**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

អ្នកនាំពាក្យក្រសួងការងារ អំពាវនាវម្ចាស់សិប្បកម្ម, អាជីវកម្ម, ការដ្ឋានសំណង់ និងកសិដ្ឋាន ជួយផ្ដល់ព័ត៌មានអំពីតម្រូវការបុគ្គលិក-កម្មករមកកាន់ក្រសួង ដើម្បីជំរុញឱកាសជូនពលករ

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអំពាវនាវដល់ម្ចាស់សិប្បកម្ម, អាជីវកម្ម, ភោជនីយដ្ឋាន, អាហារដ្ឋាន, ការដ្ឋានសំណង់ និងកសិដ្ឋានជាដើម សូមជួយសហការផ្ដល់ព័ត៌មានអំពីតម្រូវការបុគ្គលិក-កម្មករ មកកាន់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីអាចឱ្យក្រសួងស្វែងរកជូន ហើយក៏ជាការផ្ដល់ឱកាសការងារជូនដល់ពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃវិញដែរ។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានថ្លែងថា ពលករខ្មែរ បានត្រឡប់ចូលមកក្នុងប្រទេសវិញយ៉ាងគំហុក បន្ទាប់ពីប្រទេសកម្ពុជា និងប្រទេសថៃ មានជម្លោះព្រំដែនជាមួយគ្នាមក។ ក្នុងចំណោមបងប្អូនពលករដែលត្រឡប់មកវិញទាំងនោះ មានមួយចំនួនបានទទួលការងារធ្វើក្នុងស្រុកភ្លាមៗ និងមួយចំនួនទៀតនូវមិនទាន់ទទួលបានការងារ នៅឡើយ។

សម្រាប់បងប្អូនពលករដែលទទួលបានការងារទាំងនោះ ភាគច្រើនជាការងារក្នុងរោងចក្រ-សហគ្រាស ដែលបានចុះបញ្ជីក្នុងក្រសួង-ស្ថាប័នពាក់ព័ន្ធ។ រីឯការងារផ្សេងទៀត ដែលស្ថិតនៅក្នុងសិប្បកម្ម, អាជីវកម្ម, ការដ្ឋានសំណង់ និងកសិដ្ឋាន ដែលស្ថិតនៅក្រៅប្រព័ន្ធនោះ គឺក្រសួងមិនទាន់មានរបាយការណ៍ ឬតួលេខជាក់ណាមួយនៅឡើយទេ។ នេះបើតាមការកត់សម្គាល់របស់អ្នកនាំពាក្យក្រសួងការងារ។

លោក ស៊ុន មេសា «ខ្ញុំសូមអំពាវនាវដល់បងប្អូនដែលជាម្ចាស់សិប្បកម្ម, អាជីវកម្ម, ភោជនីយដ្ឋាន, អាហារដ្ឋាន, ការដ្ឋានសំណង់ និងកសិដ្ឋានជាដើម សូមជួយផ្ដល់ព័ត៌មានអំពីតម្រូវការកម្លាំងពលកម្ម នៅក្នុងទីតាំងរបស់ខ្លួន ដើម្បីអាចឱ្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈរកជូន ហើយក៏ជាការផ្ដល់ឱកាសការងារដល់បងប្អូនពលករយើង ដែលត្រឡប់មកពីប្រទេសថៃមានការងារធ្វើគ្រប់ៗគ្នា»។

អ្នកនាំពាក្យក្រសួងការងារ ចាត់ទុកការជួយសហការផ្ដល់ព័ត៌មាននេះ គឺជាការរួមចំណែកយ៉ាងសំខាន់នៅក្នុងការជួយស្វែងរកការងារឱ្យបងប្អូនពលកររបស់យើងដែលត្រឡប់មកវិញ ដែលជាប្រភពការងារដ៏ច្រើនមួយបន្ថែមទៀត ក្រៅពីការងារនៅតាមរោងចក្រ-សហគ្រាស ដែលស្ថិតនៅក្នុងប្រព័ន្ធ៕

អត្ថបទដែលជាប់ទាក់ទង