សម្តេចធិបតី៖ កម្ពុជាធ្លាប់ទទួលរងការឈ្លានពានពីបរទេស និងរបបប្រល័យពូជសាសន៍ និងការលំបាក់ច្រើនមកហើយ ប៉ុន្ដែមកដល់ពេលបច្ចុប្បន្នកម្ពុជាបានងើបឡើងវិញស្មើមុខស្មើមាត់ជាមួយបណ្ដាប្រទេសនានា

ភ្នំពេញ៖ សម្តេចធិបតី នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា កម្ពុជាធ្លាប់ទទួលរងការឈ្លានពានពីបរទេស និងរបបប្រល័យពូជសាសន៍ និងការលំបាក់ច្រើនមកហើយ ប៉ុន្ដែមកដល់ពេលបច្ចុប្បន្នកម្ពុជាបានងើបឡើងវិញស្មើមុខស្មើមាត់ជាមួយបណ្ដាប្រទេសនានា។
សម្តេចធិបតី នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានបញ្ជាក់បែបនេះក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ សមិទ្ធផលនៃមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ និងអបអរសាទរខួបលើក ទី៣២ ទិវាកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣-១៤ កក្ដដា ២០២៥) ស្ថិតនៅភូមិច្រកកូវ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥នេះ។
សម្តេចធិបតី នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជាចង់បានបំផុតគឺសន្ដិភាព មិនចង់មានជម្លោះជាមួយប្រទេសជិតខាងណាមួយឡើយ ប៉ុន្ដែគួរឱ្យសោកស្ដាយកាលពីថ្ងៃទី២៨ខែឧសភាកន្លងទៅប្រទេសថៃ បានឈ្លានពានលបលួចបាញ់ប្រហារយោធិនកម្ពុជាបណ្ដាលឱ្យបាត់បង់ជីវិត៕

