រដ្ឋបាលរាជធានីភ្នំពេញ ណែនាំស្តីពីការគ្រប់គ្រងអាជីវកម្មបូមស្តារ ដឹកជញ្ជូន និងចាក់ចោលសំណល់ភក់ពីអាងសិបទិក (ភក់បង្គន់) នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្តីណែនាំ ស្តីពីការគ្រប់គ្រងអាជីវកម្មបូមស្តារ ដឹកជញ្ជូន និងចាក់ចោលសំណល់ភក់ពីអាងសិបទិក (ភក់បង្គន់) នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់សុខុមាលភាពសាធារណៈ អនាម័យបរិស្ថានស្អាត សោភ័ណភាពល្អ សណ្ដាប់ធ្នាប់ល្អ បរិយាកាសបរិសុទ្ធ គ្មានការបំពុល និងជាទីក្រុងបៃតង៕

