**ឯកឧត្តម ហេង សួរ ប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មីជាង ៣ពាន់នាក់នៅសង្កាត់ទាំង៥ នៃខណ្ឌចំការមន ដែលធ្វើឱ្យមហាគ្រួសារបក្សកាន់តែធំ និងមានចម្រុះជំនាន់**សមាគមបណ្ដាញកសិករតេជោ សហការជាមួយ ARDB រៀបចំសិក្ខាសាលាស្ដីអំពី «កម្មវិធីត្រីភាគី ការចញ្ចឹមគោក្រោមឥណទាន ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដោយមិនចាំបាច់ដាក់ទ្រព្យធានា»**លោក ពូទីន៖ កងកម្លាំងរុស្ស៉ីដណ្តើមបានការគ្រប់គ្រងទីក្រុង Kostiantynivka នៅភាគខាងកើតអ៊ុយក្រែន**លោក​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​​ចាត់​តំណាង​​គោរព​វិញ្ញាណក្ខន្ធ​សព​លោកអនុសេនីយ៍ឯក​ វ៉ាន់​ ធា នគរបាលការពារព្រំដែនគោកវរ: ៨០៧**សមត្ថកិច្ចចម្រុះ បន្តបើកយុទ្ធនាការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ស្គេមអនឡាញចំនួន ៤ នៅក្នុងក្រុងសេរីសោភ័ណ**អ៉ីរ៉ង់ចាប់ផ្តើមប្រារព្ធពិធីបុណ្យសពជាសាធារណៈ សម្រាប់អតីតមេដឹកនាំកំពូលរបស់ខ្លួន គឺលោក Ayatollah Ali Khamenei**វេទិកាសម្ព័ន្ធសង្គមស៊ីវិលផ្តល់កាតាបចំនួន៤៥ដល់សិស្សសាលាមត្តេយ្យសហគមន៍ភូមិគីរីវ័ន និងបានជួយសាងសង់របងព័ទ្ធជុំវិញបរិវេណសាលា**លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្រុកប្រាសាទបល្ល័ង្ក**រដ្ឋមន្ត្រី ថោ ជេដ្ឋា ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារសាងសង់អាងទឹកដងកាំបិត ស្ថិតក្នុងភូមិសាស្ត្រស្រុកសណ្តាន់ ខេត្តកំពង់ធំ ដែលសម្រេចបានប្រមាណ ៩៣%**ឈ្វេងយល់ពីល្បិចបោកប្រាស់ Email Phishing និង Smishing !**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម និងលោកជំទាវ រស់ សូយឿ**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ បូរី ហោ ហោណាំហុង**អុីស្រាអែល មានផែនការធ្វើឃាតអ្នកចរចាជាន់ខ្ពស់អុីរ៉ង់**ប្រភព៖ អ៊ីរ៉ង់ចាប់ផ្តើមការចរចាជាមួយក្រុមហ៊ុនជប៉ុន ក្រោមកិច្ចព្រមព្រៀងលើកលែងទណ្ឌកម្មរបស់អាមេរិក ដើម្បីបើកការនាំចេញប្រេងឡើងវិញ**ក្រុមហ៊ូទី គំរាមវាយប្រហារអាកាសយានដ្ឋាន និងទីតាំងសំខាន់របស់ប្រទេសអារ៉ាប៊ីសាអូឌីត ប្រសិនបើប៉ុនប៉ងវាយប្រហារលើខ្លួន**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជំរុញឱ្យមានការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មត (AI) ក្នុងការពិនិត្យព្យាបាលអ្នកជំងឺ**​CGTN​ ​ធ្វើការប្រជាស្ទង់មតិ​​អំពី​​រូបភាព​ជាតិ​​អាមេរិក​​**អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំការរៀបចំគម្រោងចំណូល-ចំណាយរបស់រដ្ឋបាលខេត្ត សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៧**World Cup ៖ ក្រុមការពារជើងឯក អាហ្សង់ទីន ទម្លាក់កាប់វ៉េ ក្នុងម៉ោងថែម ៣-២ ទាំងលំបាកបំផុត**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប, លោក ព្រឹម រដ្ឋា ជំនួសលោក នាក់ ណេរ៉ុន

ឯកឧត្ដម ឌិត ទីណា នាំយកអំណោយសម្តេចធិបតី និងលោកជំទាវបណ្ឌិត ជូនដល់បងប្អូនជនភៀសសឹក ជាង៦០០គ្រួសារ ក្នុងស្រុកមង្គលបូរី

បន្ទាយមានជ័យ៖ ឯកឧត្ដម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អមដំណេីរដោយ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណ ៈអភិបាលខេត្ត ឯកឧត្ដម ប្លែក វ៉ារី ប្រធាន ក្រុមប្រឹក្សា ខេត្ត បានអញ្ជើញចុះសួរសុខទុក្ខ នាំយកអំណោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់បងប្អូនជនភៀសសឹក ជាង៦០០គ្រួសារ ដែលជម្លៀសខ្លួនពីតំបន់សមរភូមិមុខនៅឧត្តរមានជ័យ និងព្រះវិហារ មកទីតាំងសុវត្ថិភាព នៅក្នុងស្រុកមង្គល នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ ២០២៥។

ក្នុងឱកាសនោះឯកឧត្តម ឌិត ទីណា ក៏បានជម្រាបជូនដល់បងប្អូនជនភៀសសឹក អំពីស្ថានភាពនៅតាមបន្ទាត់ព្រំដែនក្រោយពីមានកិច្ចចរចាបទឈប់បាញ់ដោយគ្មានលក្ខខណ្ឌ កងទ័ពទាំងពីរបានអនុវត្ត យ៉ាងម៉ឺងមាត់ ហេីយស្ថានភាពតាមព្រំដែនមានភាពក៏មានភាពស្ងប់ស្ងាត់។ តែទោះជាយ៉ាងណាក៏ដោយ ឯកឧត្ដម សូមឱ្យបងបងប្អូនជនភៀសសឹកទាំងអស់កុំទាន់វិលត្រលបទៅលំនៅឋានវិញ នៅសមរភូមិមុខខេត្តឧត្តរមានជ័យ និងព្រះវិហារ ក៏ដូចជាស្រុកជាប់ព្រំដែនក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ រងចាំសភាពការណ៍បានស្ងប់ស្ងាត់ ជាងនេះ និងមានការជូនដំណឹងជាថ្មីសិន។

ក្នុងដំណាក់កាលដែលបងប្អូនកំពុងតែស្នាក់នៅក្នុងទីសុវត្ថិភាពនោះហើយឯក ឧត្តម ឌិត ទីណា បានណែនាំឱ្យបងប្អូនប្រជាពលរដ្ឋជនភៀសសឹក ប្រកាន់ខ្ជាប់នូវអនាម័យ ហូបស្អាតផឹកស្អាត ដើម្បីជៀសផុតពីជំងឺតម្កាត់ផ្សេងៗ។ ហើយបើក្នុងករណីមានបញ្ហាសុខភាពអាចទៅរកក្រុមគ្រូពេទ្យដែលប្រចាំការ ទទួលបានសេវាព្យាបាលឥតគិតថ្លៃ៕

អត្ថបទដែលជាប់ទាក់ទង