ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាដើម្បីត្រៀមរៀបចំកិច្ចប្រជុំ JC កម្ពុជា-វៀតណាម លើកទី២១ និងកិច្ចប្រជុំលើកទី១៣ ស្តីពីកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាមជាមួយតំណាងក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំសហការីចូលរួមកិច្ចប្រជុំពិភាក្សាការងារដើម្បីត្រៀមរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-វៀតណាម លើកទី២១ ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (21st JC) និងកិច្ចប្រជុំលើកទី១៣ ស្តីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម ជាមួយឯកឧត្តម ឯកឧត្តម ឆាយ មករា អគ្គនាយកនៃអគ្គនាយកដ្ឋានអាស៊ីប៉ាស៊ីហ្វិក និងសហការី នៅទីស្ដីការក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ។
សូមជម្រាបជូនដែរថា កិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-វៀតណាមលើកទី២១ ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ភ្ជាប់ជាមួយកិច្ចប្រជុំលើកទី១៣ ស្តីពីកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម នឹងប្រព្រឹត្តទៅនៅពីដើមខែតុលា ឆ្នាំ២០២៥ខាងមុខ នៅខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា៕

