អាជីវករនៅក្រុងប៉ោយប៉ែត នាំយកគ្រឿងឧបភោគ បរិភោគមកឧបត្ថម្ភដល់កងកម្លាំងស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ លោក តាំង វ៉ាន់ឌី និងភរិយា រួមមិត្តភក្តិ អាជីករក្រុងប៉ោយប៉ែត តាមរយៈលោកវរសេនីយ៍ទោ បោន ភ័ក្ត្រា អធិការរងទទួលផែនសណ្តាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត នាំយកអំណោយអង្ករចំនួន២តោន មីខ្លាឃ្មុំចំនួន១២៥កេស ទឹកត្រីចំនួន១០០យួរ ទឹកសុីអុីវចំនួន១០០យួរ សាច់ក្រកចំនួន៤០គីឡូ ត្រីងៀតចំនួន៧០គីឡូនិងទឹកបរិសុទ្ធកម្ពុជាចំនួន២៥០យួរ មកឧបត្ថម្ភដល់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សម្រាប់ជូនកងកម្លាំងដែលឈរជើងតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងចុះបេសកម្មនានា។
លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរៈ ស្នងការរង ផែនការងារសេនាធិការ តំណាងលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ សូមជូនពរដល់ លោក តាំង វ៉ាន់ឌី និងភរិយា រួមមិត្តភក្តិ លោកវរសេនីយ៍ទោ បោន ភក្ត្រាព្រមទាំងក្រុមគ្រួសារ រួមទាំងសហការី សូមមានសុខភាពល្អ រកទទួលទានមានបាន មានអតិថិជនច្រើនៗ មានសេចក្តីសុខ សេចក្តីចំរើន និងជួបតែពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខ: ពល: កុំបីឃ្លៀងឃ្លាតឡើយ៕

