សម្តេចតេជោ៖ មូលហេតុកម្ពុជាបញ្ជូនករណីវិវាទព្រំដែនកម្ពុជា-ថៃ នៅតំបន់ទាំងបួនទៅតុលាការ ICJ ព្រោះកម្ពុជាដឹងច្បាស់ថាតំបន់នេះមិនអាចដោះស្រាយជាមួយភាគីថៃបានទេ

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា មូលហេតុដែលកម្ពុជាបញ្ជូនករណីវិវាទព្រំដែនកម្ពុជា-ថៃ នៅតំបន់ទាំងបួនទៅ តុលាការ ICJ ព្រោះកម្ពុជា បានដឹងច្បាស់ថា តំបន់នេះនឹងមិនអាចដោះស្រាយជាមួយភាគីថៃបានទេ។
ក្នុងឳកាសអញ្ជើញថ្លែងសារពិសេស ពីវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចតេជោ បានបញ្ជាក់ថា កម្ពុជាមិនមែនខ្វះអាវុធ ឬខ្វះកម្លាំងដើម្បីវ៉ៃគ្នាទេ ប៉ុន្ដែកម្ពុជាមិនចង់វ៉ៃជាមួយអ្នកណាទេ ហើយកម្ពុជាត្រឹមតែការពារខ្លួនប៉ុណ្ណោះ។
សម្ដេចតេជោបញ្ជាក់ថា អ្នកណាក៏ដោយដែលគេចវេះពីតុលាការ មានន័យថា អ្នកនោះមានពិរុទ្ធភាព និយាយឱ្យខ្លី មានតែចោរទេ ដែលខ្លាចតុលាការ។
ជាមួយគ្នានេះ សម្ដេចតេជោ បានអំពាវនាវដល់បណ្ដាប្រទេសដែលមិនចង់ឱ្យមានសង្គ្រាម ស្រឡាញ់សន្ដិភាព សូមគាំទ្រដល់កម្ពុជា ចំពោះការប្ដឹងវិវាទព្រំដែនកម្ពុជា-ថៃ ទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ៕

