**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស

សម្តេច ឃួន សុដារី អញ្ជើញនាំទៀនព្រះវស្សានិងទេយ្យទាន ប្រគេនព្រះសង្ឃ គង់ចាំព្រះវស្សាក្នុងវត្តវិមានតេជះ ហៅវត្តស្រះចក និងបានឧទ្ទិសកុសលជូនវីរកងទ័ពដែលបានពលីការពារបូរណភាពទឹកដី

ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយសមាជិក សមាជិការរដ្ឋសភានិងប្រជាពុទ្ធបរិស័ទ ញាតមិត្តជិតឆ្ងាយ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញនាំយកនូវទៀនព្រះវស្សា និងទេយ្យវត្ថុគ្រឿងបរិក្ខាទាំងឡាយ ព្រមទំាងបច្ច័យសម្រាប់ការកសាងសមិទ្ធផលនានាក្នុងវត្តចំនួន ៣១លាន ៥សែនរៀល ប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅក្នុងព័ទ្ធសីមាវត្តវិមានតេជះ ហៅវត្តស្រះចក ស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ពិធីប្រគេនទៀនព្រះវស្សានិងទេយ្យទាន ឱកាសនេះ បានប្រារព្ធធ្វើឡើងតាមគន្លងព្រះពុទ្ធសាសនា ក្រោមព្រះអធិបតី សម្តេចព្រះឧត្តមចរិយាបណ្ឌិត ឈឹង ប៊ុនឈា ព្រះអនុប្រធានថេរៈសភាព្រះពុទ្ធសាសនានៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះគ្រូចៅអធិការវត្តស្រះចក។

ការចូលព្រះវស្សា មាននៅក្នុងព្រះវិន័យដែលព្រះសម្មាសម្ពុទ្ធទ្រង់បញ្ញត្តិឡើង ដើម្បីឲ្យព្រះសង្ឃសាវ័កគ្រប់អង្គប្រតិបត្តិតាម។ ការចូលព្រះវស្សា មានរយៈពេល៣ខែ គឺចាប់ថ្ងៃ១រោច ខែទុតិយាសាឍ ដល់ទី១៥កើត ខែអស្សុជ ជារៀងរាល់ឆ្នាំ ក្នុងគោលបំណងចង់ឲ្យព្រះសង្ឃមានភាពងាយស្រួលក្នុងរដូវវស្សារយៈពេល៣ខែនេះ ដែលជារដូវពោរពេញទៅដោយភ្លៀងធ្លាក់ ជោគជាំ និងសម្បូរភក់ជ្រាំច្រើន ដែលមានការពិបាកក្នុងការនិមន្តចេញទៅខាងក្រៅ ។

តាមទម្លាប់ ពុទ្ធបរិស័ទក្នុងប្រទេសកម្ពុជា តែងតែនាំយកនូវទេយ្យទាន ដូចជា អង្ករ ទៀន ធូប ប្រេង ស្បង់ ចីវរ សំពត់សាដក និងគ្រឿងសម្ភារៈដទៃទៀត ទៅប្រគេនព្រះសង្ឃតាមវត្តអារាម ដើម្បីផ្គត់ផ្គង់ព្រះអង្គក្នុងអំឡុងពេលនៃការចូលព្រះវស្សានេះ។

នៅក្នុងឱកាសនក្ខត្តឫក្ស ប្រកបដោយសទ្ធាជ្រះថ្លាជាទីបំផុតនេះ សម្ដេចរដ្ឋសភាធិបតី បានឧទ្ទិសអានិសង្ស ដែលកើតចេញពីកុសលផលបុណ្យក្នុងឱកាសនេះ ជូនដល់វិញ្ញាណក្ខន្ធបុព្វការីជន មាន មាតា បិតា ជីដូនជីតា និងញាតកាទាំង៧សន្តាន ជាពិសេសជូនវីរកងទ័ព អ្នកស្នេហាជាតិ ដែលបានពលីការពារបូរណភាពទឹកដី បានចែកឋានទៅកាន់លោកខាងមុខហើយនោះ បានយោងយិតទៅចាប់បដិសន្ធិក្នុងឋានបរមសុខកុំបីឃ្លៀងឃ្លាតឡើយ។ ជាមួយគ្នានេះ សូមមនុញ្ញផលដ៏ប្រសើរថ្លៃថ្លាក្នុងពេលនេះ តាមជួយបីបាច់ថែរក្សាការពារ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និងប្រជាពលរដ្ឋទំាងអស់ បានជួបប្រទះនូវពុទ្ធពរទំាងបួនប្រការអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

អត្ថបទដែលជាប់ទាក់ទង