**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស**សម្តេចតេជោ អញ្ជើញសំណេះសំណាល និងចែកអំណោយជូនជនភៀសសឹកជាង ៣ពាន់នាក់ ស្នាក់នៅមជ្ឈមណ្ឌលជនភៀសសឹកនៅភូមិ-ឃុំស្លក្រាម ស្រុកស្វាយចេក**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទៅទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម និងការគ្រប់គ្រងទីលានទុកដាក់សំរាមនៅឥណ្ឌូណេស៊ី**វិចារណកថា៖ ដំណើរអន្តរកាលបៃតងរបស់កម្ពុជា មិនមែនជាការប្តេជ្ញាចិត្តតែលើក្រដាស ប៉ុន្តែជាសកម្មភាពជាក់ស្តែង**សម្តេចតេជោ ណែនាំអាជ្ញាធរចាត់វិធានការលើអ្នកនាំទំនិញចូលមកដោយខុសច្បាប់ និងរឹបអូសទ្រព្យសម្បត្តិ ឱ្យទៅរែកដីធ្វើលេណដ្ឋាន**សម្តេចតេជោ៖ ប្រសិនបើយើងជ្រើសយកផ្លូវយោធាវាយយកទឹកដីខ្មែរ ដែលថៃយកទៅកាន់កាប់នោះ វានឹងរុញច្រានការប្រយុទ្ធឱ្យទៅកាន់តែឆ្ងាយ

លោក ម៉េង ស្រ៊ុន ÷ចាប់ពីថ្ងៃនេះទៅ នាយទាហាន នាយទាហានរង ទាំងអស់មិនត្រូវបានអនុញ្ញាតច្បាប់នោះទេ គឺត្រៀមចំនុចខ្ពស់២៤ម៉ោង លើ២៤ម៉ោង

កំពង់ស្ពឺ÷ ថ្ងៃចន្ទ១៣ រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តសក ព.ស.២៥៦៩ ត្រូវនិងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ដោយអនុវត្តតាមបទបញ្ជារបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដាក់ចេញនូវបទបញ្ជា ឲ្យកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសទាំងអស់ ត្រៀមចំនុចខ្ពស់២៤ម៉ោង លើ២៤ម៉ោង ។

យោងតាមបទបញ្ជាលោក នាយឧត្តមសេនីយ៍ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បាអញ្ជើត្រួតពិនិត្យកម្លាំងជាក់ស្តែងដោយផ្ទាល់ នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដោយមានការចូលរួមពី លោកវរសេនីយ៍ឯក មេបញ្ជាការរងផងដែរ ។

ក្នុងកិច្ចប្រជុំត្រួតពិនិត្យនោះដែរ លោក ឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានលើកឡើងថា ដោយយោងតាមបទបញ្ជារបស់ នាយឧត្តមសេនីយ៍ មេបញ្ជាការ ចាប់ពីថ្ងៃនេះទៅ នាយទាហាន នាយទាហានរង ទាំងអស់មិនត្រូវបានអនុញ្ញាតច្បាប់នោះទេ គឺត្រៀមចំនុចខ្ពស់២៤ម៉ោង លើ២៤ម៉ោង រងចាំបទបញ្ជាថ្នាក់លើ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ ក៏បានបញ្ជាក់ទៀតថា ក្នុងនាមជាកងកម្លាំងត្រូវអនុវត្តតាមបទបញ្ជា របស់ថ្នាក់លើជាដាច់ខាត និងបន្តគោរពវិន័យក្នុងអង្គភាព ត្រូវមានសាមគ្គីភាព ចេះគោរពស្រលាញ់ និងឲ្យតម្លៃគ្នាទៅវិញទៅមក ព្រោះយើងពាក់ឯកសណ្ឋានតែមួយ ធ្វើការក្នុងអង្គភាពតែមួយ សាមគ្គីភាពជាការងារស្នូលដែលនាំឲ្យយើងទាំងអស់គ្នា សម្រចជោគជ័យនូវភារកិច្ចដែលថ្នាក់លើដាក់ជូនកន្លងមក ។

លោក ឧត្តមសេនីយ៍ត្រី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ក៏បានកោតសរសើរ ដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ទាំងអស់ដែលបានបំពេញភារកិច្ចកន្លងមកប្រកបដោយប្រសិទ្ធភាព ទាំងនេះគឺជាការខិតខំប្រឹងប្រែង ដែលបានលះបង់នូវកម្លាំងកាយ កម្លាំងចិត្ត ជាពិសេសបានលះបង់នូវសេចក្តីសុខផ្ទាល់ខ្លួន ដើម្បីការពារសន្តិសុខ សណ្តាប់ ជូនសង្គមជាតិរបស់យើង ។

សម្រាប់នាយទាហាន នាយទាហានរង ដែលធ្វើមិនបានល្អកន្លងមក បន្តខិតខំប្រឹងប្រែងបន្ថែមទៀត និងមើលគំរូរបងប្អូនរួមកាងារជាមួយយើងដែលពួកគាត់ធ្វើបានល្អជាគំរូរ ដើម្បីអង្គភាពយើងទាំងអស់គ្នា  ។

ជាចុងបញ្ជប់ លោក ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បានជូនពរដល់នាយទាហាន នាយាទាហានរង នៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ទាំងអស់សូមឲ្យមានសុខភាពល្អ សម្រេចការងារគ្រប់ភារកិច្ចដែលថ្នាក់លើដាក់ជូន ។

អត្ថបទដែលជាប់ទាក់ទង