ស្ពានអាកាសមួយត្រូវបានបាក់រលំ នៅក្នុងខេត្តច័ន្ទថាបូរី

បាងកក៖ ស្ពានអាកាសនេះមានប្រវែង ៣៦ម៉ែត្រសាងសង់ជិតរួចរាល់ និងមានតម្លៃប្រហែល១៩ម៉ឺនដុល្លារ នៅយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ ត្រូវបានបាក់រលំ ក្នុងស្រុកមួយនៅក្នុង ខេត្តច័ន្ទថាបូរី។ ធ្នឹមស្ពានបេតុងទម្ងន់១១៦តោន ត្រូវបាក់ធ្លាក់ទៅលើរថយន្តស្ទូច និងរថយន្តសណ្តោង ធ្វើឲ្យកកស្ទះចរាចរណ៍ និងបង្កការភ្ញាក់ផ្អើលទាំងយប់។
កម្មកររាប់សិបនាក់ រត់គេចខ្លួនពេលកើតហេតុ។ បើទោះបីជាគ្មានអ្នកស្លាប់ និងរបួស ប៉ុន្តែអាជ្ញាធរថៃប៉ាន់ប្រមាណថា មានការខូចខាតសរុបប្រមាណ ១០លានបាត ស្មើនឹងប្រមាណ ២៧ម៉ឺនដុលា្លរ៕

