លោក Donald Trump លេងបណ្តាញសង្គម TikTok

បរទេស៖ លោក Donald Trump ប្រធានាធិបតីអាមេរិកថ្មីៗនេះបានចូលរួមលេងក្នុងបណ្តាញសង្គម TikTok យ៉ាងសកម្ម ហើយក៏មានការបង្កើតគណនី TikTok ផ្លូវការរបស់សេតវិមានផងដែរ បើទោះបីជាកម្មវិធីវីដេអូខ្លីៗមួយនេះកំពុងប្រឈមបញ្ហាក្តីក្តាំនៅអាមេរិកក៏ដោយ។
តាមការកំណត់ គឺក្រុមហ៊ុន ByteDance មេធំរបស់ TikTok មានពេលត្រឹមថ្ងៃ១៧ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងការលក់កម្មវិធី TikTok ទៅឲ្យក្រុមហ៊ុនណារបស់អាមេរិក។ បើទោះបីជា ការលក់នេះត្រូវបានកំណត់ដោយច្បាប់ដែលចូលជាធូរមាននៅឆ្នាំ២០២៤ក៏ដោយ ក៏លោក Trump មិនបានអនុវត្តការបង្ខំលក់ទេ ប៉ុន្តែបានពន្យារពេលរហូតដល់កណ្តាលខែកញ្ញា។ ឥឡូវនេះ Trump បាននិយាយជាមួយអ្នកសារព័ត៌មានថា ស្ថានការណ៍នេះពិតជាស្មុគស្មាញ ហើយលោកអាចអនុញ្ញាតឱ្យមានពេលបន្ថែម សម្រាប់ការលក់ប្រសិនបើចាំបាច់។
លោក Trump បញ្ជាក់ថា មានអ្នកវិនិយោគជាជនជាតិអាមេរិកជាច្រើន ដែលបានបង្ហាញចំណាប់អារម្មណ៍ក្នុងការទិញអាជីវកម្ម TikTok នៅសហរដ្ឋអាមេរិក ប៉ុន្តែលោកមិនបានបញ្ជាក់អត្តសញ្ញាណនោះទេ។ លោកក៏បានលើកឡើងថា បញ្ហាសន្តិសុខជាតិដែលជាមូលហេតុនាំឲ្យមានការរិះគន់ TikTok គឺជា «អ្វីដែលត្រូវបានពង្រីកឲ្យខ្លាំងពេក» និងអះអាងថា រាជរដ្ឋាភិបាលរបស់លោកនឹងបន្តតាមដានបញ្ហានេះទៅមុខ។
ពេលត្រូវសួរថាតើមានការសន្ទនាជាមួយប្រធានាធិបតីចិន Xi Jinping ឬអត់ Trump បានឆ្លើយថា ការសន្ទនានឹងកើតមាននៅពេលដែលគេយល់ថាសមរម្យ ប៉ុន្តែបច្ចុប្បន្ននេះមិនទាន់មានទេ៕
