**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

សម្ដេចធិបតី៖ កម្ពុជារក្សា និងកសាងបាននូវទំនុកចិត្តពីបណ្ដាវិនិយោគិន និងប្រជាជន ទាំងក្នុង និងក្រៅប្រទេស ដោយសារកម្ពុជាសម្បូរទៅដោយកត្តាអំណោយផលប្រកបដោយសក្ដានុពលជាច្រើន

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធីអបអរសាទរការដំណើរការជាផ្លូវការ ១ ឆ្នាំ របស់សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា និង ពិធីពិសាភោជនាហារសាមគ្គី ឆ្នាំ២០២៥ នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ថា កម្ពុជា រក្សា និងកសាងបាននូវទំនុកចិត្តពីបណ្ដាវិនិយោគិន និង ប្រជាជន ទាំងក្នុង និង ក្រៅប្រទេស ដោយសារកម្ពុជាសម្បូរទៅដោយកត្តាអំណោយផលប្រកបដោយសក្ដានុពលជាច្រើន។ ក្នុងនោះ, កត្តាចម្បងដែលមិនអាចខ្វះបានគឺ៖ សុខសន្តិភាព និង ស្ថិរភាព នៅទូទាំងប្រទេស ។ រាជរដ្ឋាភិបាលកម្ពុជា ប្ដេជ្ញាបន្តថែរក្សា, ការពារ សន្តិភាព និង ស្ថិរភាពពេញលេញ ទោះក្នុងតម្លៃណាក៏ដោយ ដើម្បីការអភិវឌ្ឍ និង ភាពសុខដុម, ទាំងការវិនិយោគ និងការរស់នៅរបស់ប្រជាជន ។ រាជរដ្ឋាភិបាល បន្តគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ជាមួយនឹងការអភិវឌ្ឍធនធានពលកម្មវ័យក្មេង ប្រកបដោយភាពប្រកួតប្រជែងខ្ពស់ ដែលនឹងជួយគាំទ្រដល់ផលិតកម្មនានា បានយ៉ាងសកម្ម និងមានប្រសិទ្ធភាព ។ មិនតែប៉ុណ្ណោះ, កម្ពុជា ជាសមាជិកនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មក្នុងតំបន់ និងទ្វេភាគីជាច្រើន ដែលបានជួយបើកច្រកទីផ្សារឱ្យកាន់តែទូលាយ ដែលទីផ្សារទាំងនេះនឹងផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើន។ បន្ថែមពីនេះ, រាជរដ្ឋាភិបាល បាន និងកំពុង ខិតខំប្រឹងប្រែងសម្របសម្រួលធ្វើឱ្យការវិនិយោគ ទាំងក្នុង និង ក្រៅប្រទេស ទទួលបានផ្លែផ្កាគាប់ប្រសើរតាមរយៈគោលនយោបាយវិនិយោគដែលមានភាពបត់បែន ជាមួយនឹងការលើកទឹកចិត្ត និងការការពារដល់ផលប្រយោជន៍វិនិយោគិន។

មុននឹងបញ្ចប់, សម្ដេចបវរធិបតី បានលើកទឹកចិត្តដល់បណ្ដាវិនិយោគិនជាតិ និង អន្តរជាតិ, ជាពិសេស ភ្ញៀវបរទេសថ្មីៗ សូមសម្រេចចិត្តជ្រើសរើសកម្ពុជា ជាទីតាំងសម្រាប់រាល់កិច្ចសហការ និងវិនិយោគ ពីព្រោះថា រាជរដ្ឋាភិបាលកម្ពុជាតែងតែគិតគូរខ្ពស់ចំពោះវិនិយោគិនគ្រប់រូប ដោយគ្មានការរើសអើង ហើយយើងពិតជាសាទរចំពោះភាពរីកចម្រើនរបស់បណ្ដារោងចក្រ-សហគ្រាស ដែលបានបណ្ដាក់ទុនក្នុងប្រទេសកម្ពុជា ដែលនឹងជំរុញដល់សេដ្ឋកិច្ចកម្ពុជា បន្តរីកលូតលាស់ជាលំដាប់ ប្រកបដោយចីរភាព និង សម្រេចបានចក្ខុវិស័យជាច្រើនរួមគ្នា៕

អត្ថបទដែលជាប់ទាក់ទង