**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស

ក្រសួងមហាផ្ទៃ ទទួលថវិកា និងស្បៀង បានជាបន្តបន្ទាប់ពីសប្បុរសជន ដើម្បីគាំទ្រជនភៀសសឹក និងកម្លាំងជួរមុខ!

ភ្នំពេញ៖ ក្នុងស្មារតីរួមប្រកៀកស្មាការពារជាតិ និងជួយប្រជាជនគ្រប់កាលៈទេសៈ ក្រសួងមហាផ្ទៃក្រោមការដឹកនាំរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី បាននិងកំពុងធ្វើចលនាកៀរគរការគាំទ្រពីថ្នាក់ដឹកនាំ និងមន្ត្រីក្រសួង ព្រមទាំងសប្បុរសជន នូវជំនួយថវិកា ស្បៀងអាហារ និងសម្ភារៈ ដើម្បីឧបត្ថម្ភគាំទ្រដល់ប្រជាពលរដ្ឋជនភៀសសឹក និងកងកម្លាំងជួរមុខដែលបាននិងកំពុងឈរជើងការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ ពីអំពើឈ្លានពានរបស់កងទ័ពថៃ។

ផ្ដើមពីថ្ងៃទី៣០ ខែកក្កដា រហូតមកដល់ព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥នេះ ចលនានេះ បានទទួលការចូលរួមឧបត្ថម្ភគាំទ្រពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងសប្បុរសជននានាជាបន្តបន្ទាប់ ក្នុងនោះថវិកាទទួលបាន១៨៦.២៤៩.០០០រៀល និងប្រាក់ដុល្លារ២៨.៦៣៧ដុល្លារ អង្ករជាង២០តោន និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត។ នេះបើតាមលោក រ៉េន រតនៈ អ្នកនាំពាក្យឯកឧត្តមអភិសន្តិបណ្ឌិត។

បើតាមលោក រ៉េន រតនៈ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ កែ សួនសុភី ស សុខា បានរួមចំណែកបរិច្ចាគថវិកាចំនួន២ម៉ឺនដុល្លារអាម៉េរិក ថ្នាក់ដឹកនាំ និងសមាជិក ខុទ្ទកាល័យ ឯកឧត្តមអភិសន្តិបណ្ឌិត ថវិកាចំនួន ៥.៦៣៧ដុល្លារអាម៉េរិក ខណៈថ្នាក់ដឹកនាំ មន្ត្រី និងសប្បុរសជនផ្សេងទៀត ដែលបានចូលរួមចំណែកក្នុងចលនាគាំទ្រប្រជាជនភៀសសឹក និងកងកម្លាំងជួរមុខតាមខ្សែបន្ទាត់ព្រំដែន ជាមួយក្រសួងមហាផ្ទៃ មានដូចខាងក្រោម។

១-ថ្នាក់ដឹកនាំ និងមន្ត្រីនគរបាល នៃបណ្ឌិត្យសភានគរបាលកម្ពុជា ថវិកា ៦០លានរៀល អង្ករ១.១០០គីឡូ ទឹកសុទ្ធ ២០កេស ទឹកផ្លែឈើ២០កេស ទឹកត្រី និងទឹកស៊ីអ៊ីវ ២០យួរ សៀង៥០គីឡូ ពងទាប្រៃ២០០គ្រាប់ ឆៃប៉ូវ១២គីឡូ នំ១កេស តង់៥០ ខ្សែអង្រឹង៥ដុំ។

២-ថ្នាក់ដឹកនាំនិងមន្ត្រីនគរបាល នៃក្រុមប្រឹក្សានីតិកម្ម ថវិកា២០លានរៀល និង៨០០ដុល្លារ។

៣-ថ្នាក់ដឹកនាំនិងមន្ត្រីនគរបាលនៃក្រុមប្រឹក្សាកីឡា ថវិកា១៨.២៤៩.០០០រៀល និង១២០០ដុល្លារ។

៤-ថ្នាក់ដឹកនាំ និងមន្ត្រីនគរបាល ចំណុះអគ្គអគ្គនាយកដ្ឋានធនធានមនុស្ស ថវិការ៤០លានរៀល។

៥-ថ្នាក់ដឹកនាំ និងមន្ត្រីនគរបាល ចំណុះអគ្គាធិការដ្ឋាន ថវិកា១០លានរៀល។

៦-លោក សេង គន្ធ អភិបាលនៃគណៈអភិបាល ខណ្ឌមានជ័យ ថវិកា១ម៉ឺនដុល្លារ។

៧-លោក ស៊ុយ សែនសីហៈ អនុប្រធាននាយកដ្ឋានរដ្ឋបាលសរុប នៃអគ្គនាយដ្ឋានរដ្ឋបាល ថវិកា៨លានរៀល។

៨-ក្រុមហ៊ុន ស៊ី ធី រ៉ាយស៍ អ៊ីមផត អិចផត ខូអិលធីឌី ថវិកា ៣០លានរៀល និងអង្ករចំនួន១០តោន អំបុកសាច់១ពាន់ថង់ និងនំធញ្ញជាតិ ១០០គីឡូក្រាម។

សូមបញ្ជាក់ថា ក្រសួងមហាផ្ទៃ នៅតែបន្តទទួលការចូលរួមចំណែកបរិច្ចាគ ទាំងថវិកា ស្បៀងអាហារ និងសម្ភារៈប្រើប្រាស់ចាំបាច់ផ្សេងៗទៀតពីថ្នាក់ដឹកនាំ និងមន្ត្រីចំណុះក្រសួងមហាផ្ទៃ ព្រមទាំងសប្បុរសជននានា នៅទីស្តីការក្រសួង៕

អត្ថបទដែលជាប់ទាក់ទង