កម្ពុជា-រុស្ស៊ី ពិភាក្សាពីកិច្ចសហប្រតិបត្តិការ និងផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាកង្វល់រួម

ភ្នំពេញ៖ នៅរសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្ដម ឃួន ផុនរតនៈ រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Anatoly Borovik ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជា នៅទីស្ដីការក្រសួង។
ក្នុងជំនួប ភាគីទាំងពីរបានពិភាក្សាពីកិច្ចសហប្រតិបត្តិការកម្ពុជា-រុស្ស៊ី និងផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាកង្វល់រួម៕

