**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ប្រទេសកម្ពុជាមានឱកាសការងារជាង ៩ម៉ឺនកន្លែងកំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**សូមប្រុងប្រយ័ត្ន! ភ្លៀងមួយមេធំរន្ទះបាញ់បណ្តាលឱ្យមនុស្ស ៣នាក់ស្លាប់ និងរបួសធ្ងន់ ២នាក់ នៅខេត្តកំពង់ស្ពឺ ខណៈកំពុងភ្ជួរស្រែ និងខ្លះទៀតអង្គុយក្រោមដើមឈើ**គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា អនុម័តទទួលយកសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ មកពិនិត្យសិក្សា**សម្តេចប៉ាប Leo ទទូចដល់បណ្តាមេដឹកនាំពិភពលោក ឈប់បង្ករឱ្យមានការបែងបាក់គ្នា ហើយស្តាប់សំឡេងទាមទាររកសន្តិភាពនៃពិភពលោក**ប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ**លោក ស៉ី ជីនពីង៖ ចំណងមិត្តភាព​របស់ទីក្រុងប៉េកាំងជាមួយទីក្រុងព្យុងយ៉ាង គឺរឹងមាំគ្មានគូប្រៀប

លោកជំទាវ ជូ ប៊ុនអេង អញ្ជើញក្នុងពិធីផ្សព្វផ្សាយសេចក្តីណែនាំស្តីពី“ការប្រមូលទិន្នន័យពលរដ្ឋធ្វើទេសន្តប្រវេសន៍ និងកុមារក្នុងគ្រួសារទេសន្តប្រវេសន៍” 

បន្ទាយមានជ័យ៖លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ អញ្ជើញ ជាអធិបតី ភាព ក្នុងពិធីផ្សព្វផ្សាយសេចក្តីណែនាំស្តីពី“ការប្រមូលទិន្នន័យពលរដ្ឋធ្វើទេសន្តរប្រវេសន៍ និងកុមារក្នុងគ្រួសារទេសន្តប្រវេសន៍”

ពិធីនេះប្រារព្ធធ្វេីឡេីងដោយខេត្តបន្ទាយមានជ័យធ្វេីជាម្ចាស់ រយៈ ពេល មួយថ្ងៃពេញ នាថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ ២០២៥ ដោយមានការចូលរួមពី អ្នកពាក់ ព័ន្ធ អង្គការ ដៃគូរ ក្រុមការងារប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តសៀមរាប ខេត្តឧត្តរមានជ័យ ខេត្តប៉ៃលិន ព្រមទាំងមានការចូលរួមពីលោក-លោកស្រីអភិបាលរងក្រុង/ស្រុកទាំង៩ ក្នុងខេត្តបន្ទាយមានជ័យ ទទួលបន្ទុកការងារប្រឆាំងអំពើជួញដូរមនុស្ស។ កម្មវិធីនេះគ្រាំទ្រដោយអង្គការ UNICEF និង UN តាមរយៈគម្រោង PROTECT-ការពារសិទ្ធិស្រ្តីនិងកុមារ ក្នុងសន្តប្រវេសន៍ការងារ ធ្វេីឡើង នៅសាល ធំ សាលាខេត្តបន្ទាយមានជ័យ។

មានរបាយការណ៍ សង្ខេបជូនអង្គពិធីលោកស្រី រស់ សុផានី អភិបាលរង នៃគណៈអភិបាលខេត្ត និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា ចាប់ពីក្រោយព្រឹត្តិការណ៍ថ្ងៃទី ២៨ខែឧសភា ឆ្នាំ២០២៥ មកសភាពការណ៍សន្តិសុខនៅតាមខ្សែបន្ទាត់ព្រំដែនមានការប្រែប្រួល ដោយភាគីនៃប្រទេសជិតខាងជាប់ព្រំដែន បានធ្វើការបិទច្រកទ្វារព្រំដែនទាំងអស់ជាឯកតោភាគីតាមអំពើចិត្ត។

រដ្ឋបាលខេត្ត បានសហការជាមួយកងកម្លាំងមានសមត្ថកិច្ច មន្ទីរ/អង្គភាព ក្រសួង/ស្ថាប័ន និងរដ្ឋបាលខេត្តពាក់ព័ន្ធ បានធ្វើការសម្របសម្រួលដឹកជញ្ជូនទាំងយប់ទាំងថ្ងៃចំពោះបងប្អូន ដោយគិតមកទល់ពេលនេះ ប្រជាពលរដ្ឋដែល បានចូលមកក្នុងប្រទេសវិញតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត មានចំនួន១២០.៧១០នាក់/ស្រី៥៦.៣៦៩ នាក់ ដោយឡែក ពលករចូលមកសរុបចំនួន៥០.៣៧០នាក់/ស្រី២៣.០៩៤នាក់ និងកុមារចំនួន១.៤៨៨នាក់ ដោយប្រើប្រាស់រថយន្តរបស់រដ្ឋបាលខេត្តចំនួន៤៩គ្រឿង។

នាឱកាសនោះលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ បានថ្លែងអំណគុណដល់ក្រុមការងារទាំងអស់ គ្រប់ជាន់ថ្នាក់ ក្នុងកាលៈ ទេសៈ ដែលថៃបេីកការឈ្លានពាន វាយប្រហារមកលេីកម្ពុជា នៅខេត្តព្រះវិហារ និងឧត្តមានជ័យ អាជ្ញាធរខេត្តបានបំពេញការងារយ៉ាងសកម្ម ទាំងការរៀបចំទីតាំងសុវត្ថិភាព ជូនដល់បងប្អូនជនភៀសសឹកមកស្នាក់ ដោយការយកចិត្តទុកដាក់យ៉ាងខ្លាំង ក៏ដូចជាការពារសុវត្ថិភាពជូនបងប្អូនជនភៀសសឹកដោយមិនខ្លាចនឿយហត់ទាំងយប់ ទាំងថ្ងៃ និងនៅជាមួយប្រជាជនគ្រប់ពេលវេលា។

ក្នុងនោះលោកជំទាវ ជូ ប៊ុនអេង បានណែនាំដល់ក្រុមការងារពាក់ព័ន្ធ ទាំងអស់ បន្តយកចិត្តទុក្ខដាក់ណែនាំដល់បងប្អូនប្រជាពលរដ្ឋកុំឱ្យបានការចាញ់បោក ជនខិលខូចជាមេខ្យល់ អូសទាញបោកបញ្ឆោត នាំយកបងប្អូនពលករចំណាកស្រុក ចេញ-ចូលទៅប្រទេសថៃតាមច្រករបៀងដោយខុសច្បាប់ ខណៈ ដែលបញ្ហាព្រំដែនមិនទាន់មានភាពល្អប្រសេីរ។

មួយវិញទៀតលោកជំទាវ ណែនាំបន្ថែមដល់ក្រុមការងារ បន្តចូលរួមផ្សព្វផ្សាយអំពីឱកាសការងារដែលប្រមុខរាជរដ្ឋាភិបាល បានផ្តល់ជូនដល់បងប្អូនពលករដែលវិលត្រឡប់មកពីប្រទេសថៃ មកកម្ពុជាវិញឱ្យពួកគាត់បានដឹង និងមានការងារធ្វើនៅក្នុងប្រទេសបង្កេីនចំណូល សេដ្ឋកិច្ចគ្រួសារ ដោយមិនចាំបាច់ចំណាក់ទៅប្រទេសដ៏ទៃ៕

អត្ថបទដែលជាប់ទាក់ទង