**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស

អាមេរិកប្រកាសដាក់ទណ្ឌកម្មជាលើកដំបូង ប្រឆាំងប្រធានាធិបតីនៃប្រទេសគុយបា គឺលោក Miguel Diaz-Canel ក្នុងអ្វីដែលទីក្រុងវ៉ាស៉ីនតោនចោទប្រកាន់ថា ជាអំពើឃោរឃៅនៃរបបដឹកនាំគុយបាចំពោះប្រជាជនគុយបា

វ៉ាស៉ីនតោន៖ សហរដ្ឋអាមេរិកកាលពីថ្ងៃសុក្រ ទី១១ ខែកក្កដា បានប្រកាសដាក់ទណ្ឌកម្មជាលើកដំបូង ប្រឆាំងប្រធានាធិបតីនៃប្រទេសគុយបា គឺលោក Miguel Diaz-Canel សម្រាប់តួនាទីរបស់លោក នៅក្នុងអ្វីដែលទីក្រុងវ៉ាស៉ីនតោនចោទប្រកាន់ថា ជាអំពើឃោរឃៅនៃរបបដឹកនាំគុយបាចំពោះប្រជាជនគុយបា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ក្នុងសារមួយបង្ហោះលើបណ្តាញសង្គម X នាឱកាសខួប៤ឆ្នាំ នៃព្រឹត្តិការណ៍បាតុកម្មទ្រង់ទ្រាយធំប្រឆាំងរដ្ឋាភិបាលនៅប្រទេសគុយបា រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Marco Rubio បាននិយាយថា ក្រសួងការបរទេសអាមេរិក សម្រេចចេញបម្រាមរឹតត្បិតទិដ្ឋាការ សម្រាប់ប្រធានាធិបតីនិងក្រុមមន្រ្តីជាន់ខ្ពស់នៃរដ្ឋាភិបាលគុយបា។

មន្រ្តីគុយបាដែលរងទណ្ឌកម្ម រួមមានទាំងរដ្ឋមន្រ្តីការពារជាតិ លោក Alvaro Lopez Miera និងរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក Lazaro Alberto Alvarez Casas។ រដ្ឋមន្រ្តីការបរទេសគុយបា លោក Bruno Rodriguez បានចេញមុខថ្កោលទោសចំណាត់ការរបស់ទីក្រុងវ៉ាស៉ីនតោន។

មនុស្សរាប់រយនាក់ត្រូវបានចាប់ខ្លួន អំឡុងការផ្ទុះបាតុកម្មកាលពីខែកក្កដា ឆ្នាំ២០២១ ដែលជាសកម្មភាពតវ៉ាធំបំផុត គិតចាប់តាំងពីបដិវត្តន៍គុយបា កាលពីទសវត្សរ៍ឆ្នាំ១៩៥០។ បាតុកម្មនោះបានបណ្តាលឱ្យមានមនុស្សយ៉ាងហោចម្នាក់ស្លាប់ និងរាប់សិបនាក់ទៀត រងរបួស។

គួរបញ្ជាក់ថា កាលពីខែមករា ឆ្នាំនេះ មេដឹកនាំក្រុមប្រឆាំង Patriotic Union of Cuba (UNPACU) លោក José Daniel Ferrer បានស្ថិតក្នុងចំណោមអ្នកទោសជាង៥៥០នាក់ ដែលត្រូវបានដោះលែងឱ្យមានសេរីភាព ក្រោយអតីតប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានយល់ព្រមលុបឈ្មោះគុយបាចេញពី បញ្ជីខ្មៅនៃក្រុមប្រទេសគាំទ្រអំពើភេរវកម្ម។ ក៏ប៉ុន្តែមកដល់ចុងខែមេសា លោក Ferrer ត្រូវបានចាប់ខ្លួនសាជាថ្មី ជាហេតុនាំឱ្យមានការរិះគន់ពីទីក្រុងវ៉ាស៉ីនតោន ដែលបានបញ្ចូលគុយបាទៅក្នុងបញ្ជីខ្មៅវិញ បន្ទាប់ពីលោក ត្រាំ ត្រឡប់មកកាន់អំណាចសាជាថ្មី៕

អត្ថបទដែលជាប់ទាក់ទង