ទេសរដ្ឋមន្ដ្រី គន់ គីម អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយប្រចាំខែសីហា និងលើកទិសដៅការងារខែកញ្ញា

ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ទី២៧ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ដ្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយប្រចាំខែសីហា និងលើកទិសដៅការងារខែកញ្ញា ឆ្នាំ២០២៥ របស់ អគ្គលេខាធិការដ្ឋាន គ.ជ.គ.ម. និងកិច្ចប្រជុំពិភាក្សាលើការងាររៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ។
កិច្ចប្រជុំនេះមានការចូលរួមពី ឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំ, លោក លោកស្រី ប្រធាន-អនុប្រធាននាយកដ្ឋាន និងលោក លោកស្រីជាក្រុមការងារពាក់ព័ន្ធ៕

