សូមប្រុងប្រយ័ត្ន! Scam Alert! សូមកុំចុចលើតំណរភ្ជាប់ក្លែងក្លាយ (Phishing Link) ដែលគ្មានប្រភពច្បាស់លាស់

ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ណែនាំឱ្យប្រុងប្រយ័ត្ន Scam Alert! សូមកុំចុចលើតំណរភ្ជាប់ក្លែងក្លាយ (Phishing Link) ដែលគ្មានប្រភពច្បាស់លាស់។
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បញ្ជាក់ថា នេះគឺជាទម្រង់ឆបោកបន្លំ តំណរភ្ជាប់ក្លែងក្លាយ (Phishing Link) ដែលបន្លំខ្លួនជាក្រុមអ្នកដោះស្រាយបញ្ហាគណនីតេលេក្រាម។
ប្រភពបានបន្តថា ដើម្បីសុវត្ថិភាព សូមលោកអ្នក កុំចុចលើតំណភ្ជាប់ណាមួយដែលមិនមានប្រភពច្បាស់លាស់ ដែលតម្រូវឱ្យយើងបំពេញនូវព័ត៌មានផ្ទាល់ខ្លួនឱ្យសោះ៕

