**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស

ប៉ូឡូញបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ី ដែលហោះជ្រែកចូលក្នុងដែនអាកាសរបស់ខ្លួន

វ៉ាសូវី៖ នាថ្ងៃពុធទី១០ ខែកញ្ញានេះ ប៉ូឡូញបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ី ដែលបានហោះជ្រែកចូលក្នុងដែនអាកាសរបស់ខ្លួន កំលុងពេលវាយប្រហារនៅភាគខាងលិចប្រទេសអ៊ុយក្រែន ខណៈប្រទេសជាសមាជិកណាតូមួយនេះបានហៅការលុកលុយនេះថាជា «សកម្មភាពឈ្លានពាន»។

នាយករដ្ឋមន្ត្រីប៉ូឡូញ លោក ដូណាល់ ថាស់ (Donald Tusk) បានអះអាងថា ដែនអាកាសរបស់ប្រទេសប៉ូឡូញ ត្រូវបានរំលោភបំពានដោយយន្តហោះគ្មានមនុស្សបើករុស្ស៊ីមួយចំនួនធំ ដែលបង្កការគំរាមកំហែងដោយផ្ទាល់ តម្រូវឱ្យបាញ់ទម្លាក់។

លើសពីនេះ លោកបានសង្កត់ធ្ងន់ថា៖«យើងកំពុងដោះស្រាយជាមួយនឹងការញុះញង់ទ្រង់ទ្រាយធំ.យើងត្រៀមខ្លួនរួចជាស្រេចដើម្បីលុបបំបាត់ការបង្កហេតុបែបនេះ។ ស្ថានភាពនេះគឺធ្ងន់ធ្ងរ.យើងត្រូវរៀបចំសម្រាប់គ្រោងការណ៍ផ្សេងៗ»។

អ្នកនាំពាក្យអង្គការណាតូ បានអះអាងថា ប្រធានអង្គការណាតូ លោក ម៉ាក រ៉ូត (Mark Rutte) ទាក់ទងជាមួយថ្នាក់ដឹកនាំប៉ូឡូញ ហើយសម្ព័ន្ធភាពកំពុងពិគ្រោះយោបល់យ៉ាងជិតស្និទ្ធជាមួយប៉ូឡូញ លើរឿងរ៉ាវនេះ។ បញ្ជាការយោធារបស់ប្រទេសប៉ូឡូញបានបញ្ជាក់ថា យន្តហោះគ្មានមនុស្សបើកបានរំលោភដែនអាកាសប៉ូឡូញម្ដងហើយម្ដងទៀត ក្នុងអំឡុងពេលការវាយប្រហាររបស់រុស្ស៊ីឆ្លងកាត់ព្រំដែននៅភាគខាងលិចអ៊ុយក្រែន ប៉ុន្តែប្រតិបត្តិការប្រឆាំងនឹងការរំលោភទាំងនេះត្រូវបានបញ្ចប់ភ្លាមៗ ដោយមានការគាំទ្រពីបញ្ជាការដ្ឋានអាកាសរបស់អង្គការណាតូ និងយន្តហោះចម្បាំង F-35 របស់កងកម្លាំងអាកាសហូឡង់។ បញ្ជាការយោធាប៉ូឡូញបានបញ្ជាក់ថា៖«នេះគឺជាទង្វើនៃការឈ្លានពានដែលបានគំរាមកំហែងយ៉ាងពិតប្រាកដដល់សុវត្ថិភាពរបស់ប្រជាពលរដ្ឋរបស់យើង»។

គួរជម្រាបថា ចាប់តាំងពីសង្រ្គាមបានចាប់ផ្តើមនៅឆ្នាំ២០២២ មានឧប្បត្តិហេតុជាច្រើននៃយន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ី ចូលទៅក្នុងដែនអាកាសនៃរដ្ឋជាប់ព្រំដែនអ៊ុយក្រែន រួមទាំងប៉ូឡូញ និងរូម៉ានី។ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី អះអាងថា រុស្ស៊ីបានប្រើប្រាស់យន្តហោះគ្មានមនុស្សបើកចំនួន៤១៥គ្រឿង និងមីស៊ីល ៤០ដើម ក្នុងការវាយប្រហារលើប្រទេសអ៊ុយក្រែនពេញមួយយប់ ហើយយ៉ាងហោចណាស់មានយន្តហោះគ្មានមនុស្សបើកចំនួន៨គ្រឿង ហោះសំដៅទៅកាន់ប្រទេសប៉ូឡូញ។ ឧប្បត្តិហេតុការណ៍នេះ នាំឱ្យអាកាសយានដ្ឋាន Chopin ក្នុងរដ្ឋធានីវ៉ាសូវី ដែលជាអាកាសយានដ្ឋានធំបំផុតរបស់ប្រទេសប៉ូឡូញ បិទដែនអាកាសជាច្រើនម៉ោង មុនពេលបើកដំណើរការឡើងវិញ៕

អត្ថបទដែលជាប់ទាក់ទង