**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញធ្វើសេចក្ដីរាយការណ៍សង្ខេបស្ដីពីវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៥ស្ដីពីការពង្រឹងប្រសិទ្ធភាពការងារគ្រប់គ្រងរដ្ឋបាលដែនដី និងការអភិវឌ្ឍមូលដ្ឋាននៅរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងកិច្ចប្រជុំអភិបាល នៃគណៈអភិបាលរាជធានី ខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៥**ឯកឧត្តម មាន ចាន់យ៉ាដា ដឹកនាំបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ**ក្រុមបុរាណវិទូ Albania និងស្វីស រកឃើញទីស្នាក់ការចាស់បំផុតលើបឹងនៅអឺរ៉ុប**ក្រុមស៊ើបអង្កេតគ្រោះថ្នាក់យន្តហោះ Air India ផ្ដោតលើសកម្មភាពនាយកម៉ាស៊ីន បន្ទាប់ពីអាសន្នបាត់សម្ពាធ និងធ្លាក់ចុះ ស្លាប់ ២៦០នាក់**ក្រុមហ៊ុន Meta និងអ្នកវិនិយោគឈានដល់កិច្ចព្រមព្រៀងបញ្ចប់ការកាត់ក្ដីរឿងរ៉ាវឯកជនភាពសរុប ៨ ពាន់លានដុល្លារ**ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបដិសេធចំពោះជនខិលខូចប្រើប្រាស់រូបនិងឈ្មោះ ឯកឧត្តម ហេង សួរ ក្នុងចេតនាឆបោកសាធារណជន**ឯកឧត្តម ស៊ុន មេសា ៖ ពលករខ្មែរ ដែលវិលមកពីប្រទេសថៃជាង១ម៉ឺននាក់ទទួលបានការងារធ្វើភ្លាមៗ**ឯកឧត្តម សួន រចនា និងលោក ឈិន សេងងួន អញ្ជើញក្នុងសិក្ខាសាលាផ្សព្វផ្សាយ និងការបណ្តុះបណ្តាលធ្វើបច្ចុប្បន្នភាពអំពីបែបបទ នីតិវិធីនៃការគ្រប់គ្រង និងការផ្តល់សេវារដ្ឋបាលក្នុងវិស័យសាធារណការ និងដឹកជញ្ជូន**ឯកឧត្តម នួន ផារ័ត្ន ទទួលថវិកាពីមន្ទីរ អង្គភាព និងសប្បុរសជននានា នៃទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម(ទិវា៨ឧសភា) ឆ្នាំ២០២៥ និងខួបលើកទី៧០**គណៈកម្មការអឺរ៉ុប ផ្អាកការស៊ើបអង្កេតលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X របស់មហាសេដ្ខី អ៊ីឡុន ម៉ាស សម្រាប់ការរំលោភលើច្បាប់តម្លាភាពឌីជីថល**រុស្ស៉ីប្រគល់ឱ្យអ៊ុយក្រែន នូវសាកសពទាហានចំនួន១០០០នាក់ទៀត ក្រោមកិច្ចព្រមព្រៀងមួយដែលសម្រេចបានអំឡុងកិច្ចពិភាក្សាសន្តិភាពកាលពីខែមុន**ការនាំចេញរបស់សិង្ហបុរីបានកើនឡើង១៣ភាគរយនៅក្នុងខែមិថុនា ធៀបនឹងខែដូចគ្នាកាលពីឆ្នាំមុន**ផ្លូវឡើងភ្នំខ្នងផ្សារបានចាក់ដីពង្រាបបានរួចរាល់ អាចធ្វើដំណើរបានងាយស្រួលឆ្ពោះទៅការបង្កើតអនាគតថ្មីសម្រាប់តំបន់សហគមន៍**សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង បើកកិច្ចប្រជុំបូកសរុបលទ្ធផលសកម្មភាពការងាររបស់សម្រាប់ឆមាសទី១ ឆ្នាំ២០២៥ និងទិសដៅអនុវត្តបន្ត**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ​ ស្ដីពី​យុទ្ធនាការ​បោសសម្អាត​ការឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ (Online Scams)**នាយឧត្តមសេនីយ៍ ស ថេត បញ្ជាទៅមន្រ្តីក្រោមឱវាទទាំងអស់ ត្រូវចេញប្រតិបត្តិការបង្រ្កាបបទល្មើសបច្ចេកវិទ្យាជាបន្ទាន់ និងបន្តចាត់វិធានការបិទវេបសាយទាក់ទងទៅនឹងលេងល្បែងអនឡាញ**ផ្លូវជាតិលេខ៧៦ ជាមធ្យោបាយដ៏សំខាន់ឆ្លងកាត់ទៅតំបន់ឦសាន!**អភិបាលខេត្តត្បូងឃ្មុំ ជួបសំណេះសំណាលសួរសុខទុក្ខ នាយទាហាន នាយទាហានរង ពលទាហាន នៅទីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងខេត្តឧត្តរមានជ័យ**អគ្គនាយកដ្ឋានពន្ធនាគារ ចាក់វ៉ាក់សាំងកូវីដ-១៩ ដុសជំរុញ ដល់មន្ត្រី និងជនជាប់ឃុំ ជាង៥ម៉ឺននាក់!**អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីថា សហភាពអឺរ៉ុបកំពុងផ្តល់មូលនិធិមរណៈដល់អ៊ុយក្រែន ដោយការចំណាយសម្រាប់អាវុធ ដែលត្រូវបានបញ្ជូនទៅទីក្រុងគៀវ

លិខិតរយលានអត្ថន័យ បញ្ជាក់ពីស្មារតីមហាសាមគ្គីជាតិខ្មែរដ៏រឹងមាំ!

ភ្នំពេញ៖ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ នេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់លិខិតផ្លូវការទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ(ICJ)ហើយដើម្បីស្នើសុំឱ្យតុលាការនេះជួយរកដំណោះស្រាយពាក់ព័ន្ធនឹងវិវាទព្រំដែននៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី។

លិខិតនេះមានបង្កប់រយលានអត្ថន័យក្រោមស្មារតីមហាសាមគ្គីជាតិខ្មែរដ៏រឹងមាំដើម្បីការពារបូរណភាពទឹកដី។

ទី១៖ ជានិច្ចកាលកម្ពុជាតែងឈរខាងសន្តិភាពនិងគោរពច្បាប់អន្តរជាតិ ពោលគឺបញ្ហាធំប៉ុណ្ណាក៏ដោយក៏កម្ពុជាចង់ដោះស្រាយដោយសន្តិវិធីនិងខិតខំឱ្យអស់លទ្ធភាព។ ជាក់ស្តែង បន្ទាប់ពីការចរចាទ្វេភាគីអស់ជាច្រើនទសវត្សរ៍ ហើយបានជាប់គាំងទៅមុខលែងរួច កម្ពុជាមិនជ្រើសរើសយកការប្រយុទ្ធគ្នាដោយអាវុធទេ តែបានសម្រេចបញ្ជូនវិវាទទាំង៤នេះទៅដោះស្រាយនៅឯតុលាការយុត្តិធម៌អន្តរជាតិដោយសន្តិវិធី។

ទី២៖ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបន្តវេន ពិតជាមានឆន្ទៈមោះមុត និងប្តូរផ្តាច់ឥតប្រែប្រួលក្នុងការការពារបូរណភាពទឹកដីមិនឱ្យបាត់បង់សូម្បីមួយមីល្លីម៉ែត្រឡើយ ហើយប្រឆាំងដាច់ខាតចំពោះការឈ្លានពាន។

ទី៣៖ លិខិតទៅកាន់តុលាការ ICJ នៅថ្ងៃនេះក៏បានឆ្លុះបញ្ចាំងពីមហាសាមគ្គីជាតិខ្មែរដ៏រឹងមាំនៅជាមួយរាជរដ្ឋាភិបាលនិងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទពីព្រោះនេះគឺជាឆន្ទៈដ៏មុតស្រួចរបស់រាជរដ្ឋាភិបាលដោយមានការគាំទ្រជាឯកច្ឆន្ទពីរដ្ឋសភានិងព្រឹទ្ធសភា ក៏ដូចជាពីសំណាក់ប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស។ អាចនិយាយបានថា លិខិតនេះតំណាងឱ្យសំឡេងតែមួយរបស់ប្រជាជាតិខ្មែរទាំងមូល។

ទី៤៖ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ នេះ គឺជាខួបទី ៦៣ឆ្នាំ ដែលតុលាការយុត្តិធម៌អន្តរជាតិ ICJ សម្រេចឱ្យកម្ពុជាឈ្នះក្តីថៃក្នុងវិវាទប្រាសាទព្រះវិហារ។ ដូច្នេះ ការដាក់លិខិតស្នើសុំឱ្យតុលាការយុត្តិធម៌អន្តរជាតិដោះស្រាយវិវាទតំបន់មុំបី ប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី ចំថ្ងៃ១៥ មិថុនា គឺជានិមិត្តរូបនៃជោគជ័យជាប្រវត្តិសាស្ត្ររបស់កម្ពុជាក្នុងបេសកកម្មការពារបូរណភាពទឹកដី។

ទី៥៖ ព្រឹត្តិការណ៍នេះទៀតសោតក៏សបញ្ជាក់ថា រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា គឺជាអ្នកធានាការពារបូរណភាពទឹកដីមិនឱ្យបាត់បង់ ការពារសេចក្តីថ្លៃថ្នូររបស់ពលរដ្ឋខ្មែរចេញពីការប្រមាថមាក់ងាយរបស់បរទេស ជាអ្នកលើកស្ទួយកិត្យានុភាពជាតិកម្ពុជាឱ្យកាន់តែខ្ពស់ត្រដែតឡើងក្រោមការគាំទ្រដ៏រឹងមាំពីប្រជាពលរដ្ឋខ្មែរ និងជាអ្នកសាងប្រវត្តិសាស្ត្រថ្មីសម័យទំនើបសម្រាប់កម្ពុជាក្នុងសករាជតេជោ-ធិបតី នាសតវត្សទី២១នេះ៕

ដោយ៖ ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

អត្ថបទដែលជាប់ទាក់ទង