**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស

ការនាំចេញរបស់សិង្ហបុរីបានកើនឡើង១៣ភាគរយនៅក្នុងខែមិថុនា ធៀបនឹងខែដូចគ្នាកាលពីឆ្នាំមុន

សិង្ហបុរី៖ បើយោងតាមទិន្នន័យរបស់រដ្ឋាភិបាល បានបញ្ជាក់ថា ការនាំចេញរបស់សិង្ហបុរីបានកើនឡើង១៣ភាគរយនៅក្នុងខែមិថុនា ធៀបនឹងខែដូចគ្នាកាលពីឆ្នាំមុន លើសពីការប៉ាន់ស្មានរបស់អ្នកវិភាគ ដោយសារការនាំចេញកុំព្យូទ័រ បន្ទះសៀគ្វីអគ្គិសនី និងមាស ហក់ឡើងខ្លាំង។

ផលិតផលអេឡិចត្រូនិកដូចជាបន្ទះសៀគ្វីអគ្គិសនី និងកុំព្យូទ័របានកើនឡើង ៥៣,៨ភាគរយ និង១៧,៥ភាគរយរៀងគ្នា ខណៈផលិតផលមិនមែនជាឧបករណ៍អេឡិចត្រូនិកដូចជាមាស និងគ្រឿងម៉ាស៊ីនឯកទេសកើនឡើង២១១,៩ភាគរយ និង៣១,៤ភាគរយរៀងគ្នា។ ការនាំចេញទៅកាន់ហុងកុង តៃវ៉ាន់ និងកូរ៉េខាងត្បូងបានកើនឡើងក្នុងខែមិថុនា ខណៈការនាំចេញទៅកាន់ប្រទេសជប៉ុន ឥណ្ឌូណេស៊ី និងសហរដ្ឋអាម៉េរិកមានការថយចុះ។

យ៉ាងណា លោក ជូ ហានតេង (Chua Han Teng) សេដ្ឋវិទូជាន់ខ្ពស់របស់ធនាគារ DBS បានលើកឡើងថា ការនាំចេញទំនិញរបស់សិង្ហបុរីមានភាពធន់នៅក្នុងឆមាសទីមួយនៃឆ្នាំនេះ ប៉ុន្តែការនាំចេញទំនិញ នឹងដាំក្បាលចុះវិញដោយការធ្លាក់ចុះនៃពាណិជ្ជកម្ម និងផលិតកម្មនៅក្នុងពាក់កណ្តាលចុងក្រោយនៃឆ្នាំនេះ ដោយសារការរឹតត្បិតពាណិជ្ជកម្មសកល និងភាពមិនប្រាកដប្រជាជុំវិញពន្ធគយរបស់សហរដ្ឋអាម៉េរិក។ សម្រាប់រយៈពេល៦ខែដំបូង នៃឆ្នាំ២០២៥ ការនាំចេញដែលមិនរាប់បញ្ចូលប្រេងបានកើនឡើង៥,២ភាគរយ។

ទិន្នន័យបឋមបង្ហាញថា សេដ្ឋកិច្ចរបស់ប្រទេសសិង្ហបុរីកើនឡើងលឿនជាងការរំពឹងទុក៤,៣ភាគរយ នៅក្នុងត្រីមាសទី២ ធៀបនឹងឆ្នាំមុន បើទោះបីជាមានចក្ខុវិស័យធ្លាក់ចុះ ដោយសារតែភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចពិភពលោកក៏ដោយ។ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ហ្គាន់ គឹមយ៉ុង (Gan Kim Yong) បានព្រមានថា ការអនុវត្តពន្ធគយរបស់សហរដ្ឋអាម៉េរិក នឹងបង្កផលប៉ះពាល់លើកំណើនក្នុងរយៈពេលពី៦ទៅ ១២ខែខាងមុខ។

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានជូនដំណឹងដល់ប្រទេសមួយចំនួនថា ពន្ធពី២០ភាគរយទៅ៥០ភាគរយនឹងចាប់ផ្តើមប្រមូលពីថ្ងៃទី១ ខែសីហា។ សិង្ហបុរីមិនទាន់បានទទួលលិខិតពីរដ្ឋបាលលោក ត្រាំ នៅឡើយទេ ហើយការនាំចេញរបស់កូននាគអាស៊ីនេះ នៅតែជាកម្មវត្ថុនៃពន្ធមូលដ្ឋាន១០ភាគរយដែលបានប្រកាសកាលពីខែមេសា៕

អត្ថបទដែលជាប់ទាក់ទង