អ្នកនាំពាក្យការពារជាតិកម្ពុជា៖ កិច្ចប្រជុំ GBC នៅម៉ាឡេស៊ី មានសញ្ញាវិជ្ជមានច្រើន

ភ្នំពេញ៖ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា កិច្ចប្រជុំក្រុមលេខាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) រយៈពេល៣ថ្ងៃមកនេះ នៅម៉ាឡេស៊ី មានសញ្ញាវិជ្ជមានជាច្រើនរវាងភាគីទាំងពីរ។
ថ្លែងក្នុងឱកាសបន្តធ្វើសន្និសីទសារព័ត៌មានសង្ខេបព័ត៌មានស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នាព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥នេះ លោកជំទាវអ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ថា “កិច្ចប្រជុំ៣ថ្ងៃនេះ ក្រុមការងារលេខាធិការដ្ឋានកិច្ចការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) បានផ្លាស់ប្តូរនៃចំណុចសំខាន់ៗជាច្រើនប្រកបដោយភាពវិជ្ជមាន ធាតុចូលជាច្រើនរបស់កម្ពុជា ក៏បានភាគីថៃយល់ស្រប និងទទួលយក ដោយឡែកភាគីថៃ ក៏មានចំណុចល្អខ្លះដែលកម្ពុជា ទទួលយកដូចគ្នា”។
គួរបញ្ជាក់ផងដែរថាកិច្ចប្រជុំក្រុមលេខាGBC បានចាប់ផ្តើមតាំងពីថ្ងៃទី៤ ដល់ទី៦ ខែសីហា ឆ្នាំ២០២៥ និងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នឹងប្រព្រឹត្តនាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥៕
