**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

រដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញក្នុងសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្តីពីកម្មវិធីអភិបាលកិច្ចធនធានទឹកដែលធន់នឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា

ភ្នំពេញ៖នាព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥នេះ នៅសណ្ឋាគារសាន់&មូន ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា បានអញ្ជើញជាសហអធិបតីក្នុងសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្តីពីកម្មវិធីអភិបាលកិច្ចធនធានទឹកដែលធន់នឹងការប្រែប្រួលអាកាសធាតុនៅព្រះរាជាណាចក្រកម្ពុជា ដោយមានវត្តមានអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល ស្ថាប័នសិក្សាស្រាវជ្រាវ និងភាគីពាក់ព័ន្ធនានាសរុបប្រមាណ ១៧០រូប។

សូមជម្រាបថា កម្មវិធីអភិបាលកិច្ចធនធានទឹកដែលធន់នឹងការប្រែប្រួលអាកាសធាតុ ហៅកាត់ថា CCRWGP ត្រូវបានក្រសួងធនធានទឹក និងឧតុនិយមដឹកនាំផ្តួចផ្តើមជាគំនិត និងដំណើរការអនុវត្តរយៈពេល៥ឆ្នាំក្រោមការគាំទ្រពីរដ្ឋាភិបាលនៃប្រទេសអូស្ត្រាលី។ កម្មវិធីនេះមានគោលបំណងបង្កើតឡើងនូវយុទ្ធសាស្ត្រទឹក ការកសាងផែនការមេ និងការគ្រប់គ្រងធនធានទឹកគ្រប់ជ្រុងជ្រោយ ក្នុងលក្ខណៈនៃការសម្របសម្រួល បរិយាបន្ន និងឆ្លើយតបទៅនឹងហានិភ័យអាកាសធាតុ។

ថ្លែងក្នុងឱកាសអញ្ជើញបើកសិក្ខាសាលា ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍លើកឡើងពីសារសំខាន់នៃធនធានទឹក ដែលជាដង្ហើមជីវិតនៃប្រព័ន្ធអេកូឡូស៊ី សេដ្ឋកិច្ច និងជីវិតរស់នៅប្រចាំថ្ងៃ ព្រមទាំងបញ្ហាប្រឈមនានាដូចជា ការកើនឡើងនៃតម្រូវការទឹក ការប្រែប្រួលអាកាសធាតុ ការកើនឡើងនៃទឹកជំនន់ និងគ្រោះរាំងស្ងួត ដែលមិនត្រឹមតែជាកង្វល់ផ្នែកបរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែជាបញ្ហាប្រឈមចំពោះការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម សន្តិសុខស្បៀង និងសុខុមាលភាពរបស់ប្រជាពលរដ្ឋផងដែរ ហើយដែលទាមទារឱ្យមានការរៀបចំយុទ្ធសាស្ត្រ ផែនការមេ និងការគ្រប់គ្រងធនធានទឹកដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ ដើម្បីធានានូវសន្តិសុខទឹក ប្រកបដោយនិរន្តរភាព។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ជាគោលការណ៍ ៦ចំណុច ដល់ក្រុមការងារដើម្បីរៀបចំកម្មវិធី CCRWGP ឱ្យមានមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងឆ្លើយតបបានទៅនឹងភាពចាំបាច់នៃអភិបាលកិច្ចទឹកសម្រាប់ប្រទេសកម្ពុជា គឺ៖ ទី១)ផ្តើមដឹកនាំដោយរដ្ឋាភិបាលក្នុងភាពជាម្ចាស់ ទី២)ផ្តោតលើអភិបាលកិច្ចជាចម្បង ទី៣)មានបរិយាបន្ន និងពិគ្រោះយោបល់ ទី៤)បន្តកសាងលើអ្វីដែលបានបង្កើតឡើង ទី៥)ដើរតួជាដំបូលឆ័ត្ររួមសម្រាប់ការសម្របសម្រួល និងទី៦)មានភាពជាម្ចាស់រួមគ្នា៕

អត្ថបទដែលជាប់ទាក់ទង