភាព ស្មើនឹង ១០០%៕

អត្ថបទដែលជាប់ទាក់ទង