**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

ការចងចាំពីប្រវត្តិសាស្ត្រជាធាតុចូលសំខាន់សម្រាប់ការថែរក្សាសន្តិភាព

នៅថ្ងៃទី ៣ ខែកញ្ញាជារៀងរាល់ឆ្នាំ ប្រទេសចិននឹងរៀបចំពិធីរំលឹកខួបថ្ងៃជ័យជម្នះនៃសង្គ្រាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុននិងសង្គ្រាមពិភពលោកប្រឆាំងនឹងហ្វាស៊ីស ដើម្បីបង្ហាញពីឆន្ទៈនៃការចងចាំពីប្រវត្តិសាស្ត្រនៃការតស៊ូប្រយុទ្ធនិងការពលីជីវិតយ៉ាងអង់អាចក្លាហានរបស់ប្រជាជនចិនដើម្បីបុព្វហេតុសន្តិភាពរបស់មនុស្សជាតិ ។
ដោយឡែកនៅក្នុងឆ្នាំនេះ ពិធីរំលឹកខួបទី ៨០ នៃថ្ងៃជ័យជម្នះនៃសង្គ្រាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុននិងសង្គ្រាមពិភពលោកប្រឆាំងនឹងហ្វាស៊ីសដ៏ឱឡារិកអមដោយពិធីត្រួតពលនិងព្យុហយាត្រាដ៏ធំនឹងប្រព្រឹត្តទៅនៅទីក្រុងប៉េកាំង ដែលមានការចូលរួមពីសំណាក់ប្រមុខរដ្ឋ-រដ្ឋាភិបាលនៃប្រទេសចំនួន ២៦ និងមេដឹកនាំនៃអង្គការអន្តរជាតិនានា ដើម្បីអញ្ជើញជាសក្ខីភាពក្នុងពិធីរំលឹកខួបថ្ងៃជ័យជម្នះ បានបង្ហាញពីគំនិតឯកភាពរួមរបស់សហគមន៍អន្តរជាតិស្តីពីការចងចាំពីប្រវត្តិសាស្ត្រ រំលឹកវិញ្ញាណក្ខន្ធវីរជនពលីជីវិត ថែរក្សាសន្តិភាព និងត្រួសត្រាយអនាគត ។
បច្ចុប្បន្ន និម្មាបនកម្មពិភពលោកបាននិងកំពុងប្រឈមនឹងបម្រែបម្រួលពុំធ្លាប់មានក្នុងប្រវត្តិសាស្ត្រជិត ១ សតវត្សរ៍ ។ ការប៉ះទង្គិចឬសង្គ្រាមបានផ្ទុះឡើងនៅប្រទេសមួយចំនួន កត្តាអសន្តិសុខប្រពៃណីនិងមិនប្រពៃណីបាននិងកំពុងកើនឡើង អាស្រ័យហេតុនេះ ពិភពលោកកាន់តែត្រូវការជាបន្ទាន់ និងជាងពេលណាៗទាំងអស់នូវកម្លាំងមហាសាមគ្គី និងគំនិតឯកភាពរួមដើម្បីថែរក្សាសណ្តាប់ធ្នាប់និងសន្តិភាព ។
ដូចយើងទាំងអស់គ្នាបានដឹងស្រាប់ហើយថា មិនថាកាលពីអតីតកាលឬបច្ចុប្បន្នកាលនោះទេ សង្គ្រាមរមែងនាំមកនូវតែភាពវិនាសហិនហោច ភាពនិរាសព្រាត់ប្រាស ភាពទុរ្ភិក្ស និងភាពឈឺចាប់ខ្លាចផ្សារចំពោះមនុស្សជាតិ ហើយបានបន្សល់ទុកនូវសោកនាដកម្មដែលមិនអាចប៉ះប៉ូវបាន ។ អាយុជីវិតរបស់ក្រុមងាយរងគ្រោះដូចជាស្ត្រី កុមារនិងមនុស្សចាស់ជរារាប់មិនអស់ត្រូវបានលេបត្របាក់ដោយភ្លើងសង្គ្រាម យុទ្ធជនជួរមុខជាច្រើនត្រូវពលីជីវិតដើម្បីបុព្វហេតុការពារជាតិមាតុភូមិ ។
បន្ទាប់ពីបញ្ចប់សង្គ្រាមលោកលើកទី ២ ប្រទេសនានាដែលស្នេហាសន្តិភាពបានពួតដៃគ្នាធ្វើកិច្ចខិតខំប្រឹងប្រែងដើម្បីកសាងពិភពលោកមួយដែលមានសន្តិភាព និងសណ្តាប់ធ្នាប់ ក្រោយសង្គ្រាម ។ ក្នុងន័យនេះ អង្គការសហប្រជាជាតិត្រូវបានបង្កើតឡើងដើម្បីជាមគ្គុទេ្ទសក៍ដឹកនាំកិច្ចការអន្តរជាតិនិងដើរតួនាទីគាំពារសន្តិសុខនិងសន្តិភាពពិភពលោក ។ ប៉ុន្តែជារឿយៗ ទាំងប្រព័ន្ធច្បាប់អន្តរជាតិនិងសណ្តាប់ធ្នាប់អន្តរជាតិតែងប្រឈមនឹងការសាកល្បងនិងការវាយប្រហារពីកម្លាំងជ្រុលនិយម ភេរវនិយម ឯកតោភាគីនិយម អនុត្តរភាព និងគាំពារនិយមជាដើម ដែលជាកង្វល់រួមរបស់សហគមន៍អន្តរជាតិ ។
ការចងចាំពីប្រវត្តិសាស្ត្រនៃសង្គ្រាម គឺដើម្បីចាត់ទុកជាកញ្ចក់ ឆ្លុះពីយុគសម័យអន្ធការដែលបង្កឡើងដោយសង្គ្រាម និងចាត់ទុកជាមេរៀនដើម្បីចៀសវាងការដើរជាន់ដានចាស់ ។ យ៉ាងណាមិញ ការថែរក្សាសណ្តាប់ធ្នាប់ពិភពលោកមិនមែនស្ថិតនៅលើដៃរបស់ប្រទេសណាឬបុគ្គលណាមួយនោះទេ តែត្រូវមានការចូលរួមពីគ្រប់ប្រទេសនិងតំបន់ទាំងអស់ ។ ពាក្យចាស់ពោលថា «ចង្កឹះមួយបាច់កាច់មិនបាក់» បើចង់រស់នៅក្រោមដំបូលសន្តិភាព អ្វីដែលគួរធ្វើគឺការរួមសាមគ្គីគ្នា ធ្វើកិច្ចសហប្រតិបត្តិការ និងគ្រប់គ្រងការខ្វែងគំនិតដោយសន្តិវិធី តែមិនមែនអាងលើកម្លាំងបាយទៅសម្លុតកំហែងឬគាបសង្កត់ឱ្យអ្នកដទៃធ្វើតាមគំនិតរបស់ខ្លួននោះឡើយ ។
ជាការពិតណាស់ ការដែលប្រទេសចិនអាចទទួលបានសមិទ្ធផលដ៏ធំធេងដូចសព្វថ្ងៃ និងមានសុខសន្តិភាពពេញលេញ គឺដោយសារការបូជាឈាមស្រស់ សឹងតែអាយុជីវិតរបស់វីរជនជំនាន់មុនក្នុងសង្គ្រាមប្រឆាំងនឹងការឈ្លានពាន ហេតុនេះ ប្រទេសចិនមិនត្រឹមតែប្រកាន់ខ្ជាប់ការថែរក្សានិងឱ្យតម្លៃយ៉ាងលើសលប់ចំពោះសន្តិភាពក្នុងប្រទេសខ្លួនប៉ុណ្ណោះទេ ប៉ុន្តែក៏បានខិតខំរួមចំណែករបស់ខ្លួនក្នុងការគាំពារស្ថិរភាពនិងសន្តិភាពពិភពលោកផងដែរ ។ ក្នុងនោះ ក្រៅពីការជួយប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសអភិវឌ្ឍន៍តិចតួចឱ្យស្តារនិងអភិវឌ្ឍន៍ប្រទេសជាតិ ប្រទេសចិនក៏បានចាត់បញ្ជូនកងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិច្រើនបំផុតដែលជាផ្នែកមួយនៃការរួមចំណែកដ៏សំខាន់ក្នុងការថែរក្សាសន្តិភាពពិភពលោក ។ បច្ចុប្បន្ន ស្របនឹងការងើបឡើងនៃប្រទេស«សកលខាងត្បូង» (បណ្តុំនៃប្រទេសកំពុងអភិវឌ្ឍន៍)ដែលនាំមុខដោយប្រទេសចិន សំឡេងគាំទ្រពហុភាគីនិយមនិងពិភពលោកពហុប៉ូលបានកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដែលបានរួមចំណែកយ៉ាងសំខាន់ចំពោះការថែរក្សាការពារសណ្តាប់ធ្នាប់ក្រោយសង្គ្រាមលោកលើកទី ២ និងសុខសន្តិភាពនៃពិភពលោក ។

អត្ថបទដែលជាប់ទាក់ទង