**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស

អាជ្ញាធរអ៊ុយក្រែនបានឱ្យដឹងថា រុស្ស៉ីបានប្រើប្រាស់យន្តហោះដ្រូនបាញ់ស្រោចមកលើ​រដ្ឋធានីកៀវពេញមួយយប់

បរទេស៖ អាជ្ញាធរអ៊ុយក្រែន នាព្រឹកថ្ងៃសុក្រ ទី៤ ខែកក្កដា បានឱ្យដឹងថា រុស្ស៉ីបានប្រើប្រាស់យន្តហោះដ្រូនបាញ់ស្រោចមកលើ​រដ្ឋធានីកៀវពេញមួយយប់ ជាហេតុបណ្តាលឱ្យមនុស្សយ៉ាងហោច២៣នាក់ទទួលរងរបួស ខូចខាតហេដ្ឋារចនាសម្ព័ន្ធផ្លូវរថភ្លើង ហើយធ្វើឱ្យអគារនិងយានជំនិះរងការឆាបឆេះពាសពេញទីក្រុង។

ក្រោយការបន្លឺសំឡេងស៉ីរ៉ែនប្រកាសអាសន្ន អំពីការវាយប្រហារតាមផ្លូវអាកាស អស់រយៈពេលប្រមាណ៨ម៉ោង ហើយបញ្ចប់ទៅវិញ នៅម៉ោង៥ទាបភ្លឺ អភិបាលទីក្រុងកៀវ លោក Vitali Klitschko បាននិយាយថា ក្នុងចំណោមអ្នករងរបួសខាងលើ គឺ១៤នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ហើយសង្កាត់ចំនួន៦ ក្នុងចំណោមសង្កាត់ទាំង១០នៃទីក្រុងកៀវ បានរងការបំផ្លិចបំផ្លាញ។

កងទ័ពអាកាសអ៊ុយក្រែន ក្នុងការវាយប្រហារខាងលើ ដែលធ្វើឡើងជាច្រើនជុំ រុស្ស៉ីបានប្រើប្រាស់យន្តហោះដ្រូនសរុប៥៣៩គ្រឿង និងមីស៉ីល១១គ្រាប់ បាញ់មកលើទឹកដីអ៊ុយក្រែន ហើយកំណត់គោលដៅជាចម្បងលើរដ្ឋធានីកៀវ។ អ៊ុយក្រែន បានអះអាងថា ដ្រូននិងមីស៉ីលរុស្ស៉ីសរុប៤៧៨ ត្រូវបានបាញ់ស្កាត់។

វាគឺជាការវាយប្រហារថ្មីចុងក្រោយគេ ក្នុងចំណោមសកម្មភាពវាយប្រហាជាបន្តបន្ទាប់ររបស់រុស្ស៉ី តាមផ្លូវអាកាសលើទីក្រុងកៀវ ដែលបានកើនឡើងក្នុងរយៈពេលជាច្រើនសប្តាហ៍មកនេះ ហើយរួមមានទាំងការវាយប្រហារដ៏ប្រល័យៗសម្លាប់មនុស្សរាប់សិបនាក់ នៅទីក្រុងដែលមានមនុស្សរស់នៅប្រមាណ៣លាននាក់មួយនេះ។

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា កិច្ចសន្ទនាទូរសព្ទរបស់លោកជាមួយប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន កាលពីថ្ងៃព្រហស្បតិ៍ គឺពុំមានវឌ្ឍនភាពអ្វីឡើយ ជុំវិញកិច្ចប្រឹងប្រែងបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។

គួរបញ្ជាក់ថា ការសម្រេចចិត្តរបស់ទីក្រុងវ៉ាស៉ីនតោន ក្នុងសប្តាហ៍នេះ ដើម្បីផ្អាកការផ្តល់សព្វាវុធសំខាន់ៗមួយចំនួនដល់អ៊ុយក្រែន បាននាំឱ្យទីក្រុងកៀវព្រមានថា ការសម្រេចិត្តធ្វើបែបនេះ នឹងធ្វើឱ្យអ៊ុយក្រែនថយចុះសមត្ថភាពការពារខ្លួន ប្រឆាំងនឹងការវាយប្រហារតាមផ្លូវអាកាសកាន់តែខ្លាំងឡើង ក៏ដូចជាភាពរីកចម្រើននៅលើសមរភូមិរបស់រុស្ស៉ី។

កាលពីថ្ងៃព្រហស្បតិ៍ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថា រូបលោកសង្ឃឹមថា នឹងអាចជួបសន្ទនាតាមទូរសព្ទជាមួយ​លោក ត្រាំ នៅថ្ងៃសុក្រនេះ ដើម្បីជជែកអំពីការផ្គត់ផ្គង់សព្វាវុធរបស់អាមេរិក៕

អត្ថបទដែលជាប់ទាក់ទង