អាជ្ញាធរខេត្តកោះកុង បង្ក្រាបករណីលួចដឹកគ្រឿងសមុទ្រគេចពន្ធជាង១០តោន ពីប្រទេសថៃ

ភ្នំពេញ៖ អាជ្ញាធរខេត្តកោះកុង បង្ក្រាបករណីលួចដឹកគ្រឿងសមុទ្រគេចពន្ធជាង១០តោន ពីប្រទេសថៃ ប្រគល់ទៅឱ្យគយខេត្ត។
ប្រតិបត្តិការនេះធ្វើឡើងដោយ នគរបាលការពារព្រំដែនទឹកលេខ២៦៩ បន្ទប់ពីមានការសង្ស័យ ក៏បានប្រដេញតាមស្ទាក់ឃាត់ទូកប្រភេទកន្ទុយវែង ដឹកជញ្ជូនទំនិញមិនបានបង់ពន្ធគយ ព្រមទាំងធ្វើការចាប់ខ្លួនមនុស្ស២នាក់ក្នុងនោះទី១៖ ឈ្មោះ ឈិត ទុំ ជនជាតិខ្មែរ និងទី២៖ឈ្មោះ ឡាន់ ប៉ែង ជនជាតិថៃ។
ជាលទ្ធផល កម្លាំងជំនាញបានរកឃើញគ្រឿងសមុទ្ទជាច្រើនប្រភេទដូចជា ត្រី សាច់គោ បង្កក មឹក ក្តាមថ្មសក ខ្យង និងចាក់ច្រែង សរុបជាង១០តោន៕

