ឯកឧត្តម ឯក មនោសែន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយឯកសារពាក់ព័ន្ធសំខាន់ៗ ដើម្បីប្រសិទ្ធភាពក្នុងការងារដឹកនាំ-គ្រប់គ្រង

ភ្នំពេញ៖នៅរសៀលថ្ងៃចន្ទ ទី១៨ ខែសីហា ឆ្នាំ២០២៥ នេះ ឯកឧត្តមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយឯកសារពាក់ព័ន្ធសំខាន់ៗ ដើម្បីប្រសិទ្ធភាពក្នុងការងារដឹកនាំ-គ្រប់គ្រង ដល់ក្រុមប្រឹក្សាអភិវឌ្ឍន៍គ្រូនគរបាលជាតិនៃបណ្ឌិត្យសភានគរបាលកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមឧត្តមសេនីយ៍ឯក អនុប្រធានបណ្ឌិត្យសភាមួយចំនួន ប្រធាន អនុប្រធាននៃក្រុមប្រឹក្សាអភិវឌ្ឍន៍គ្រូនគរបាលជាតិ និងមន្ត្រីពាក់ព័ន្ធមួយចំនួន ពិសេសមានការអញ្ជើញចូលរួមពីសាស្ត្រាចារ្យនិងគ្រូនគរបាលជាតិគ្រប់កម្រិត នៅអគារសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម(អគារB)។
កិច្ចប្រជុំនេះ មានគោលបំណងដើម្បីផ្សព្វផ្សាយឯកសារសំខាន់ៗ ពាក់ព័ន្ធនឹងការកែសម្រួលរចនាសម្ព័ន្ធគ្រប់គ្រងនៃក្រុមប្រឹក្សាអភិវឌ្ឍន៍គ្រូនគរបាលជាតិ ក្នុងន័យលើកកម្ពស់ប្រសិទ្ធភាពក្នុងការងារដឹកនាំ-គ្រប់គ្រងឱ្យកាន់តែល្អប្រសើរថែមទៀត៕

