រដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្តលើកទី១៥ អាណត្តិទី៤

មណ្ឌលគិរី៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៤ ខែកញ្ញា ឆ្នាំ២០២៥ រដ្ឋបាលខេត្តមណ្ឌលគិរី បានបេីកកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្តលើកទី១៥ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាព ឯកឧត្ដម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្ត ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក អភិបាលរងខេត្ត មេបញ្ជាការរងកងកម្លាំងទាំងបី លោក លោកស្រី នាយករង រដ្ឋបាលសាលាខេត្ត លោក លោកស្រីប្រធាន មន្ទីរ-អង្គភាពជុំវិញខេត្ត លោក លោកស្រី នាយក នាយិកា ទីចាត់ការ-អង្គភាព ចំណុះរដ្ឋបាលសាលាខេត្ត ប្រធានស្នាក់ការត្រួតពិនិត្យច្រកទ្វារទ្វេភាគីទាំងបី និងមន្រ្តីជំនាញពាក់ព័ន្ធ ដែលកិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំអគារ «គ» អគាររដ្ឋបាលសាលាខេត្ត៕

