**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

កម្ពុជា-វៀតណាម ចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីពង្រឹង និងពង្រីកបន្ថែមទៀតលើវិស័យទេសចរណ៍

ទីក្រុងហូជីមិញ៖ក្នុងដំណើរដឹកនាំគណៈប្រតិភូវិស័យទេសចរណ៍កម្ពុជា ចូលរួមពិព័រណ៌ទេសចរណ៍អន្តរជាតិទីក្រុងហូជីមិញលើកទី១៩ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជួបពិភាក្សាការងារជាមួយឯកឧត្តម Nguyễn Văn Hùng រដ្ឋមន្រ្តីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម ដើម្បីពិនិត្យ និងវាយតម្លៃពីលទ្ធផល នៃការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នានាពេលកន្លងមក និងលើកទឹកដៅការងារថ្មីបន្តទៀត ដើម្បីពង្រឹង និងពង្រឹកកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ កាន់តែខ្លាំងក្លា និងជាក់ស្តែងបន្ថែមទៀត តាមការរីកចម្រើនជាបន្តបន្ទាប់ឥតឈប់ឈរនៃទំនាក់ទំនងនៃប្រទេសទាំងពីរ ស្របស្មារតី «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង» ដែលត្រូវបានពូនជ្រុំដោយថ្នាក់ដឹកនាំកំពូលគ្រប់ជំនាន់នៃប្រទេសទាំងពីរ។

ក្នុងជំនួបកម្រិតខ្ពស់ដ៏មានសារៈសំខាន់ និងប្រកបដោយផ្លែផ្កា ភាគីទាំងពីរ បានបង្ហាញនូវសេចក្តីសោមន្ស និងការពេញចិត្តលើលទ្ធផលនៃការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នាដែលបានចុះកន្លងមក តាមរយៈចំនួនភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលធ្វើដំណើរទៅមករវាងប្រទេសទាំងពីរមានចំនួនកើនឡើងច្រើនជាលំដាប់។

ដើម្បីឆ្លើយតបនូវការវិវឌ្ឍនៃវិស័យទេសចរណ៍ និងទំនោរនិយមថ្មីៗ របស់ភ្ញៀវទេសចរអន្តរជាតិដែលចាប់អារម្មណ៍លើសក្តានុពលទេសចរណ៍មានលក្ខណៈពិសេសប្លែកគ្នារបស់ប្រទេសកម្ពុជា និងវៀតណាម ព្រមទាំងតម្រូវការទេសចរណ៍របស់ប្រជាជននៃប្រទេសទាំងពីរ ភាគីទាំងពីរ បានឯកភាពគ្នាស្នើសុំគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីរដ្ឋាភិបាល ដើម្បីរៀបចំកែសម្រួល និងចុះអនុស្សរណៈនៃការយោគយល់គ្នាថ្មីដែលឆ្លុះបញ្ចាំងពីទំនាក់ទំនងសាមគ្គីភាព និងមិត្តភាពដ៏រឹងមាំរវាងប្រទេសទាំងពីរ ព្រមទាំងការពង្រឹង និងពង្រីកលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ឱ្យកាន់តែខ្លាំងក្លា គ្រប់ជ្រុងជ្រោយ និងស៊ីជម្រៅ ដើម្បីរូមគ្នាផ្សព្វផ្សាយសក្តានុពលទេសចរណ៍ដ៏ខ្លាំងក្លា បេតិកភណ្ឌវប្បធម៌ដចំណាស់ និងមានតម្លៃមនុស្សជាតិ ប្រពៃណីទំនៀមទំលាប់ដ៏សម្បូរបែប កត្តាសុខសុវត្ថិភាពដ៏ល្អប្រសើរ និងការធ្វើបដិសណ្ឋារកិច្ចដ៏កក់ក្តៅជូនដល់ភ្ញៀវទេសចរពីម្ចាស់ស្រុក និងគោលដៅទេសចរណ៍ធម្មជាតិចម្រុះប្លែកៗ និងគួរឱ្យចង់ទស្សនារបស់ប្រទេសទាំងពីរ និងសហការរួមគ្នាបង្កើតផលិតផលទេសចរណ៍ថ្មីៗ ដែលមានភាពទាក់ទាញ ប្រកួតប្រជែង និងអាចបំពេញតម្រូវការនៃភ្ញៀវទេសចរជាតិ និងអន្តរជាតិ ប្រកបដោយតម្លៃបន្ថែម បៃតង វៃឆ្លាត និរន្តភាព និងបរិយាប័ន្ន។

អត្ថបទដែលជាប់ទាក់ទង