មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវឧបត្ថម្ភគ្រឿងឧបភោគ បរិភោគ និងថវិកាជូនអតីតនាយរងការិយាល័យទី៤
ភ្នំពេញ ៖ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ តាមរយៈ ឧត្តមសេនីយ៍ទោ ជ វណ្ណារិទ្ធ នាយសេនាធិការរង នាយការិយាល័យទី៤ បានចាត់តាំងលោកវរសេនីយ៏ឯក លិន វាសនា និងនាយទាហានការិយាល័យទី៤កងទ័ពជើងគោក នាំយកអំណោយឯកឧត្តម ឧត្តមសេនីយ៏ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោកនិងលោកជំទាវ ពេជ ចាន់មុន្នី ចុះសួរសុខទុក្ខលោកវរសេនីយ៏ឯក អ៊ុ សុធាអតីតនាយរងការិយាល័យទី៤ដែលបានចូលនិវត្តនិងកំពុងជួបការលំបាកខ្លាំងក្នុងជីវភាពរស់នៅ ។
អំណោយរួមមាន÷អង្ករនិងគ្រឿងឧបភោគ បរិភោគព្រមទាំង ថវិកាចំនួន ៥០០.០០០រៀល , ផងដែរ ។
លោកវរសេនីយ៍ឯក អ៊ុ សុធា ក្រុមគ្រួសារសូមថ្លែងអំណរគុណ និងអរគុណយ៉ាងជ្រាលជ្រៅវំពោះឯកឧត្តម ឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត និងលោកជំទាវ ដែលបានគិតគូរពីសុខទុក្ខ និងការរស់នៅរបស់អតីតយុទ្ធជន៕