**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព និងពង្រឹងប្រសិទ្ធភាពការងារក្រុមប្រឹក្សាអ្នកច្បាប់

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាអ្នកច្បាប់ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនិងពង្រឹងប្រសិទ្ធភាពការងាររបស់ក្រុមប្រឹក្សាអ្នកច្បាប់ នៃទីស្តីការគណៈរដ្ឋមន្ត្រី ដោយមានការអញ្ជើញចូលរួមពីឯកឧត្ដមអនុប្រធាន ឯកឧត្តម លោកជំទាវ ជាទីប្រឹក្សា សមាជិក សមាជិកបម្រុង ជំនួយការ និងមន្រ្តីរាជការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់ ដើម្បីធ្វើការតាមដាន ត្រួតពិនិត្យលើវឌ្ឍនភាពការងាររបស់ក្រុមប្រឹក្សាអ្នកច្បាប់ ក៏ដូចជាដើម្បីស្វែងរកនូវដំណោះស្រាយចំពោះបញ្ហាប្រឈមនានា ក្នុងគោលបំណងលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងសមិទ្ធកម្មការងារ ក៏ដូចជាសមត្ថភាព ឯកទេសកម្ម និងវិជ្ជាជីវៈរបស់ក្រុមប្រឹក្សាអ្នកច្បាប់ នៃទីស្តីការគណៈរដ្ឋមន្រ្តី។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងារ និងសមិទ្ធផលការងារដែលក្រុមប្រឹក្សាអ្នកច្បាប់ សម្រេចបានក្នុងឆមាសទី១ ឆ្នាំ២០២៥នេះ ក៏ដូចជាសមិទ្ធផលការងាររយៈពេល២ឆ្នាំកន្លងមក ក្នុងរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលជារួម មានការវិវឌ្ឍឈានឡើងគួរឱ្យកត់សម្គាល់ ទាំងគុណភាព ប្រសិទ្ធភាព និងសមត្ថភាព ជាពិសេសបានជួយសម្របសម្រួល និងផ្តល់ការប្រឹក្សាយោបល់ដល់ក្រសួង ស្ថាប័ននានារបស់រាជរដ្ឋាភិបាល លើការតាក់តែង និងរៀបចំសេចក្តីព្រាងច្បាប់និងលិខិតបទដ្ឋានគតិយុត្ត ទោះបីជានៅពុំទាន់ឈានឡើងដល់កម្រិតដែលយើងចង់បានក៏ដោយ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ក៏បានផ្តល់ការកោតសរសើចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្តមអនុប្រធាន ឯកឧត្តម លោកជំទាវ ជាទីប្រឹក្សា សមាជិក សមាជិកបម្រុង និងជំនួយការទាំងអស់ ដែលបានយកអស់នូវកម្លាំងកាយចិត្ត និងមានការតស៊ូខ្ពស់ក្នុងការបំពេញមុខងាររបស់ខ្លួន មិនខ្លាចនឿយហត់ ជូនក្រុមប្រឹក្សាអ្នកច្បាប់នាពេលកន្លងមក។

ទន្ទឹមនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានលើកទឹកចិត្តឱ្យបន្តការខិតខំប្រឹងប្រែងនេះទៀត ដើម្បីធ្វើឱ្យក្រុមប្រឹក្សាអ្នកច្បាប់ក្លាយជាអង្គភាព ដែលទទួលបានការទុកចិត្តខ្ពស់ពីប្រមុខរាជរដ្ឋាភិបាល គណៈរដ្ឋមន្ត្រី ក៏ដូចជាក្រសួងស្ថាប័ននានា និងជាអង្គភាពមួយដែលមានសមត្ថភាពខ្ពស់ និងមានវិជ្ជាជីវៈពិតប្រាកដ ក្នុងការផ្តល់ការសម្របសម្រួល ការប្រឹក្សា និងការពិនិត្យផ្តល់យោបល់លើការតាក់តែងសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ដោយឈរលើគោលការណ៍បច្ចេកទេស និងវិជ្ជាជីវៈត្រឹមត្រូវនិងច្បាស់លាស់។

ក្នុងឱកាសនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ក៏បានផ្ដល់នូវអនុសាសន៍ណែនាំមួយចំនួន ពាក់ព័ន្ធរបៀបរបបបំពេញការងារ និងប្រព័ន្ធការងារ ដើម្បីលើកកម្ពស់គុណភាព និងប្រសិទ្ធភាពការងារឱ្យកាន់តែប្រសើរឡើងជាលំដាប់។

ទន្ទឹមនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានផ្តាំផ្ញើឱ្យប្រកាន់ខ្ជាប់នូវក្រមសីលធម៌ និងបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សាអ្នកច្បាប់ ដើម្បីរក្សាសាមគ្គីភាពផ្ទៃក្នុងឱ្យកាន់តែរឹងមាំ និងគុណតម្លៃរបស់ក្រុមប្រឹក្សាអ្នកច្បាប់ ហើយក៏ត្រូវហ៊ានទទួលយកនូវទស្សនៈបើកចំហ និងត្រូវចេះចែករំលែកចំណេះដឹង ជំនាញ និងបទពិសោធរវាងគ្នាទៅវិញទៅមក។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ក៏បានផ្តល់ការណែនាំដល់អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់ ឱ្យបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូនានាឱ្យបានកាន់តែជិតស្និទ្ធ និងយកចិត្តទុកដាក់លើការបណ្តុះបណ្តាលសមត្ថភាពដល់មន្ត្រីនៃទីស្តីការគណៈរដ្ឋមន្ត្រីផង ក៏ដូចជាមន្រ្តីរបស់ក្រសួងស្ថាប័ននានាផងដែរ ដើម្បីពង្រឹងសមត្ថភាព គុណភាព និងប្រសិទ្ធភាព ក្នុងការតាក់តែងសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ដើម្បីលើកកម្ពស់នីតិរដ្ឋ និងធានាសន្តិសុខគតិយុត្ត៕

អត្ថបទដែលជាប់ទាក់ទង