**ឯកឧត្ដមរដ្ឋមន្រ្តី ហេង សួរ និងឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ ប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងអភិវឌ្ឍធនធានមនុស្ស**អ្នកវិ​ភាគ​បង្ហាញ​សុទិដ្ឋិ​និយម​ចំពោះ​ដំណើរ​ទស្សនកិច្ចនៅ​ចិនរបស់សម្តេច​​តេជោ ​ហ៊ុន សែន ជុំវិញ​​ដំ​ណោះ​ស្រាយប​ញ្ហាព្រំដែ​នកម្ពុជា និងថៃ**អ្នកវិភាគព្រមានថា ការលួចឆ្លងដែនទៅធ្វើការនៅថៃដោយខុសច្បាប់ ប្រឈមគ្រោះថ្នាក់ដល់ជីវិត និងការកេងប្រវ័ញ្ចកម្លាំងពលកម្ម**ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលស្តីពី «ការលើកកម្ពស់សមធម៌យេនឌ័រ និងការងារដែលគិតគូរលើការថែទាំ»**ក្រសួងការងារ និងមជ្ឈមណ្ឌលបណ្តុះបណ្តាលខ្នាតអន្តរជាតិអ៊ីស្រាអែល ពិភាក្សាពង្រឹងកិច្ចសហការបណ្តុះបណ្តាលជំនាញឆ្លើយតបតម្រូវការទីផ្សារការងារ**សម្ដេចធិបតី អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈសំខាន់ៗចំនួន ៦**វិចារណកថា៖ ការពារបរិស្ថានរបស់យើង មុនពេលបាតុភូត អែលនីញ៉ូ (El Niño) មកដល់**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ដឹកនាំកិច្ចប្រជុំពិភាក្សាអំពីស្ថានភាពសន្តិសុខ និងសុវត្ថិភាព នៃគម្រោងស្តារ និងគ្រប់គ្រងអាងស្ទឹងស្វាយចេក ខេត្តបន្ទាយមានជ័យ**អុីស្រាអែលប្រកាសយ៉ាងដាច់អហង្ការថា កងទ័ពរបស់ខ្លួននឹងដកចេញពីភាគខាងត្បូងប្រទេសលីបង់ លុះត្រាតែក្រុមហេសបូឡា ត្រូវបានរំសាយអាវុធទាំងស្រុង**សម្តេចតេជោ៖ ទំនាក់ទំនងរវាង គណបក្សប្រជាជនកម្ពុជា និងបក្សកុម្មុយនីស្តចិន ជាផែនទីចង្អុលផ្លូវដ៏មានសារៈសំខាន់សម្រាប់ការអនុវត្តរបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ**សម្តេចតេជោ៖ ទំនាក់ទំនងកម្ពុជា-ចិន នៅតែរឹងមាំ**ក្នុងក្របខ័ណ្ឌនៃមិត្តភាព និងកិច្ចសហប្រតិបត្តិការ ក្រុមការងារបច្ចេកទេសកម្ពុជា-វៀតណាម វៀតណាម-កម្ពុជា រៀបចំកិច្ចប្រជុំលើកទី២ បន្តពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ទទួលជួបប្រតិភូក្រុមហ៊ុនចិន ដែលមានបំណងវិនិយោគបង្កើតរោងចក្រផលិតថ្នាំកសិកម្ម ក្នុងខេត្តកំពង់ធំ**អុីរ៉ង់ចោទប្រកាន់ អង្គការ NATO អំពីការចូលរួមសមគំនិតក្នុងសង្រ្គាមអាមេរិក-អ៉ីស្រាអែល ប្រឆាំងអ៉ីរ៉ង់**ភ្លៀងធ្លាក់ខ្លាំងមកពីព្យុះទីហ្វុងនាំមកនូវទឹកជំនន់ដល់ទីក្រុងតៃប៉ិ និងផ្នែកខ្លះនៃភាគខាងត្បូងកោះតៃវ៉ាន់ ខណៈមនុស្សជាង ២០០នាក់ ត្រូវជម្លៀសចេញ**ចៅក្រម ៣រូបនៃតុលាការ ICC ប្តឹងលោក ដូណាល់ ត្រាំ និងរដ្ឋបាលរបស់លោក ជុំវិញទណ្ឌកម្មអាមេរិកដែលដាក់លើអ្នកទាំង ៣ កាលពីឆ្នាំមុន**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងចុះសួរសុខទុក្ខដល់ជនភៀសសឹកនៅឃុំពង្រ ស្រុកចុងកាល់ ដែលមិនទាន់អាចវិលត្រឡប់ទៅលំនៅដ្ឋានវិញបាន**ការស្ទង់មតិរបស់បណ្តាញCGTN ៖ភាព​ងាយ​ស្រួល​ប្រើ​ ជា​ស្តង់ដារដ៏មធ្យ័ត​​សម្រាប់​វាយ​តម្លៃ​ពី​គុណភាព​នៃ​ការច្នៃប្រឌិតផ្នែក​បច្ចេកវិទ្យា**ក្រសួងមុខងារសាធារណៈ ផ្សព្វផ្សាយ និងពង្រឹងសមត្ថភាពមន្ត្រីជំនាញ លើការគ្រប់គ្រងគ្រូបង្រៀន និងបុគ្គលិកសុខាភិបាល**ស្នងការខេត្តបន្ទាយមានជ័យ ដាក់បទបញ្ជាដល់កម្លាំងនគរបាលជំនាញ ត្រូវពង្រឹងការយកចិត្តទុកដាក់ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អ

បទវិភាគ៖ទីផ្សារធំរបស់ចិននៅតែជាកាលានុវត្តភាពធំសម្រាប់ពិភពលោកដដែល

“ទ្រង់ទ្រាយដ៏ធំធេងនិងស្ថានភាពដ៏ល្អប្រសើរនៃទីផ្សារប្រើប្រាស់របស់ចិន គឺមានន័យថា សមត្ថភាពនិងគោលបំណងទិញទំនិញរបស់អ្នកប្រើប្រាស់បាននិងកំពុងកើនឡើង ដែលបានផ្តល់លំហដ៏ទូលំទូលាយសម្រាប់ការលក់ដូរផលិតផលគ្រប់ប្រភេទនៃក្រុមហ៊ុនPanasonic ។ ”កាលពីថ្ងៃទី១៦ខែមិថុនា បន្ទាប់ពីរដ្ឋាភិបាលចិនបានប្រកាសពីស្ថានភាពដំណើរការនៃសេដ្ឋកិច្ចជាតិនៅខែឧសភា លោក Homma Tetsuro អគ្គនាយករងទូទាំងពិភពលោកនៃក្រុមហ៊ុន Panasonic ជប៉ុន បានថ្លែងដូចពោលខាងលើ ។
តាមទិន្នន័យបានបង្ហាញឱ្យដឹងថា នៅខែឧសភា ទំហំសរុបនៃការលក់រាយទំនិញប្រើប្រាស់ក្នុងសង្គមរបស់ចិនមានចំនួន៤.១ទ្រីលានយាន់ប្រាក់ចិន ដែលកើនឡើង៦,៤ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ។ តម្លៃបន្ថែមរបស់សហគ្រាសឧស្សាហកម្មធុនមធ្យមនិងធំបានកើនឡើង៥,៨ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ទំហំសរុបនៃការនាំចេញនាំចូលទំនិញមានចំនួន៣.៨ទ្រីលានយាន់ប្រាក់ចិន ដែលកើនឡើង២,៧ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ។
បើមើលលម្អិតពី“តារាងពិន្ទុ”នៃសេដ្ឋកិច្ចរបស់ចិននេះ អាចឃើញនូវចំណុចលេចធ្លោជាច្រើន ។
មុនដំបូងគឺ “ស្ថិរភាព” ។ បើមើលពីសន្ទស្សន៍សំខាន់ៗ សន្ទស្សន៍ផលិតកម្មសេវាកម្មនិងទំហំសរុបនៃការលក់រាយទំនិញប្រើប្រាស់ក្នុងសង្គមរបស់ចិនពីខែមករាដល់ខែឧសភាបានកើនឡើង៥,៩ភាគរយនិង៥ភាគរយដោយឡែកពីគ្នា បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ដែលសុទ្ធតែលឿនជាងត្រីមាសទីមួយ ហើយតម្លៃបន្ថែមរបស់សហគ្រាសឧស្សាហកម្មធុនមធ្យមនិងធំសម្រេចបាននូវកំណើនឆាប់បង្គួរចំនួន៦,៣ភាគរយ ។ នៅខែឧសភា អត្រាបាត់បង់ការងារនៅទីក្រុងនិងជនបទនៅទូទាំងប្រទេសចិនគឺ៥ភាគរយ ដែលមានការធ្លាក់ចុះបន្តិចបើប្រៀបធៀបនឹងខែមេសា ។ ប្រការទាំងនេះសុទ្ធតែជាការឆ្លុះបញ្ចាំងដ៏សំខាន់អំពីការដំណើរការដោយនឹងនរជាទូទៅនៃសេដ្ឋកិច្ចរបស់ចិន ។
ស្របពេលជាមួយគ្នានេះ សេដ្ឋកិច្ចចិនមាន “ភាពថ្មី”ជាច្រើន ហើយការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់មានលក្ខណៈពិសេសដ៏ច្បាស់លាស់ ។ កាលពីខែឧសភា តម្លៃបន្ថែមរបស់សហគ្រាសឧស្សាហកម្មផលិតគ្រឿងបរិក្ខារធុនមធ្យមនិងធំរបស់ចិនបានកើនឡើង៩ភាគរយ ដែលមានអត្រារួមចំណែកចំពោះផលិតកម្មឧស្សាហកម្មដល់ទៅ៥៤,៣ភាគរយ ។បរិមាណផលិតរថយន្តថាមពលថ្មីនិងថ្មពិលថាមពលព្រះអាទិត្យបានកើនឡើង៣១,៧ភាគរយនិង២៧,៨ភាគរយដោយឡែកពីគ្នា ដែលបានរក្សាកំណើនដោយល្បឿនលឿនជាបន្តបន្ទាប់ ។ ទន្ទឹមនឹងការអភិវឌ្ឍយ៉ាងខ្លាំងនៃឧស្សាហកម្មកម្មន្តសាលកម្រិតខ្ពស់ សេដ្ឋកិច្ចឌីជីថលនិងឧស្សាហកម្មថាមពលថ្មីជាដើម ការធ្វើបរិវត្តកម្មនិងលើកកម្ពស់លំដាប់ថ្នាក់នៃឧស្សាហកម្មរបស់ចិនទទួលបានកម្លាំងចលករថ្មី ។
បើមើលពីបរិយាកាសអន្តរជាតិនាពេលបច្ចុប្បន្ននេះ ការរក្សាការដំណើរការដោយនឹងនររបស់សេដ្ឋកិច្ចចិនគឺបានមកដោយមិនងាយទេ ។ ដោយមកពីការងើបឡើងវិញនៃឯកតោភាគីនិយមនិងគាំពារនិយម អង្គការសេដ្ឋកិច្ចសំខាន់ៗបាននាំគ្នាសម្រួលបញ្ចុះការប៉ាន់ប្រមាណចំពោះកំណើនសេដ្ឋកិច្ចទូទាំងពិភពលោកឆ្នាំ២០២៥ ។ ប្រឈមមុខនឹងបរិយាកាសខាងក្រៅដែលប្រកបដោយភាពស្មុគ្រស្មាញនិងតឹងរ៉ឹង ហេតុអ្វីបានជាប្រទេសចិនអាចទទួលបានសមិទ្ធផលខាងសេដ្ឋកិច្ចបែបនេះ?
លោក Wang Xiaosong សាស្ត្រាចារ្យនៃសកលវិទ្យាល័យប្រជាជនចិនបានលើកឡើងថា បើមើលពីខាងក្រៅ កាលពីខែឧសភា កិច្ចជំនួបពិភាក្សាខាងសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអាមេរិកនៅក្រុងហ្សឺណែវទទួលបានការវិវឌ្ឍជាក់ស្តែងនិងឈានដល់គំនិតឯកភាពរួម ។ នេះមានអំណោយផលដល់ការកែលម្អទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអាមេរិក ហើយក៏មានអំណោយផលដល់ការអភិវឌ្ឍសេដ្ឋកិច្ចពិភពលោកផងដែរ ។ បើមើលពីផ្ទៃក្នុង សេដ្ឋកិច្ចចិនមានលក្ខខណ្ឌមូលដ្ឋានដ៏ល្អប្រសើរ មានទីផ្សារដ៏ទូលំទូលាយនិងមានសក្តានុពលដ៏ធំធេង ពេលតម្រូវការខាងក្រៅបានធ្លាក់ចុះ វាអាចឆ្លងតាមរយៈវិធីប្រែការនាំចេញទៅជាការលក់ក្នុងប្រទេសជាដើម ដើម្បីត្រួសត្រាយសក្តានុពលនៃទីផ្សារក្នុងស្រុក ។
បច្ចុប្បន្ននេះ បរិយាកាសខាងក្រៅរបស់ចិននៅតែមានភាពស្មុគ្រស្មាញនិងតឹងរ៉ឹងដដែលហើយក៏មានកត្តាអស្ថិរភាពជាច្រើនដែរ ។ ប្រឈមមុខនឹងការលំបាកនិងបញ្ហាប្រឈម ចិននឹងប្រកាន់ខ្ជាប់ការធ្វើកិច្ចការរបស់ខ្លួនឱ្យបានល្អយ៉ាងមុតមាំមិនងាករេ ទប់ទល់នឹងភាពមិនប្រាកដប្រជានៃបម្រែបម្រួលនៃបរិយាកាសខាងក្រៅតាមរយៈភាពប្រាកដប្រជានៃការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ជាប់រហូតមក ដើម្បីផ្តល់កាលានុវត្តភាពចិនកាន់តែច្រើនក៏ដូចជាបង្កើត “ ភាគលាភចិន”កាន់តែច្រើនដល់ពិភពលោកផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង