**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស**សម្តេចតេជោ អញ្ជើញសំណេះសំណាល និងចែកអំណោយជូនជនភៀសសឹកជាង ៣ពាន់នាក់ ស្នាក់នៅមជ្ឈមណ្ឌលជនភៀសសឹកនៅភូមិ-ឃុំស្លក្រាម ស្រុកស្វាយចេក**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទៅទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម និងការគ្រប់គ្រងទីលានទុកដាក់សំរាមនៅឥណ្ឌូណេស៊ី**វិចារណកថា៖ ដំណើរអន្តរកាលបៃតងរបស់កម្ពុជា មិនមែនជាការប្តេជ្ញាចិត្តតែលើក្រដាស ប៉ុន្តែជាសកម្មភាពជាក់ស្តែង**សម្តេចតេជោ ណែនាំអាជ្ញាធរចាត់វិធានការលើអ្នកនាំទំនិញចូលមកដោយខុសច្បាប់ និងរឹបអូសទ្រព្យសម្បត្តិ ឱ្យទៅរែកដីធ្វើលេណដ្ឋាន**សម្តេចតេជោ៖ ប្រសិនបើយើងជ្រើសយកផ្លូវយោធាវាយយកទឹកដីខ្មែរ ដែលថៃយកទៅកាន់កាប់នោះ វានឹងរុញច្រានការប្រយុទ្ធឱ្យទៅកាន់តែឆ្ងាយ**សម្តេចតេជោ៖ ដោយសារការជឿទុកចិត្តគេពេក ទើបមិនបានត្រៀមខ្លួនសម្រាប់ការធ្វើសង្គ្រាមណាមួយនោះទេ ហើយ**សម្តេចតេជោ ប្រសិទ្ធនាមឈ្មោះឱ្យមណ្ឌលបណ្តោះអាសន្នស្លក្រាម នៅស្រុកស្វាយចេកថា «ភូមិរង់ចាំ»**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង

យន្តហោះរបស់កងទ័ពអាកាសបង់ក្លាដែសមួយគ្រឿងបានធ្លាក់លើសាលាមួយក្នុងរដ្ឋធានីដាកា បានសម្លាប់មនុស្សយ៉ាងហោចណាស់២០នាក់

ដាកា៖ យន្តហោះរបស់កងទ័ពអាកាសបង់ក្លាដែសមួយគ្រឿងបានធ្លាក់លើសាលាមួយក្នុងរដ្ឋធានីដាកាកាលពីថ្ងៃចន្ទទី២១ ខែកក្កដា ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់២០ នាក់និង១៧១ នាក់បានរងរបួស។ នេះជាឧបទ្ទវហេតុផ្លូវអាកាសដ៏សាហាវបំផុតរបស់ប្រទេស។

យន្តហោះ F-7 BGI បានហោះឡើងនៅម៉ោង១ និង០៦ នាទីរសៀល ម៉ោងនៅក្នុងស្រុក ចេញមូលដ្ឋានទ័ពអាកាស។ វាជាផ្នែកមួយនៃបេសកកម្មហ្វឹកហ្វឺនជាប្រចាំ ប៉ុន្តែបានជួបប្រទះនឹងការបរាជ័យផ្នែកមេកានិច។

យោធាបានបញ្ជាក់ថា៖«អ្នកបើកយន្តហោះបានព្យាយាមកាច់ចង្កូតយន្តហោះគេចចេញឱ្យឆ្ងាយពីតំបន់ដែលមានប្រជាជនច្រើន ឆ្ពោះទៅកាន់ទីតាំងដែលមានមនុស្សរស់នៅតិច។

ទោះបីជាមានការខិតខំប្រឹងប្រែងអស់ពីសមត្ថភាពក៏ដោយ យន្តហោះ… បានធ្លាក់លើអគារកម្ពស់ពីរជាន់ក្នុងបរិវាណសាលា»។ អ្នកបើកយន្តហោះស្ថិតក្នុងចំណោមអ្នកស្លាប់ក្នុងឧបទ្ទវហេតុនេះ។ គណៈកម្មាធិការមួយត្រូវបានបង្កើតឡើង ដើម្បីស៊ើបអង្កេតមូលហេតុរបស់វា។

កងកម្លាំងប្រដាប់អាវុធបង់ក្លាដែសបានបង្ហាញថា អ្នករងរបួសភាគច្រើនជាសិស្សដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។រដ្ឋាភិបាលបានប្រកាសថ្ងៃកាន់ទុក្ខ និងការអធិដ្ឋានពិសេស។ មេដឹកនាំបណ្ដោះអាសន្នរបស់ប្រទេសនេះ លោក មូហាំម៉ាត់ យូនុស បានសរសេរនៅក្នុងសារបង្ហោះនៅលើបណ្តាញសង្គម X ថា៖«ខ្ញុំសម្ដែងនូវទុក្ខសោកយ៉ាងជ្រាលជ្រៅចំពោះឧប្បត្តិហេតុសោកនាដកម្មនៃអ្នកស្លាប់ និងរបួសដែលបណ្ដាលមកពីការធ្លាក់យន្តហោះ»។

មេដឹកនាំបណ្ដោះអាសន្នរូបនេះបានបន្ថែមថា៖«នេះគឺជាពេលវេលាដ៏ឈឺចាប់សម្រាប់ប្រទេសជាតិ។ ខ្ញុំសូមបួងសួងឱ្យអ្នករបួសឆាប់ជាសះស្បើយ និងបញ្ជាឱ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់ រួមទាំងមន្ទីរពេទ្យ ដោះស្រាយស្ថានការណ៍ជាអាទិភាពបំផុត»។

យន្តហោះ F-7 BGI គឺជាប្រភេទយន្តហោះចុងក្រោយ និងទំនើបបំផុតនៅក្នុងត្រកូលយន្តហោះ Chengdu J-7 របស់ប្រទេសចិន។ ឧបទ្ទវហេតុនេះកើតឡើងក្នុងរយៈពេលជាងមួយខែបន្ទាប់ពីយន្តហោះ Air India បានធ្លាក់ពីលើផ្ទះស្នាក់របស់សិស្សមហាវិទ្យាល័យវេជ្ជសាស្ត្រក្នុងទីក្រុង Ahmedabad ប្រទេសឥណ្ឌាដែលនៅជិតខាងបង់ក្លាដែស ដោយបានសម្លាប់មនុស្ស២៤១ នាក់ក្នុងចំណោមមនុស្ស២៤២ នាក់នៅលើយន្តហោះ និង១៩ នាក់នៅលើដី ដែលជាការកត់សម្គាល់ពីគ្រោះមហន្តរាយអាកាសចរណ៍ដ៏អាក្រក់បំផុតរបស់ពិភពលោកក្នុងរយៈពេលមួយទសវត្សរ៍៕

អត្ថបទដែលជាប់ទាក់ទង