**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស**សម្តេចតេជោ អញ្ជើញសំណេះសំណាល និងចែកអំណោយជូនជនភៀសសឹកជាង ៣ពាន់នាក់ ស្នាក់នៅមជ្ឈមណ្ឌលជនភៀសសឹកនៅភូមិ-ឃុំស្លក្រាម ស្រុកស្វាយចេក**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទៅទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម និងការគ្រប់គ្រងទីលានទុកដាក់សំរាមនៅឥណ្ឌូណេស៊ី**វិចារណកថា៖ ដំណើរអន្តរកាលបៃតងរបស់កម្ពុជា មិនមែនជាការប្តេជ្ញាចិត្តតែលើក្រដាស ប៉ុន្តែជាសកម្មភាពជាក់ស្តែង**សម្តេចតេជោ ណែនាំអាជ្ញាធរចាត់វិធានការលើអ្នកនាំទំនិញចូលមកដោយខុសច្បាប់ និងរឹបអូសទ្រព្យសម្បត្តិ ឱ្យទៅរែកដីធ្វើលេណដ្ឋាន**សម្តេចតេជោ៖ ប្រសិនបើយើងជ្រើសយកផ្លូវយោធាវាយយកទឹកដីខ្មែរ ដែលថៃយកទៅកាន់កាប់នោះ វានឹងរុញច្រានការប្រយុទ្ធឱ្យទៅកាន់តែឆ្ងាយ**សម្តេចតេជោ៖ ដោយសារការជឿទុកចិត្តគេពេក ទើបមិនបានត្រៀមខ្លួនសម្រាប់ការធ្វើសង្គ្រាមណាមួយនោះទេ ហើយ

ឯកឧត្តម ហួត ហាក់៖ សក្តានុពលទេសចរណ៍កម្ពុជា នឹងត្រូវផ្សព្វផ្សាយយ៉ាងទូលំទូលាយតាមរយៈក្រុមហ៊ុនអាកាសចរណ៍លំដាប់ពិភពលោក

ភ្នំពេញ៖ តបតាមការស្នេីសុំរបស់ក្រុមហ៊ុនផលិតស្ប៉តពាណិជ្ជកម្មពីសហរដ្ឋអាមេរិក Jacob Media United States នារសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនតំណាងក្រុមហ៊ុន និងក្រុមការងារថត ចូលជួបសម្តែងការគួរសម ពិភាក្សាការងារអំពីដំណើរការថត និងស្នើសុំអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ពីសំណាក់ឯកឧត្ដមរដ្ឋមន្ត្រី លើការងារថតឃ្លីបវីដេអូផ្សព្វផ្សាយសក្តានុពលទេសចរណ៍របស់ព្រះរាជាណាចក្រកម្ពុជាជូនក្រុមហ៊ុនអាកាសចរណ៍ Etihad Airways នាទីស្តីការក្រសួង។

ក្នុងឱកាសនៃជំនួបនេះ ឯកឧត្ដមរដ្ឋមន្ត្រី បានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ដល់គំនិតផ្តួចផ្តើមដ៏ល្អ និងមានសារៈសំខាន់ ដល់ក្រុមហ៊ុនអាកាសចរណ៍ Etihad Airways និងក្រុមហ៊ុន Jacob Media United States ដែលបានសហការគ្នាថតវីដេអូផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍កម្ពុជាដល់ប្រជាជនក្នុងតំបន់មជ្ឈឹមបូព៌ា និងពិភពលោកទាំងមូល។

ឯកឧត្តមរដ្ឋមន្រ្តី បានផ្ដល់អនុសាសន៍ណែនាំដល់ក្រុមផលិតករ ជួយផលិតវីដេអូឱ្យមានកម្រិតគុណភាពខ្ពស់ និងជួយសំរិតសំរាំងលើខ្លឹមសារ និងរូបភាព ហើយត្រូវសហការជាប់ជាប្រចាំជាមួយស្ថាប័នមានសមត្ថកិច្ចរបស់កម្ពុជា ជាពិសេសក្រសួងទេសចរណ៍ ដើម្បីអាចសម្រេចគោលដៅការងារដោយរលូន និងប្រកបដោយគុណភាពខ្ពស់។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានស្នើដល់ក្រុមការងារក្រុមហ៊ុន ជួយផ្សព្វផ្សាយពីស្ថានភាពសុខសន្តិភាព ស្ថិរភាពនយោបាយ សង្គម និងសុខសុវត្ថិភាពដែលកម្ពុជាផ្តល់ជូនដល់ភ្ញៀវទេសចរទាំងអស់អញ្ជើញមកកម្ពុជា ដូចដែលក្រុមការងារបានឃើញផ្ទាល់នាពេលនេះ។

ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្រ្តី បានជូនពរដល់ក្រុមការងារបានជោគជ័យក្នុងភារកិច្ចដែលផ្តល់ដោយក្រុមហ៊ុនអាកាសចរណ៍ និងសូមធ្វើដំណើរត្រឡប់ទៅវិញប្រកបដោយសុខសុវត្ថិភាព។

តំណាង និងក្រុមការងាររបស់ក្រុមហ៊ុន Jacob Media United States បានធ្វេីការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនឯកឧត្ដមរដ្ឋមន្ត្រីដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញាតជូនក្រុមការងារផលិតឃ្លីបបានចូលជួបសម្តែងការគួរសមនាពេលរសៀលនេះ និងបេ្តជ្ញាផ្សព្វផ្សាយពីព៍ត៌មានពិតពីប្រទេសកម្ពុជាដែលបានជួបផ្ទាល់ ជាពិសេសបដិសណ្ឋារកិច្ចដ៏កក់ក្តៅរបស់កម្ពុជាដូចបានទទួលពីសំណាក់ឯកឧត្តមរដ្ឋមន្រ្តី ដល់ក្រុមគ្រួសារ មិត្តភក្តិ មិត្តរួមការងារ និង followers របស់ខ្លួនទាំងអស់។

សូមបញ្ជាក់ជូនថាតាមរយៈប្រភពព័ត៌មានផ្សព្វផ្សាយជាសាធារណៈ ក្រុមហ៊ុនអាកាសចរណ៍ Etihad Airways ជាក្រុមហ៊ុនអាកាសចរណ៍ដ៏ធំលំដាប់ទី២ នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម (UAE) ដែលមានទីស្នាក់ការកណ្តាលរបស់ខ្លួននៅរដ្ឋធានី អា ប៊ុ យ ដា ប៊ី «Abu Dhabi» មានយន្តហោះជាង១១០ គ្រឿង និងហោះហើរទៅកាន់គោលដៅជាង១២០ កន្លែង ក្នុងពិភពលោក ដោយបានដឹកអ្នកដំណើរជាង២០លាននាក់ក្នុងរយៈពេល១២ខែចុងក្រោយនេះ ហើយក្រុមហ៊ុន នឹងចាប់ផ្តើមជើងហោះហើរត្រង់ពីរដ្ឋធានី អា ប៊ុ យ ដា ប៊ី «Abu Dhabi» មករាជធានីភ្នំពេញចាប់ពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ៕

អត្ថបទដែលជាប់ទាក់ទង