**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស

ឯកឧត្តម ហ៊ាន សាហ៊ីប អញ្ជើញជាអធិបតីភាពក្នុងពិធី “ប្រកាសចូលរួមអនុវត្តគម្រោង FMIS និងបញ្ជ្រាបការយល់ដឹងទៅការដ្ឋានថ្មី”


ភ្នំពេញ៖ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោងFMIS តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអញ្ជើញជាអធិបតីភាពក្នុងពិធី “ប្រកាសចូលរួមអនុវត្តគម្រោង FMIS និងបញ្ជ្រាបការយល់ដឹងទៅការដ្ឋានថ្មី” កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ តំណាងក្រសួង-ស្ថាប័ន និងតំណាងដៃគូអភិវឌ្ឍន៍ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី-ខេត្ត ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានី-ខេត្ត ព្រមទាំងមន្ត្រីជំនាញនៃក្រសួង-ស្ថាប័នពាក់ព័ន្ធ។

កម្មវិធីនេះមានគោលបំណងសំខាន់ចំនួនពីរ គឺ ទី១. ប្រកាសជាផ្លូវការនូវការដ្ឋាន ដែលត្រូវចូលរួមអនុវត្តគម្រោង FMIS ដោយការដ្ឋានទាំងនោះ នឹងត្រូវចូលរួមអនុវត្តតាមរំហូរ នៃកិច្ចសហការនានា និង ជាបន្តបន្ទាប់ ដើម្បីឈានទៅប្រើប្រាស់ FMIS ឬ អនុវត្តនីតិវិធីអនុវត្តការងារតាម FMIS ទាំងស្រុង និងទី២. ការរៀបចំឱ្យមានការបញ្ជ្រាបការយល់ដឹង ក្នុងកម្រិតបឋម ជូនថ្នាក់ដឹកនាំ និងមន្រ្តីនៅតាមការដ្ឋាន ដែលត្រូវដាក់ឱ្យប្រើប្រាស់មុខងាររបស់ FMIS ដើម្បីជ្រាបច្បាស់អំពីកិច្ចការបន្តផ្សេងៗទៀត ក្នុងឆ្នាំ២០២៥ និងត្រៀមខ្លួនរួចរាល់ក្នុងការប្រើប្រាស់ FMIS ជាផ្លូវការ នាពេលខាងមុខ គឺនៅក្នុងឆ្នាំ២០២៥ និងដើមត្រីមាសទី១ ឆ្នាំ២០២៦ សម្រាប់រៀបចំ គ្រប់គ្រង និងអនុវត្តថវិការបស់ស្ថាប័នខ្លួន ឱ្យកាន់តែមានប្រសិទ្ធភាព គណនេយ្យភាព និងតម្លាភាព ក្នុងការឆ្លើយតបទៅនឹងតម្រូវការសេវាសាធារណៈឱ្យកាន់តែប្រសើរឡើងសម្រាប់ប្រជាពលរដ្ឋ។

ថ្លែងក្នុងពិធីនេះ ឯកឧត្តមបណ្ឌិតសភាចារ្យបានមានប្រសាសន៍ថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា តែងតែផ្តោតការយកចិត្តទុកដាក់ ផ្តល់អនុសាសន៍ និងការតម្រង់ទិសដ៏ខ្ពង់ខ្ពស់បំផុតលើការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដែលជាឃ្នាស់សម្រាប់ការអភិវឌ្ឍ សង្គម សេដ្ឋកិច្ច និង នយោបាយ។

ស្របតាមចក្ខុវិស័យនេះនៅក្នុងកិច្ចប្រជុំគណៈអចិន្ត្រៃយ៍នៃគណៈរដ្ឋមន្ត្រី ដើម្បីត្រួតពិនិត្យ “យុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធថវិកាបច្ចុប្បន្នកម្ម ឆ្នាំ២០២៥-២០២៨ (BSRS)” កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា “បើគ្មានការប្រើប្រាស់ ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) រាជរដ្ឋាភិបាលនឹងមិនអាចសម្រេចបានគោលដៅចុងក្រោយនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាលនោះទេ”។ ភាពជោគជ័យនៃការអនុវត្ត FMIS បានបង្ហាញអំពីការប្តេជ្ញាចិត្តជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុងការអនុវត្តអាទិភាពគន្លឹះទី៥នៃយុទ្ធសាស្រ្ត បញ្ចកោណ ដំណាក់កាលទី១ គឺ “បច្ចេកវិទ្យា” ដែលនេះគឺជាគំរូដ៏ល្អមួយ ដែលអាចក្លាយទៅជាឧទាហរណ៍សម្រាប់ការធ្វើទំនើបកម្ម ក្នុងវិស័យសាធារណៈផ្សេងទៀត។
ឯកឧត្តមបញ្ជាក់ថា ស្របតាម “ផែនការពង្រីកការអនុវត្តគម្រោង FMIS ជំហានទី៣ ឆ្នាំ២០២១-២០២៥” និង “ផែនការសកម្មភាពរួមដំណាក់កាលទី៤ ឆ្នាំ ២០២៣-២០២៧ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ” FMIS បានចូលរួមចំណែកកសាងភាពជឿជាក់ឡើងវិញ និងអភិវឌ្ឍសមត្ថភាព របស់បុគ្គលិកមន្រ្តីរាជការគ្រប់កម្រិត ដើម្បីទទួលស្គាល់ និងចាប់យកបរិវត្តកម្មឌីធីថលសម្រាប់កិច្ចការប្រចាំថ្ងៃ ក្នុងការផ្តល់សេវាសាធារណៈនានា។

លោក អាន់ថូនី រ៉ូប៊ើត ហ្កៀល (Anthony Robert Gill) ប្រធានផ្នែកប្រតិបត្តិការនៃធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា បានគូសរំលេចអំពីសារៈសំខាន់នៃការគ្រប់គ្រងការផ្លាស់ប្តូរ និងនីតិវិធីអនុវត្តការងារក្នុងប្រព័ន្ធ FMIS ទាំងស្រុង ជំនួសឱ្យការប្រើប្រាស់ឯកសារជាក្រដាសនៅខាងក្រៅប្រព័ន្ធ បានជួយសម្រួលដល់ការទូទាត់ថវិកាបានទាន់ពេល និងមានប្រសិទ្ធភាព។ ទន្ទឹមនេះ លោក អាន់ថូនី រ៉ូប៊ើត ហ្កៀល បានបង្ហាញអំពីឆន្ទៈរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ក្នុងការបន្តគាំទ្រកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់រាជរដ្ឋាភិបាលកម្ពុជា។

សូមបញ្ជាក់ផងដែរថា ចាប់តាំងពីការអនុវត្តជំហានទី១ រហូតមកដល់បច្ចុប្បន្ន ការដ្ឋានដែលកំពុងប្រើប្រាស់ FMIS សរុបមានចំនួន៣០៥ការដ្ឋាន មុខងារប្រព័ន្ធដែលកំពុងដំណើរការមានចំនួន ៨ មុខងារ សន្ធានកម្មជាមួយប្រព័ន្ធខាងក្រៅមានចំនួន១៦ប្រព័ន្ធ របាយការណ៍ផលិតចេញពីប្រព័ន្ធសរុបមានចំនួន ៦៦ របាយការណ៍ និង អ្នកប្រើប្រាស់ប្រព័ន្ធសរុបមានចំនួន ៣.២១៨រូប។ ដោយឡែក សម្រាប់ការដ្ឋានដែលកំពុងប្រើប្រាស់ FMIS Portal ជំនាន់ទី១ មានចំនួន១.៨៧០ការដ្ឋាន និងអ្នកប្រើប្រាស់ប្រព័ន្ធនេះសរុបមានចំនួន៣.៣៧២ រូប។
ឯកឧត្តមបណ្ឌិតសភាចារ្យបានមានប្រសាសន៍ថា បច្ចុប្បន្ន FMIS មិនត្រឹមតែក្លាយជាមូលដ្ឋានគ្រឹះ នៃប្រព័ន្ធថវិកាកម្ពុជាប៉ុណ្ណោះទេ, ប៉ុន្តែ ថែមទាំងបាន និង កំពុងជួយជំរុញការបង្កើនគណនេយ្យភាពហិរញ្ញវត្ថុ និង ជំរុញការធ្វើវិមជ្ឈការនៃការគ្រប់គ្រង និងការអនុវត្តថវិកាជូនអង្គភាពថវិកាផ្ទាល់ តាមរយៈការពង្រីកការដាក់ឱ្យអនុវត្ត FMIS ទៅដល់អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ជាមួយនឹងការដាក់ឱ្យអនុវត្តនីតិវិធីតាម FMIS ទាំងស្រុង ជាជំហានៗ។

ការណ៍នេះបានចូលរួមចំណែកក្នុងការពង្រឹងលទ្ធភាពគ្រប់គ្រង ចាត់ចែង និងទទួលខុសត្រូវលើថវិការបស់ក្រសួង-ស្ថាប័ន តាមរយៈការអនុវត្តនីតិវិធីទូទាត់ ឱ្យកាន់តែមានភាពងាយស្រួល និងរហ័ស តាមបែបឌីជីថល ក្នុងទិសដៅបង្កើនប្រសិទ្ធភាព គណនេយ្យភាព និងតម្លាភាព ក្នុងការរៀបចំ គ្រប់គ្រង និងអនុវត្តថវិការបស់ក្រសួង-ស្ថាប័ន៕

អត្ថបទដែលជាប់ទាក់ទង