ជនខិលខូចបានបង្កើតគណនី Telegram ក្លែងបន្លំជា គណនី ឯកឧត្ដមបណ្ឌិត គឹម សនិ្តភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ដើម្បីឆបោក

ភ្នំពេញ៖ សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋជ្រាបថា មានជនខិលខូចបានបង្កើតគណនីតេឡេក្រាម(Telegram Account) ក្លែងបន្លំធ្វើជា ឯកឧត្ដម បណ្ឌិត គឹម សនិ្តភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ដោយបានដាក់ឈ្មោះ CEO.KIM SANTEPHEAP (មាន Username: @Ceo_Kim_santepheap0) និងបានភ្ជាប់ជាមួយ website ឆបោកមួយ https://Khmercmc-investment.com (https://khmercmc-investment.com/) ឲ្យបងប្អូនដាក់ទុនវិនិយោគដើម្បីបានប្រាក់ចំណេញ (ឆបោក)។
ករណីនេះ ជំនាញកំពុងស្រាវជ្រាវ និងសូមបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះជនខិលខូចទាំងនេះ។
សូមបញ្ជាក់ថា Channel Telegram ផ្លូវការ របស់ឯកឧត្ដម បណ្ឌិត គឹម សនិ្តភាព គឺមាន តំណ(Link) ដូចខាងក្រោម ៖
Telegram Channel : https://t.me/kimsantepheap ៕

