**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញធ្វើសេចក្ដីរាយការណ៍សង្ខេបស្ដីពីវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៥ស្ដីពីការពង្រឹងប្រសិទ្ធភាពការងារគ្រប់គ្រងរដ្ឋបាលដែនដី និងការអភិវឌ្ឍមូលដ្ឋាននៅរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងកិច្ចប្រជុំអភិបាល នៃគណៈអភិបាលរាជធានី ខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៥**ឯកឧត្តម មាន ចាន់យ៉ាដា ដឹកនាំបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ**ក្រុមបុរាណវិទូ Albania និងស្វីស រកឃើញទីស្នាក់ការចាស់បំផុតលើបឹងនៅអឺរ៉ុប**ក្រុមស៊ើបអង្កេតគ្រោះថ្នាក់យន្តហោះ Air India ផ្ដោតលើសកម្មភាពនាយកម៉ាស៊ីន បន្ទាប់ពីអាសន្នបាត់សម្ពាធ និងធ្លាក់ចុះ ស្លាប់ ២៦០នាក់**ក្រុមហ៊ុន Meta និងអ្នកវិនិយោគឈានដល់កិច្ចព្រមព្រៀងបញ្ចប់ការកាត់ក្ដីរឿងរ៉ាវឯកជនភាពសរុប ៨ ពាន់លានដុល្លារ**ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបដិសេធចំពោះជនខិលខូចប្រើប្រាស់រូបនិងឈ្មោះ ឯកឧត្តម ហេង សួរ ក្នុងចេតនាឆបោកសាធារណជន**ឯកឧត្តម ស៊ុន មេសា ៖ ពលករខ្មែរ ដែលវិលមកពីប្រទេសថៃជាង១ម៉ឺននាក់ទទួលបានការងារធ្វើភ្លាមៗ**ឯកឧត្តម សួន រចនា និងលោក ឈិន សេងងួន អញ្ជើញក្នុងសិក្ខាសាលាផ្សព្វផ្សាយ និងការបណ្តុះបណ្តាលធ្វើបច្ចុប្បន្នភាពអំពីបែបបទ នីតិវិធីនៃការគ្រប់គ្រង និងការផ្តល់សេវារដ្ឋបាលក្នុងវិស័យសាធារណការ និងដឹកជញ្ជូន**ឯកឧត្តម នួន ផារ័ត្ន ទទួលថវិកាពីមន្ទីរ អង្គភាព និងសប្បុរសជននានា នៃទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម(ទិវា៨ឧសភា) ឆ្នាំ២០២៥ និងខួបលើកទី៧០**គណៈកម្មការអឺរ៉ុប ផ្អាកការស៊ើបអង្កេតលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X របស់មហាសេដ្ខី អ៊ីឡុន ម៉ាស សម្រាប់ការរំលោភលើច្បាប់តម្លាភាពឌីជីថល**រុស្ស៉ីប្រគល់ឱ្យអ៊ុយក្រែន នូវសាកសពទាហានចំនួន១០០០នាក់ទៀត ក្រោមកិច្ចព្រមព្រៀងមួយដែលសម្រេចបានអំឡុងកិច្ចពិភាក្សាសន្តិភាពកាលពីខែមុន**ការនាំចេញរបស់សិង្ហបុរីបានកើនឡើង១៣ភាគរយនៅក្នុងខែមិថុនា ធៀបនឹងខែដូចគ្នាកាលពីឆ្នាំមុន**ផ្លូវឡើងភ្នំខ្នងផ្សារបានចាក់ដីពង្រាបបានរួចរាល់ អាចធ្វើដំណើរបានងាយស្រួលឆ្ពោះទៅការបង្កើតអនាគតថ្មីសម្រាប់តំបន់សហគមន៍**សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង បើកកិច្ចប្រជុំបូកសរុបលទ្ធផលសកម្មភាពការងាររបស់សម្រាប់ឆមាសទី១ ឆ្នាំ២០២៥ និងទិសដៅអនុវត្តបន្ត**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ​ ស្ដីពី​យុទ្ធនាការ​បោសសម្អាត​ការឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ (Online Scams)**នាយឧត្តមសេនីយ៍ ស ថេត បញ្ជាទៅមន្រ្តីក្រោមឱវាទទាំងអស់ ត្រូវចេញប្រតិបត្តិការបង្រ្កាបបទល្មើសបច្ចេកវិទ្យាជាបន្ទាន់ និងបន្តចាត់វិធានការបិទវេបសាយទាក់ទងទៅនឹងលេងល្បែងអនឡាញ**ផ្លូវជាតិលេខ៧៦ ជាមធ្យោបាយដ៏សំខាន់ឆ្លងកាត់ទៅតំបន់ឦសាន!**អភិបាលខេត្តត្បូងឃ្មុំ ជួបសំណេះសំណាលសួរសុខទុក្ខ នាយទាហាន នាយទាហានរង ពលទាហាន នៅទីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងខេត្តឧត្តរមានជ័យ**អគ្គនាយកដ្ឋានពន្ធនាគារ ចាក់វ៉ាក់សាំងកូវីដ-១៩ ដុសជំរុញ ដល់មន្ត្រី និងជនជាប់ឃុំ ជាង៥ម៉ឺននាក់!**អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីថា សហភាពអឺរ៉ុបកំពុងផ្តល់មូលនិធិមរណៈដល់អ៊ុយក្រែន ដោយការចំណាយសម្រាប់អាវុធ ដែលត្រូវបានបញ្ជូនទៅទីក្រុងគៀវ

បណ្ឌិត​ ជា​ មុនីឫទ្ធិ​ ៖​ វចនានុក្រម​វប្បធម៌​ចិនជាមូលដ្ឋានគ្រឹះរបស់ជនបរទេសយល់ដល់ជម្រៅនៃអរិយធម៌៥០០០ឆ្នាំ​របស់ចិន

ណានជីង​៖ ព្រឹកថ្ងៃទី១៥​ ខែមិថុនា​ ឆ្នាំ២០២៥ ក្នុងពេលទស្សនកិច្ចនៅទីភ្នាក់ងារបោះពុម្ពផ្សាយអក្សរសាស្រ្តនិងសិល្បៈPHOENIXខេត្តជាំងស៊ូ​ លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា​ បានចាប់អារម្មណ៍ពីសៀវភៅចំនួន២ក្បាល​ (១-វចនានុក្រមចំណេះដឹងវប្បធម៌ចិន​ និង២-អរិយធម៌១០០០០ឆ្នាំគជ់របស់ចិន)
ដែលនឹងផ្តល់ធាតុចូលកាន់តែប្រសេីរដល់ប្រជាជនកម្ពុជាយល់ដឹងពីអរិយធម៌របស់ប្រទេសចិន។

ក្នុងពេលក្រុមការងារឧទ្ទេសនាមពីឯកសារអរិយធម៌ចិន​ទាំងពីរក្បាលនេះ​ លោក Zhang Chaoyang អគ្គនាយកទីភ្នាក់ងារបោះពុម្ពផ្សាយអក្សរសាស្រ្តនិងសិល្បៈPHOENIXខេត្តជាំងស៊ូ​ បានផ្តល់នូវសំណេីជូនដល់សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនក្នុងការពិចារណាបកប្រែជាខេមរភាសា​ ដេីម្បីជាមូលដ្ឋានកាន់តែស៊ីជម្រៅពីអរិយធម៌ចិន​ ហេីយទីភ្នាក់ងារបោះពុម្ពផ្សាយអក្សរសាស្រ្តនិងសិល្បៈPHOENIXខេត្តជាំងស៊ូ​ នឹងរួមចំណែកយ៉ាងសកម្មជាមួយសមាគមក្នុងការលេីកកម្ពស់អំណាននៅកម្ពុជា។ លោកអគ្គនាយកក៏បានបញ្ជាក់ថា​ បច្ចុប្បន្ន​សៀវភៅ​«វចនានុក្រមចំណេះដឹងវប្បធម៌ចិន​»ត្រូវបានបកប្រែជាភាសាអង់គ្លេស​ បារាំង​ ប៉ូឡូញ​ ម៉ុងហ្គោលី​ និងអារ៉ាប់។

លោកបណ្ឌិត ជា មុនីឫទ្ធិ បានគាំទ្រនឹងគំនិតផ្តួចផ្តេីមនេះ​ ដោយលោកបានបញ្ជាក់ថា​ ជាងពេលណាៗទាំងអស់ក្នុងប្រវត្តិទំនាក់ទំនងកម្ពុជា-ចិន​ ដែលរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដោយសម្តេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ បានតម្លេីងទំនាក់ទនងមិត្តភាពដែកថែប​ និងជាកល្យាណមិត្តក្នុងកិច្ចកសាងសហគមន៍ជោគវាសនាកម្ពុជា-ចិន​ គ្រប់រដូវកាល​ ក្នុងយុគសម័យថ្មី​ ថែមទៀតផង។ តាមរយ:ទម្រដ៏រឹងមាំនេះ​ ការបកប្រែឯកសារវប្បធម៌ចិនមកជាខេមរភាសាកាន់តែពង្រីកពន្លឺរស្មីនៃទំនាក់ទំនងជាប្រពៃណីកម្ពុជា-ចិន​ និងពន្លាតភាពរឹងមាំកាន់តែខ្លាំងនៃមិត្តភាពដែកថែបបន្តទៅកាន់យុវវ័យនិងកុមារតជំនាន់។

គួរបញ្ជាក់ផងដែរថា ក្នុងរយ:ពេល២ទសវត្សរ៍មកនេះ​ លោកបណ្ឌិតបានបោះផ្សាយ​ និងបានដឹកនាំការបកប្រែជាខេមរភាសានូវសៀវភៅជាច្រេីនរបស់ប្រទេសចិន​ដូចជា​ ទស្សនវិជា្ជចិន​ អរិយធម៌ចិន​ ប្រាជ្ញាចិន​ គតិបណ្ឌិតបស់លោក​ Xi Jinping ហេីយលោកបណ្ឌិតក៏ជាវាគ្មិនប្រកបដោយការយល់ដឹងយ៉ាងទូលំទូលាយពីចិនសាស្ត្រ​។  បន្ថែម​ពីលេីនេះ​ លោកបណ្ឌិតក៏ជាអ្នកសម្របសម្រួលការអនុវត្តគម្រោងជាច្រេីនក្នុងប្រទេសកម្ពុជានៃបណ្តាសង្គមស៊ីវិលរបស់ប្រទេសចិនថែមទៀតផង៕

អត្ថបទដែលជាប់ទាក់ទង