**ឯកឧត្តម ហេង សួរ ប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មីជាង ៣ពាន់នាក់នៅសង្កាត់ទាំង៥ នៃខណ្ឌចំការមន ដែលធ្វើឱ្យមហាគ្រួសារបក្សកាន់តែធំ និងមានចម្រុះជំនាន់**សមាគមបណ្ដាញកសិករតេជោ សហការជាមួយ ARDB រៀបចំសិក្ខាសាលាស្ដីអំពី «កម្មវិធីត្រីភាគី ការចញ្ចឹមគោក្រោមឥណទាន ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដោយមិនចាំបាច់ដាក់ទ្រព្យធានា»**លោក ពូទីន៖ កងកម្លាំងរុស្ស៉ីដណ្តើមបានការគ្រប់គ្រងទីក្រុង Kostiantynivka នៅភាគខាងកើតអ៊ុយក្រែន**លោក​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​​ចាត់​តំណាង​​គោរព​វិញ្ញាណក្ខន្ធ​សព​លោកអនុសេនីយ៍ឯក​ វ៉ាន់​ ធា នគរបាលការពារព្រំដែនគោកវរ: ៨០៧**សមត្ថកិច្ចចម្រុះ បន្តបើកយុទ្ធនាការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ស្គេមអនឡាញចំនួន ៤ នៅក្នុងក្រុងសេរីសោភ័ណ**អ៉ីរ៉ង់ចាប់ផ្តើមប្រារព្ធពិធីបុណ្យសពជាសាធារណៈ សម្រាប់អតីតមេដឹកនាំកំពូលរបស់ខ្លួន គឺលោក Ayatollah Ali Khamenei**វេទិកាសម្ព័ន្ធសង្គមស៊ីវិលផ្តល់កាតាបចំនួន៤៥ដល់សិស្សសាលាមត្តេយ្យសហគមន៍ភូមិគីរីវ័ន និងបានជួយសាងសង់របងព័ទ្ធជុំវិញបរិវេណសាលា**លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្រុកប្រាសាទបល្ល័ង្ក**រដ្ឋមន្ត្រី ថោ ជេដ្ឋា ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារសាងសង់អាងទឹកដងកាំបិត ស្ថិតក្នុងភូមិសាស្ត្រស្រុកសណ្តាន់ ខេត្តកំពង់ធំ ដែលសម្រេចបានប្រមាណ ៩៣%**ឈ្វេងយល់ពីល្បិចបោកប្រាស់ Email Phishing និង Smishing !**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម និងលោកជំទាវ រស់ សូយឿ**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ បូរី ហោ ហោណាំហុង**អុីស្រាអែល មានផែនការធ្វើឃាតអ្នកចរចាជាន់ខ្ពស់អុីរ៉ង់**ប្រភព៖ អ៊ីរ៉ង់ចាប់ផ្តើមការចរចាជាមួយក្រុមហ៊ុនជប៉ុន ក្រោមកិច្ចព្រមព្រៀងលើកលែងទណ្ឌកម្មរបស់អាមេរិក ដើម្បីបើកការនាំចេញប្រេងឡើងវិញ**ក្រុមហ៊ូទី គំរាមវាយប្រហារអាកាសយានដ្ឋាន និងទីតាំងសំខាន់របស់ប្រទេសអារ៉ាប៊ីសាអូឌីត ប្រសិនបើប៉ុនប៉ងវាយប្រហារលើខ្លួន**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជំរុញឱ្យមានការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មត (AI) ក្នុងការពិនិត្យព្យាបាលអ្នកជំងឺ**​CGTN​ ​ធ្វើការប្រជាស្ទង់មតិ​​អំពី​​រូបភាព​ជាតិ​​អាមេរិក​​**អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំការរៀបចំគម្រោងចំណូល-ចំណាយរបស់រដ្ឋបាលខេត្ត សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៧**World Cup ៖ ក្រុមការពារជើងឯក អាហ្សង់ទីន ទម្លាក់កាប់វ៉េ ក្នុងម៉ោងថែម ៣-២ ទាំងលំបាកបំផុត**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប, លោក ព្រឹម រដ្ឋា ជំនួសលោក នាក់ ណេរ៉ុន

រដ្ឋាភិបាលអូស្ត្រាលី ជូនដំណឹងដល់ពលរដ្ឋខ្លួន កុំឱ្យធ្វើដំណើរទៅ តំបន់ ក្នុង ចម្ងាយ ៥០ គីឡូម៉ែត្រ ពី ព្រំដែន កម្ពុជា – ថៃ

កង់បេរ៉ា៖ នៅថ្ងៃទី៥ ខែកញ្ញានេះ រដ្ឋាភិបាលអូស្ត្រាលី បានជូនដំណឹងដល់ពលរដ្ឋខ្លួន កុំឱ្យធ្វើដំណើរទៅ តំបន់ ក្នុង ចម្ងាយ ៥០ គីឡូម៉ែត្រ ពី ព្រំដែន កម្ពុជា – ថៃ ហើយបានព្រមានពី ហានិភ័យនៃ អំពើ ភេរវកម្ម នៅទូទាំងប្រទេសថៃផងដែរ។

គេហទំព័រ Smartraveller របស់រដ្ឋាភិបាលអូស្ត្រាលី បានជូនដំណឹងនៅក្នុងការធ្វើបច្ចុប្បន្នភា (https://www.smartraveller.gov.au/destinations/asia/cambodia?fbclid=IwY2xjawMnYQFleHRuA2FlbQIxMABicmlkETFNdUhHNHJDU2ZzUEZmSUphAR5QPn5VTEbD5wY9GqRjwdQgclSANQQX_U4cwcEZQ8_DbKj-K4fvv9HlHp63tg_aem_bcGd-WVD-sDZe48Lz6XEEQ)ព (https://www.smartraveller.gov.au/destinations/asia/cambodia?fbclid=IwY2xjawMnYQFleHRuA2FlbQIxMABicmlkETFNdUhHNHJDU2ZzUEZmSUphAR5QPn5VTEbD5wY9GqRjwdQgclSANQQX_U4cwcEZQ8_DbKj-K4fvv9HlHp63tg_aem_bcGd-WVD-sDZe48Lz6XEEQ) នៅថ្ងៃទី៥កញ្ញានេះថា យើង បាន ពិនិត្យ មើល ដំបូន្មាន សម្រាប់ ប្រទេស កម្ពុជា និង បាន បន្ទាប កម្រិត ព្រមាន របស់ យើង សម្រាប់ ផ្នែក មួយ ចំនួន។ ឥឡូវនេះ យើងសូមណែនាំឱ្យពិចារណាឡើងវិញនូវតម្រូវការរបស់អ្នក ក្នុងការធ្វើដំណើរទៅកាន់តំបន់ក្នុងចម្ងាយ៥០គីឡូម៉ែត្រនៃព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តបាត់ដំបង ប៉ៃលិន ពោធិ៍សាត់ និងកោះកុង ដោយសារជម្លោះប្រដាប់អាវុធថ្មីៗនេះ។ យើង បន្ត ណែនាំ កុំ ធ្វើ ដំណើរ ទៅ តំបន់ ក្នុង ចម្ងាយ ៥០ គីឡូម៉ែត្រ ពី ព្រំដែន កម្ពុជា – ថៃ ក្នុង ខេត្ត បន្ទាយមានជ័យ ឧត្តរមានជ័យ និង ព្រះវិហារ ដោយសារ ជម្លោះ ប្រដាប់ អាវុធ រវាង កង កម្លាំង ថៃ និង កម្ពុជា។ សូមអនុវត្តតាមការណែនាំរបស់អាជ្ញាធរមូលដ្ឋាន តាមដានប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកសម្រាប់ការធ្វើបច្ចុប្បន្នភាព និងយកចិត្តទុកដាក់លើសុវត្ថិភាពផ្ទាល់ខ្លួនរបស់អ្នក។

ចំណែកប្រទេសថៃឯណេះវិញ គេហទំព័រ Smartraveller របស់រដ្ឋាភិបាលអូស្ត្រាលី ក៏បានជូនដំណឹង (https://www.smartraveller.gov.au/destinations/asia/thailand)ផងដែរថា (https://www.smartraveller.gov.au/destinations/asia/thailand) យើង ត្រូវ បាន ពិនិត្យ មើល ការណែនាំ អំពី ការ ធ្វើ ដំណើរ របស់ យើង ហើយ បន្ត ណែនាំ ឱ្យ អនុវត្ត ការ ប្រុង ប្រយ័ត្ន ខ្ពស់ ក្នុង ប្រទេស ថៃ ជារួម។ យើង បាន ទម្លាក់ កម្រិត សម្រាប់ តំបន់ មួយ ចំនួន ហើយ ឥឡូវ នេះ សូម ណែនាំ ឱ្យ ពិចារណា ឡើង វិញ នូវ តម្រូវការ របស់ អ្នក ក្នុង ការ ធ្វើ ដំណើរ ទៅ តំបន់ ក្នុង ចម្ងាយ៥០គីឡូម៉ែត្រ ពី ព្រំដែន ថៃ-កម្ពុជា ក្នុង ខេត្ត ចន្ទបុរី និង ខេត្តត្រាច។ យើងសូម បន្ត ណែនាំ កុំ ធ្វើ ដំណើរ ទៅ តំបន់ ក្នុង ចម្ងាយ៥០គីឡូម៉ែត្រ នៃ ព្រំដែន គោក ថៃ-កម្ពុជា ក្នុង ខេត្ត ស្រះកែវ បុរីរម្យ ស៊ីសាកេត សុរិន្ទ និង ឧប្បលរាជធានី ដោយសារ ជម្លោះ ប្រដាប់ អាវុធ ថ្មីៗ រវាង កង កម្លាំង ថៃ និង កម្ពុជា។

សេចក្តីជូនដំណឹងបន្តថា៖«មាន ហានិភ័យ នៃ អំពើ ភេរវកម្ម បន្ត នៅ ក្នុង ប្រទេស ថៃ។ តំបន់ទេសចរណ៍ពេញនិយមអាចជាគោលដៅនៃការវាយប្រហារភេរវកម្មគ្រប់ទីកន្លែងនៅទូទាំងប្រទេសថៃ រួមទាំងរាជធានីបាងកក និងកោះភូកេត»។

ការចេញសេចក្តីណែនាំនេះ ទំនងជារដ្ឋាភិបាលអូស្ត្រាលីបានពិនិត្យមើលឃើញសកម្មភាពឈ្លានពានរបស់ប្រទេសថៃមកលើកម្ពុជាថ្មីៗនេះ បើទោះបីបទឈប់បាញ់បានជាធរមានហើយក៏ដោយ។ សកម្មភាពបង្កហេតុរបស់យោធាថៃម្ដងហើយម្ដងទៀតមកលើអធិបតេយ្យភាពកម្ពុជា ត្រូវបានអន្តរជាតិតាមដានយ៉ាងយកចិត្តទុកដាក់។ ជាពិសេសភាពចលាចលនយោបាយនៅក្នុងប្រទេសថៃ និងតាមបណ្តាខេត្តមួយចំនួន ដែលមានអំពើភេរវកម្មផ្ទុះឡើងជាបន្តបន្ទាប់ ក៏ជាចំណុចក្ដៅដ៏គួរឱ្យចាប់អារម្មណ៍របស់រដ្ឋាភិបាលអូស្ត្រាលីផងដែរ ទៅលើសុវត្ថិភាពអ្នកទេសចររបស់ខ្លួន ក្នុងការធ្វើដំណើរកម្សាន្តទៅកាន់ប្រទេសថៃ ឬធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ដែលស្ថិតក្នុងតំបន់មានជម្លោះ៕

អត្ថបទដែលជាប់ទាក់ទង