**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស**សម្តេចតេជោ អញ្ជើញសំណេះសំណាល និងចែកអំណោយជូនជនភៀសសឹកជាង ៣ពាន់នាក់ ស្នាក់នៅមជ្ឈមណ្ឌលជនភៀសសឹកនៅភូមិ-ឃុំស្លក្រាម ស្រុកស្វាយចេក**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទៅទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម និងការគ្រប់គ្រងទីលានទុកដាក់សំរាមនៅឥណ្ឌូណេស៊ី**វិចារណកថា៖ ដំណើរអន្តរកាលបៃតងរបស់កម្ពុជា មិនមែនជាការប្តេជ្ញាចិត្តតែលើក្រដាស ប៉ុន្តែជាសកម្មភាពជាក់ស្តែង**សម្តេចតេជោ ណែនាំអាជ្ញាធរចាត់វិធានការលើអ្នកនាំទំនិញចូលមកដោយខុសច្បាប់ និងរឹបអូសទ្រព្យសម្បត្តិ ឱ្យទៅរែកដីធ្វើលេណដ្ឋាន**សម្តេចតេជោ៖ ប្រសិនបើយើងជ្រើសយកផ្លូវយោធាវាយយកទឹកដីខ្មែរ ដែលថៃយកទៅកាន់កាប់នោះ វានឹងរុញច្រានការប្រយុទ្ធឱ្យទៅកាន់តែឆ្ងាយ**សម្តេចតេជោ៖ ដោយសារការជឿទុកចិត្តគេពេក ទើបមិនបានត្រៀមខ្លួនសម្រាប់ការធ្វើសង្គ្រាមណាមួយនោះទេ ហើយ**សម្តេចតេជោ ប្រសិទ្ធនាមឈ្មោះឱ្យមណ្ឌលបណ្តោះអាសន្នស្លក្រាម នៅស្រុកស្វាយចេកថា «ភូមិរង់ចាំ»**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ

ឯកឧត្តម ហ៊ុន ម៉ានី៖ ជំរឿនមន្ត្រី មិនមែនជាការស្វែងរកកំហុសលើទិន្នន័យ ឯកសារចាស់ៗ ដើម្បីមានចំណាត់ការដាក់វិន័យនោះទេ ដូចនេះសូមកុំមានការព្រួយបារម្ភ និងសូមចូលរួមឱ្យបានគ្រប់ៗគ្នា

ភ្នំពេញ៖ “ជំរឿនមន្ត្រី មិនមែនជាការស្វែងរកកំហុសលើទិន្នន័យ ឯកសារចាស់ៗ ដើម្បីមានចំណាត់ការ ដាក់វិន័យនោះទេ ដូចនេះ សូមកុំមានការព្រួយបារម្ភ និងសូមចូលរួមឱ្យបានគ្រប់ៗគ្នា។ […] ការធ្វើជំរឿនលើកនេះ ក្រុមការងារនឹងចុះដល់គោលដៅក្រសួង ស្ថាប័ន ដែលត្រូវធ្វើជំរឿនផ្ទាល់តែម្តង ។ ទាំងនេះជាការធានាមិនធ្វើឱ្យប៉ះពាល់ដល់និរន្តរភាព នៃដំណើរការផ្តល់សេវាសាធារណៈ របស់អង្គភាពដែលជាគោលដៅធ្វើជំរឿន។”

នេះជាប្រសាសន៍របស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ក្នុងពិធីប្រកាសបើក «យុទ្ធនាការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធនៃក្រសួង ស្ថាប័នចំណុះអង្គការនីតិប្រតិបត្តិ» ដែលប្រព្រឹត្តឡើងនាព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្តថា “សម្រាប់កម្ពុជា យើងកំពុងខិតខំធ្វើឱ្យមានការឯកភាពលើទស្សនៈ និងការប្រើប្រាស់ ទិន្នន័យរួមគ្នានៅក្នុងប្រព័ន្ធរដ្ឋបាលសាធារណៈ ស្របតាមចក្ខុវិស័យរបស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី។ (ការរៀបចំនេះ) ជាការជំរុញឱ្យមានសង្គតិភាព និងសុខដុមនីយកម្ម ដោយបន្ស៊ីភាពប្រទាក់ក្រឡា, ការបំពេញបន្ថែមឱ្យគ្នា និងជំរុញគ្នាទៅវិញទៅមក ជាសហថាមភាពនៃប្រព័ន្ធរួម ដែលកាន់តែមានប្រសិទ្ធភាព និងស័ក្តសិទ្ធិភាព រួមចំណែកបង្កើនសមត្ថភាព ប្រកួតប្រជែងរបស់កម្ពុជា សម្រាប់រយៈពេលយូរអង្វែង។”

គួរជម្រាបដែរថា ការចុះធ្វើជំរឿនមន្ត្រី គឺដើម្បីពិនិត្យផ្ទៀងផ្ទាត់រចនាសម្ព័ន្ធអង្គភាព និងមន្ត្រីដែលបម្រើការងារជាក់ស្តែងតាមអង្គភាព ហើយប្រមូលទិន្នន័យពិតប្រាកដ សម្រាប់វិភាគ វាយតម្លៃ អំពីភាពស៊ីសង្វាក់ ភាពប្រទាក់ប្រឡានៃរចនាសម្ព័ន្ធផ្ទៃក្នុង ជាមួយនឹងមុខងារស្នូល មុខងាររង មុខងារគាំទ្រនៃក្រសួង ស្ថាប័ននីមួយៗ ក៏ដូចជាគ្រឹះស្ថានសិក្សាសាធារណៈ និងអង្គភាពសុខាភិបាលមូលដ្ឋាន។ ទិន្នន័យដែលទទួលបានពីការធ្វើជំរឿនមន្ត្រី នឹងជួយដល់រាជរដ្ឋាភិបាល ក្នុងការវាយតម្លៃធនធានមនុស្សនៅតាមក្រសួង ស្ថាប័ន ក៏ដូចជាអង្គភាពទាំងនោះ។ លទ្ធផលនេះក៏នឹងជួយដល់ការរៀបចំរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័ន អង្គភាពនានា ដូចជាការពង្រាយមន្ត្រី ការដោះស្រាយការខ្វះ ឬលើស ទាំងបរិមាណ សមត្ថភាព និងគុណវុឌ្ឍិ។ ការកែលម្អការជ្រើសរើសមន្ត្រីដោយ ផ្អែកលើតម្រូវការជាក់ស្តែង, ការកែលម្អប្រព័ន្ធបើកផ្តល់បៀវត្ស, ការរៀបចំប្រព័ន្ធលើក ទឹកចិត្តគាំទ្រសមិទ្ធកម្មការងាររបស់មន្ត្រី, ការរៀបចំយុទ្ធសាស្ត្រគ្រប់គ្រង និងអភិវឌ្ឍមូលធនមនុស្សក្នុងរដ្ឋបាលសាធារណៈ ក៏នឹងក្លាយជាសមិទ្ធកម្មដែលទទួលបានក្រោយការធ្វើជំរឿនមន្ត្រីផងដែរ។

ក្នុងន័យនេះ ដើម្បីឱ្យយុទ្ធនាការជំរឿនអាចប្រព្រឹត្តទៅបានដោយរលូន និងទទួលបានជោគជ័យ បានទាន់ពេលវេលា រលូន មានតម្លាភាព និងមានគុណភាពខ្ពស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានស្នើឱ្យមានកិច្ចសហការ និងការចូលរួមយ៉ាងសកម្មពីក្រសួង ស្ថាប័នពាក់ព័ន្ធនានា ផ្តល់ការគាំទ្រផ្នែករដ្ឋបាល បច្ចេកទេស ទិន្នន័យពាក់ព័ន្ធ និងសម្របសម្រួលជាមួយក្រុមការងារជំរឿន៕

អត្ថបទដែលជាប់ទាក់ទង