ចិន និង រុស្ស៊ីបង្ហាញភាពរួបរួមក្នុងវិបត្តិអុីស្រាអែល-អុីរ៉ង់ ដើម្បីប្រឆាំងអំណាចអាមេរិក

(បរទេស)÷ នៅថ្ងៃសុក្រ ទី២០ ខែមិថុនា ឆ្នាំ២០២៥ ប្រធានាធិបតីចិន Xi Jinping និងប្រធានាធិបតីរុស្ស៊ី Vladimir Putin បានអំពាវនាវឲ្យមានការបញ្ឈប់ប្រយុទ្ធក្នុងវិបត្តិអុីស្រាអែល-អុីរ៉ង់ និងបង្ហាញខ្លួនជាអំណាចសន្តិភាព ប្រឆាំងនឹងអាមេរិក ដែលកំពុងពិចារណាចូលរួមសង្គ្រាមនៅតំបន់នេះ។
ចិនចង់រក្សាអុីរ៉ង់ជាដៃគូយុទ្ធសាស្ត្រសំខាន់ក្នុងគម្រោង Belt and Road និងការប្រឆាំងនឹងអំណាចអាមេរិក។ ទោះបីបង្ហាញខ្លួនជាអ្នកសន្តិភាពក៏ដោយ ចិនត្រូវបានសង្ស័យអំពីសមត្ថភាពក្នុងការជម្រះវិបត្តិ ដោយសារមិនមានបទពិសោធន៍ និងភាពអព្យាក្រឹតក្នុងសង្គ្រាមអ៊ុយក្រែន។
ទន្ទឹមនឹងនេះ ការបង្ហាញខ្លួនជាអ្នកសន្តិភាពនៅមជ្ឈិមបូព៌ា ក៏ជាផ្លូវមួយសម្រាប់ចិននិងរុស្ស៊ី ដើម្បីលើកស្ទួយឥទ្ធិពលរបស់ខ្លួន និងបង្ហាញថាអាមេរិកកំពុងបាត់បង់ភាពជាអ្នកដឹកនាំនៅលើឆាកអន្តរជាតិ។
អត្ថបទពីកញ្ញា ហេង គីមជូ
