ប្រធានាធិបតីថ្មីកូរ៉េខាងត្បូង លោក Lee Jae Myung ជួបជុំជាលើកដំបូងជាមួយនាយករដ្ឋមន្ត្រីជប៉ុន ខណៈប្រកាសពីទំនាក់ទំនង “មិនអាចបំបែកបាន”

(បរទេស)÷ នៅថ្ងៃពុធ ទី១៨ ខែមិថុនា ឆ្នាំ២០២៥ ប្រធានាធិបតីថ្មីនៃប្រទេសកូរ៉េខាងត្បូង លោក Lee Jae Myung និងនាយករដ្ឋមន្ត្រីជប៉ុន លោក Shigeru Ishiba បានជួបជុំជាលើកដំបូងនៅលើបរិវេណសន្និសីទកំពូល G7 នៅប្រទេសកាណាដា។ មេដឹកនាំទាំងពីរបានយល់ព្រមលើការពង្រឹងទំនាក់ទំនង និងបញ្ជាក់ពីសារៈសំខាន់នៃការសហការត្រីភាគជាមួយ សហរដ្ឋអាមេរិក ដើម្បីបញ្ចៀសការប្រឈមភាគីនយោបាយក្នុងតំបន់ ដូចជាបញ្ហាគម្លាតនយោបាយជាមួយ កូរ៉េខាងជើង និង ចិន។
លោក Lee បានពិពណ៌នាទំនាក់ទំនងជាមួយជប៉ុនថាជា “ទំនាក់ទំនងមិនអាចបំបែកបាន ដូចជាមានសួនមុខរួមគ្នា” បើទោះបីជាមុននេះគាត់ធ្លាប់វិភាគខ្លាំងនៃការបង្កើនទំនាក់ទំនងជិតស្និទ្ធជាមួយជប៉ុនក៏ដោយ។ បច្ចុប្បន្ន គាត់គាំទ្រទិសដៅនយោបាយ ប្រកបដោយអនុវត្តន៍និយម និងមានចក្ខុវិស័យអនាគត។
កិច្ចប្រជុំនេះក៏មានការធ្វើ ហ្វឹកហាត់អាកាសរួម ជាលើកដំបូងក្រោមរដ្ឋបាលថ្មីនេះ ដោយមានការចូលរួមពីកងទ័ពអាកាសសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុនផងដែរ។ អ្នកវិភាគបានថ្លែងថា លោក Lee កំពុងចាប់ផ្តើមយ៉ាងត្រឹមត្រូវនៅក្នុងការនាំនយោបាយបរទេស ស្របតាមតួនាទីជាប្រទេសមធ្យមមានឥទ្ធិពលនៅលើឆាកពិភពលោក។
អត្ថបទពីកញ្ញា ហេង គីមជូ
