សម្ដេចតេជោ ណែនាំរដ្ឋបាលខេត្តព្រះវិហារ ធ្វើកិច្ចការលើការផ្គត់ផ្គង់កងទ័ពនៅក្នុងខេត្ត

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានចោទជាសំណួរទៅកាន់ពួកប្រឆាំងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានណែនាំរដ្ឋបាលខេត្តព្រះវិហារ ធ្វើកិច្ចការលើការផ្គត់ផ្គង់កងទ័ពនៅខេត្តព្រះវិហារ, បំផុសការផលិត រៀបចំការផលិត ជាពិសេសសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ណែនាំឱ្យរៀបចំដាំដុះនូវអ្វីដែលជាតម្រូវការកងទ័ព ដើម្បីផ្គត់ផ្គង់កងទ័ព។
សម្ដេចបានលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ/សង្កាត់ ក្នុងខេត្តព្រះវិហារ នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥នេះ។
ជាមួយគ្នានេះសម្តេចតេជោបានបន្ថែមថា ប្រសិនបើសប្បុរសជនចង់យកអំណោយផ្សេងៗ មកជូនកងទ័ពនៅសមរភូមិមុខ ក្រៅពីស្បៀងអាហារផ្សេងៗ យើងអាចមកទិញបន្លែផ្ទាល់នៅក្នុងខេត្តព្រះវិហារ ដើម្បីឲ្យប្រជាពលរដ្ឋ មានទឹកចិត្តដាំដំណាំ និងជួយលើកតម្កើនផលិតផលខ្មែរ៕

