ឯកឧត្តមសន្តិបណ្ឌិត សុខ ផល អញ្ជើញទទួលជួបសម្តែងការគួរសមជាមួយឧបការីរដ្ឋមន្ត្រីក្រសួងសន្តិសុខសធារណៈចិន

ភ្នំពេញ៖ នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃចន្ទ ទី០៧ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានអញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម LIU ZHONGYI ឧបការីរដ្ឋមន្ត្រីក្រសួងសន្តិសុខសធារណៈ នៃសាធារណៈរដ្ឋប្រជាមានិតចិន។
កិច្ចជំនួបនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម រដ្ឋលេខាធិការ អគ្គស្នងការរង អគ្គលេខាធិការរង លោក លោកស្រី ព្រមទាំងថ្នាក់ដឹកនាំប្រតិភូ នៃសាធារណៈរដ្ឋប្រជាមានិតចិន ជាច្រើនរូបទៀតផងដែរ៕

