សម្តេចតេជោ ស្នើឱ្យពិនិត្យដោះស្រាយបញ្ហាបំណុលធនាគាររបស់ប្រជាពលរដ្ឋខ្មែរ ដែលវិលមកពីថៃ

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានស្នើឱ្យពិនិត្យដោះស្រាយបញ្ហាបំណុលធនាគាររបស់ប្រជាពលរដ្ឋខ្មែរ ដែលវិលមកពីប្រទេស ថៃ ដោយការបន្ធូរបន្ថយការប្រាក់ ឬពន្យាពេលបង់ជាដើម។
ក្នុងឳកាសអញ្ជើញថ្លែងសារពិសេស ពីវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចតេជោ បានមានប្រសាសន៍ថា សមាគមធនាគារ និងមីក្រូហិរញ្ញវត្ថុ ត្រូវខិតខំ ជួយស្រោចស្រង់ស្ថានភាពរបស់ពលករខ្មែរ ដែលវិលមកស្រុកវិញ។
ជាមួយគ្នានេះសម្ដេចតេជោ បានអំពាវនាវដល់បងប្អូនប្រជាពលករខ្មែរត្រលប់មកស្រុកកំណើតវិញ កុំចាំទាល់តែគេដេញ ឬប្រមាថយើង៕

