**ឯកឧត្តម ហេង សួរ ប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មីជាង ៣ពាន់នាក់នៅសង្កាត់ទាំង៥ នៃខណ្ឌចំការមន ដែលធ្វើឱ្យមហាគ្រួសារបក្សកាន់តែធំ និងមានចម្រុះជំនាន់**សមាគមបណ្ដាញកសិករតេជោ សហការជាមួយ ARDB រៀបចំសិក្ខាសាលាស្ដីអំពី «កម្មវិធីត្រីភាគី ការចញ្ចឹមគោក្រោមឥណទាន ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដោយមិនចាំបាច់ដាក់ទ្រព្យធានា»**លោក ពូទីន៖ កងកម្លាំងរុស្ស៉ីដណ្តើមបានការគ្រប់គ្រងទីក្រុង Kostiantynivka នៅភាគខាងកើតអ៊ុយក្រែន**លោក​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​​ចាត់​តំណាង​​គោរព​វិញ្ញាណក្ខន្ធ​សព​លោកអនុសេនីយ៍ឯក​ វ៉ាន់​ ធា នគរបាលការពារព្រំដែនគោកវរ: ៨០៧**សមត្ថកិច្ចចម្រុះ បន្តបើកយុទ្ធនាការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ស្គេមអនឡាញចំនួន ៤ នៅក្នុងក្រុងសេរីសោភ័ណ**អ៉ីរ៉ង់ចាប់ផ្តើមប្រារព្ធពិធីបុណ្យសពជាសាធារណៈ សម្រាប់អតីតមេដឹកនាំកំពូលរបស់ខ្លួន គឺលោក Ayatollah Ali Khamenei**វេទិកាសម្ព័ន្ធសង្គមស៊ីវិលផ្តល់កាតាបចំនួន៤៥ដល់សិស្សសាលាមត្តេយ្យសហគមន៍ភូមិគីរីវ័ន និងបានជួយសាងសង់របងព័ទ្ធជុំវិញបរិវេណសាលា**លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្រុកប្រាសាទបល្ល័ង្ក**រដ្ឋមន្ត្រី ថោ ជេដ្ឋា ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារសាងសង់អាងទឹកដងកាំបិត ស្ថិតក្នុងភូមិសាស្ត្រស្រុកសណ្តាន់ ខេត្តកំពង់ធំ ដែលសម្រេចបានប្រមាណ ៩៣%**ឈ្វេងយល់ពីល្បិចបោកប្រាស់ Email Phishing និង Smishing !**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម និងលោកជំទាវ រស់ សូយឿ**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ បូរី ហោ ហោណាំហុង**អុីស្រាអែល មានផែនការធ្វើឃាតអ្នកចរចាជាន់ខ្ពស់អុីរ៉ង់**ប្រភព៖ អ៊ីរ៉ង់ចាប់ផ្តើមការចរចាជាមួយក្រុមហ៊ុនជប៉ុន ក្រោមកិច្ចព្រមព្រៀងលើកលែងទណ្ឌកម្មរបស់អាមេរិក ដើម្បីបើកការនាំចេញប្រេងឡើងវិញ**ក្រុមហ៊ូទី គំរាមវាយប្រហារអាកាសយានដ្ឋាន និងទីតាំងសំខាន់របស់ប្រទេសអារ៉ាប៊ីសាអូឌីត ប្រសិនបើប៉ុនប៉ងវាយប្រហារលើខ្លួន**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជំរុញឱ្យមានការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មត (AI) ក្នុងការពិនិត្យព្យាបាលអ្នកជំងឺ**​CGTN​ ​ធ្វើការប្រជាស្ទង់មតិ​​អំពី​​រូបភាព​ជាតិ​​អាមេរិក​​**អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំការរៀបចំគម្រោងចំណូល-ចំណាយរបស់រដ្ឋបាលខេត្ត សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៧**World Cup ៖ ក្រុមការពារជើងឯក អាហ្សង់ទីន ទម្លាក់កាប់វ៉េ ក្នុងម៉ោងថែម ៣-២ ទាំងលំបាកបំផុត**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប, លោក ព្រឹម រដ្ឋា ជំនួសលោក នាក់ ណេរ៉ុន

រដ្ឋបាលខេត្តកំពង់ធំ រៀបចំវគ្គបណ្តុះបណ្តាលស្តីពី កិច្ចការលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ

កំពង់ធំ៖ ឯកឧត្តម អេង ទូច រដ្ឋលេខាធិការ និងជានាយកខុទ្ទការល័យឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី អញ្ជើញចូលរួមក្នុងពិធីរៀបចំវគ្គបណ្តុះបណ្តាលស្តីពី កិច្ចការលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ នាព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្ត។

ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លី វេត អភិបាលរងខេត្តកំពង់ធំ មន្ត្រីបង្គោលនៅតាមក្រសួង ស្ថាប័ន មន្ត្រីនៃលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី/ក្រុង/ស្រុក និងមន្ត្រីបង្គោលនៃក្រុមការងាររាជរដ្ឋាភិបាលចុះឃុំ)សង្កាត់។

ឆ្លៀតនៅក្នុងឱកាសនេះឯកឧត្តម លី វេត អភិបាលរងខេត្តកំពង់ធំ បានមានប្រសាសន៍ថា ដើម្បីពង្រឹងការបូកសរុបរបាយការណ៍ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំឱ្យបានឆាប់រហ័ស និងទាន់ពេលវេលា បង្កើនប្រសិទ្ធភាពការងាររាជរដ្ឋាភិបាល កម្ពុជា និងក្រុមការងាររាជរដ្ឋាភិបាល ស្រង់របាយការណ៍ បញ្ហាប្រឈម សំណូមពរ ទាមទាររកដំណោះស្រាយ បញ្ហារបស់ប្រជាពលរដ្ឋ និងត្រូវបានដោះស្រាយបញ្ហានោះឱ្យបានជោគជ័យរបស់រាជរដ្ឋាភិបាល ដោះស្រាយបញ្ហាប្រឈមរបស់ប្រជាជន និងជំរុញការអភិវឌ្ឍក្នុងខេត្តកំពង់ធំ ដែលជាខេត្តគោលដៅប្រែក្លាយខេត្តកំពង់ធំ ជាខេត្តអភិវឌ្ឍលើគ្រប់វិស័យ។ ជំរុញបញ្ហាសេដ្ឋកិច្ច ដោះស្រាយបញ្ហាសង្គម រក្សាស្ថេរភាពឱ្យមានការរីកចម្រើន ខេត្តកំពង់ធំ មានប្រជាពលរដ្ឋច្រើន ធនធានធម្មជាតិច្រើន ប៉ុន្តែការអភិវឌ្ឍមានកម្រិត យើងចាំត្រូវតែអភិវឌ្ឍ ដើម្បីឱ្យប្រជាពលរដ្ឋទទួលបានចំណូលសមរម្យ និងសូមអរគុណដល់ថ្នាក់ដឹកនាំខេត្ត ធ្វើឱ្យខេត្តកំពង់ធំ មានការទទួលស្គាល់ និងចាប់អារម្មណ៍ពីបណ្តាខេត្តជុំវិញ។ បងប្អូនទាំងអស់ជាលេខាធិការ សម្រាប់កត់ត្រាបញ្ហាប្រឈមនៅតាមមូលដ្ឋាន វិធីស្រាស្ត្រក្នុងស្រង់នូវបញ្ហាប្រឈម ការរៀបចំវគ្គបណ្តុះបណ្តាលនេះសំខាន់ណាស់។

ថ្លែងនៅក្នុងកម្មវិធីនេះឯកឧត្តម អេង ទូច បានលើកឡើងពីគោលបំណងគឺ លើកកម្ពស់ការផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាពលរដ្ឋជាមួយរាជរដ្ឋាភិបាល តាមរយៈសកម្មភាពថ្នាក់ដឹកនាំមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ក្នុងការចុះជួបប្រាស្រ័យដោយផ្ទាល់ជាមួយប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ដើម្បីស្វែងយល់អំពីជីវភាពរស់នៅនិងស្ដាប់នូវកង្វល់សំណើ សំណូមពរ បញ្ហាប្រឈមនានានៅតាមមូលដ្ឋាន។ ផ្សព្វផ្សាយអំពីកម្មវិធីនយោបាយយុទ្ធសាស្ត្របញ្ចកោណ និងសមិទ្ធផលនានា របស់រាជរដ្ឋាភិបាលជូនប្រជាពលរដ្ឋជ្រាប និងស្វែងរកការគាំទ្រចូលរួមអនុវត្ត។ ដោះស្រាយ និងបូកសរុបសំណើ សំណូមពរ បញ្ហាប្រឈមនានានៅមូលដ្ឋាន ដើម្បីកំណត់ជីវិធានការដោះស្រាយឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។

ឯកឧត្តម អេង ទូច ជាប្រធានលេខាធិការក្រុមងារចុះមូលដ្ឋានខេត្តកំពង់ធំ បានបញ្ជាក់បន្ថែមទៀតថា ក្រុមការងាររាជរដ្ឋាភិបាល គឺជាយន្តការអន្តរក្រសួង លេខាធិការដ្ឋានក្រុងស្រុក សូមឱ្យក្រុមការងារលេខាធិការដ្ឋានអនុវត្តតាមតួនាទី/ភារកិច្ចតម្រង់ទិសគាំទ្រ និងជំរុញការលើកកម្ពស់សមត្ថភាពស្ថាប័ននៅមូលដ្ឋាន ដើម្បីពង្រឹងការទទួលខុសត្រូវ និងជាភាពម្ចាស់របស់មូលដ្ឋានក្នុងការអនុវត្តកម្មវិធីនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ គោលនយោបាយ និងកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាលសំដៅធ្វើការវត្តមូលដ្ឋាន ការលើកកម្ពស់ការផ្ដល់សេវាសាធារណៈ និងដោះស្រាយឆ្លើយតបសំណើ សំណូមពរ សេចក្តីត្រូវការរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាននីមួយៗប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។

អត្ថបទដែលជាប់ទាក់ទង